ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថតបានស្តែងៗអ្នកចម្រៀងក្នុងវង់តន្ត្រីសម័យមួយរូបដួលធ្លាក់ពីលើឆាក ដោយសារងងឹតមុខព្រោះអត់ងងុយ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រូបភាព​វី​ដេ​អូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​បង្ហាញ​ពី​អ្នកចម្រៀង​ប្រុស​មួយ​រូប​ក្នុង​វង់​តន្ត្រី​សម័យមួយ​បាន​ដួល​ធ្លាក់​ពីលើ​ឆាក​ទាំង​កម្រោល ដោយសារ​តែ​ងងឹតមុខ ព្រោះ​អត់ងងុយ​ខ្លាំង ។ រូបភាព​វី​ដេ​អូ​មួយ​នេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម ខណៈ​ពេល​ដែល​មហាជន​ជា​ច្រើន​បាន​ដាក់​ការ​ស្តីបន្ទោស​ជុំវិញ​ហេតុ​ការ​ខាងលើ​នេះ​ទៅ​លើ​ថៅកែ​វង់ភ្លេង…

រាជធានី​ភ្នំពេញ ៖ រូបភាព​វី​ដេ​អូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​បង្ហាញ​ពី​អ្នកចម្រៀង​ប្រុស​មួយ​រូប​ក្នុង​វង់​តន្ត្រី​សម័យមួយ​បាន​ដួល​ធ្លាក់​ពីលើ​ឆាក​ទាំង​កម្រោល ដោយសារ​តែ​ងងឹតមុខ ព្រោះ​អត់ងងុយ​ខ្លាំង ។

រូបភាព​វី​ដេ​អូ​មួយ​នេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម ខណៈ​ពេល​ដែល​មហាជន​ជា​ច្រើន​បាន​ដាក់​ការ​ស្តីបន្ទោស​ជុំវិញ​ហេតុ​ការ​ខាងលើ​នេះ​ទៅ​លើ​ថៅកែ​វង់ភ្លេង ដែល​ព្រម​ទទួលយក​ការ​ប្រគុំ​កំដរ​ឈ្មោះ​ពេល​ព្រឹក​ហែរ​ជំនូន ដែល​នាំ​អោយ​អ្នកចម្រៀង​គេង​មិន​គ្រប់គ្រាន់ ។

ម្ចាស់​គណនេយ្យ​ដែល​បាន​បង្ហោះ​វី​ដូ​ខាងលើ​នេះ​ឈ្មោះ សិរី​សុខុម ស្រលាញ់​សន្តិភាព បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​បញ្ជាក់​ពី​ហេតុ​ការ​ខាងលើ​នេះ​ថា ថត​បាន​ស្តែង​ណាស់ ពេល​ណា​ទើប​ថៅកែ​ភ្លេង​ស្រុះដៃ​គ្នា​ឈប់​ទទួល​ប្រគំ​ពេល​ព្រឹក0x017d7 (​បើ​យើង​អត់​ទទួល មាន​គេ​ទទួល អ​ញ្ចឹ​ង​ត្រូវ​តែ​សម្រេចចិត្ត​ទទួល​លេង​) កន្លង​មក​មាន​ថៅកែ​ភ្លេង​ជា​ច្រើន​វង់ បាន​ផ្ដិត​មេដៃ​មក​ខ្ញុំ ឱ្យ​រក​វិធី​ណា ដើម្បី​ស្នើ​សុំ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ធ្វើ​មេ ជា​ប្រធាន​ក្រុម​ជា​អ្នកសម្របសម្រួល​ជួយ​ទប់ស្កាត់​ឱ្យ​ពួក​គាត់​កុំ​ទទួល​ទាំងអស់​គ្នា (​លេង​ហែរ​ជំនូន​) ។

លោក​បញ្ជាក់​ថា ខ្ញុំ​ធ្លាប់​ជួប​ជាក់ស្ដែង​ថត​តន្ត្រី​មួយ​ដែរ​ប្រគំ​នៅ​ខេត្តកំពង់ចាម​ចប់​ម៉ោង​១១ ទម្រាំ​រៀបចំ​ទុកដាក់​ឡើង​លើ​ឡាន​រួចរាល់ ម៉ោង​២​ទៅ​៣ តាម​ឆាក​ធំ ឬ​តូច​ក៏​បន្តដំណើរ​មក​ទាំង​យប់​អធ្រាត្រ ដើម្បី​មក​ប្រគំ​ឲ្យ​ទាន់​កម្មវិធី​ហែរ​កំណត់​ក្នុង​ពិធី​មង្គលការ​មួយ នៅ​ខេត្តស្វាយរៀង ម្តុំ​ជី​ភូ ម៉ោង​៥​និង​៣០ ភ្លឺ​ល្មម ខ្ញុំ​នឹង​បងប្អូន​ដើរ​រក​កន្លែង​ចង​អង្រឹង​គេង រួច​ក៏​ដល់​ម៉ោង​លោក​អាចារ្យ​ប្រកាស​មេក្រូ​រៀបចំ​ហែរ​កំណត់ ឯ​អ្នកចម្រៀង​វិញ​ក្រោក​ឡើង​ទាំង​ដែល​ធ្មេញ​មិន​បាន​ដុះ​ផង ក៏​ប្រញាប់​ឡើង​ច្រៀង ចម្រៀង​២ ទៅ​៣​បទ ជូន​លោក​មេបា ឯខ្ញុំ​វិញ​គេង ទោះបីជា​គេ​ដាស់​ឲ្យ​ហូប​បាយ​បបរ​ឆ្ងាញ់​ក៏​ខ្ញុំ​មិន​ខ្ចី​ក្រោក​ដែរ ព្រោះ​ម៉ោង​គេង (​មុខរបរ​ដូច​យើង​នេះ​គេ​ដេក​យើង​ដើរ​រកស៊ី គេ​ចេញ​រកស៊ី​យើង​ដេក ប៉ុន្តែ​ពេល​ខ្លះ​យើង​អត់​បាន​ដេក​ផង​រឿង​អី​មិន​ខ្យល់ ) ។

លោក​បន្ត​ថា ជា​ទូទៅ​តន្ត្រីសម័យ​ប្រគំ​ចាប់ពី​ម៉ោង​៥​និង​០០​រសៀល​រហូត​ដល់​ម៉ោង​១១​និង​០០​យប់ សម្រាក​រហូត​ដល់​ម៉ោង ៣​និង​០០​រសៀល​ទើប​យើង​រៀបចំ​ខ្លួន​សម្ដែង​ទៀត ( សម្រាក​បាន​ច្រើន​ម៉ោង​ណាស់​) ចំពោះ​ខេត្ត​ផ្សេង​ៗ​ដែល​អត់​មាន​ទទួល​ហែរ​ជំ​នួន ។

សូម​បញ្ជាក់​ប្អូនប្រុស​ខេ​វិ​ន​អ្នកចម្រៀង​នេះ គាត់​មិន​មាន​បញ្ហា​អ្វី​ទេ​ជូនពរ​ឲ្យ​ប្អូន​ឆាប់​ជា​សះស្បើយ​ឡើង​វិញ ។ ជា​ការ​កត់សម្គាល់​ពាក់ព័ន្ធ​ការ​ជួល​តន្ត្រីសម័យ​ឲ្យ​លេង​កំដរ​ភ្ញៀវ​ពេល​ព្រឹក​ហែរ​ជំនូន​នេះ​ដែរ កន្លង​មក​តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម ធ្លាប់​បាន​ធ្វើការ​អំពាវនាវ​ស្នើ​ឲ្យ​លុប​បំបាត់​ទម្លាប់​របស់​ម្ចាស់​ដើមការ​មួយ​ចំនួន​ដែល​យក​ភ្លេងសម័យ​មក​លេង​ទទួលភ្ញៀវ សម្រាប់​ទទួល​អាហារ​ពេល​ព្រឹក​ក្នុង​ពេល​ដែល​អ្នក​នាង​ចាត់​ទុក​ការ​ធ្វើ​បែប​នេះ​ជា​រឿង​អត់​ប្រយោជន៍ និង​ខុសឆ្គង​ថែម​ទៀត​ផង ។

អ្នក​នាង​បាន​លើក​ឡើងជា​ហេតុផល​មួយ​ចំនួន​ថា សកម្មភាព​នោះ​វា​នាំ​អោយ​មាន​គ្រោះថ្នាក់​ដល់​អ្នកភ្លេង (​ព្រោះ​បើកឡាន​ទាំង​ងងុយ ដើម្បី​រៀបចំ​អោយ​លេង​ទាន់​ទទួល​បបរ​ព្រឹក​) ។ អ្នក​នាង​បន្ត​ថា ការ​លេង​ទទួល​ព្រឹក​យ៉ាងច្រើន​៥​បទ សំលេង​រំខាន​ការ​រៀបចំ​កម្ម​ពិធី​មង្គលការ​របស់​លោក​អាចារ្យ និយាយ​ស្តាប់​គ្នា​មិន​បាន មិន​អោយ​តម្លៃ អ្នកភ្លេង​បុរាណ ខុស​ទំនៀមទំលាប់​ប្រពៃណី ។

សម្រាប់​ករណី​ខាងលើ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​តារាចម្រៀង​អ្នក​នាង ខាត់ សុ​ឃី​ម បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​នូវ​ទម្លាប់​មួយ​នេះ ពោល​កន្លង​មក​អ្នក​នាង​ក៏​បាន​ធ្វើការ​អំពាវនាវ​ដូច​គ្នា​ដោយ​បាន​ស្នើ​ដល់​ថៅកែ​វង់​តន្ត្រីសម័យ​នានា​សុំ​បញ្ឈប់​ការ​ទទួល​លេង​ពេល​ព្រឹក​នៅ​ក្នុង​ពិធីការ ដើម្បី​ចៀសវាង​ការ​ជួប​បញ្ហា និង​ហានិភ័យ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ