ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​កា.ប់​គ្នា​ស្លា​.​ប់ម្នាក់ នគរបាល​ព្រហ្មទណ្ឌ សហការ​តាម​ចាប់​បាន​ជន​ដៃដល់​០២​នាក់

1 ខែ មុន

ខេត្តក្រចេះ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​នគរបាល​ខេត្តក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី ពន្លាត​ដែនដី តាម​ចាប់​ជន​ដៃដល់ បាន​ចំនួន​២​នាក់ ដែល​ជា​ក្រុម​ក្មេង​ទំនើង ក្នុង​សកម្មភាព​កាប់​មនុស្ស​ស្លា​.​ប់ម្នាក់…

ខេត្តក្រចេះ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​នគរបាល​ខេត្តក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី ពន្លាត​ដែនដី តាម​ចាប់​ជន​ដៃដល់ បាន​ចំនួន​២​នាក់ ដែល​ជា​ក្រុម​ក្មេង​ទំនើង ក្នុង​សកម្មភាព​កាប់​មនុស្ស​ស្លា​.​ប់ម្នាក់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ស្ថិត​នៅ​ចំណុច​ផ្លូវលំ ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។

ប្រភព​ពី​សមត្ថកិច្ច អោយ​ដឹង​ថា ជនសង្ស័័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ រួម​មាន ៖ ទី​១. ឈ្មោះ ឌួ​ង ឡង់​ឌី (​ហៅ​ភួង​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​២. ឈ្មោះ សឿ​ន មិថុនា (​ហៅ​ខ្មៅ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦៖១០​នាទី នៅ​ចំណុច​ផ្លូវលំ ស្ថិត​នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ មាន​ករណី​ក្មេង​ទំនើង​កាប់​គ្នា បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង ចាំ​ស្ទាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឃឿ​ន អឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​និង​កន្លែង​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន ដោយ​បន្សល់
ទុក​វត្ថុ​តាង រួម​មាន ៖ ដាវ​ចំនួន​០១​ដើម កាំបិត​ផ្គាក់ ចំនួន​០១​ដើម និង​ដំបង​ឈើ ចំនួន​០១​ដើម ។

ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក
ដាក់​រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ លុះ​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង​៣០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​ស
ហ​ការ​ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​០២​នាក់ នៅ​ចំណុច​ភូមិ​ខ្មូ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

យោង​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦​និង​១០​នាទី ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម
ភាព កាប់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ ឃឿ​ន អឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ប្រាកដ​មែន​។ មូលហេតុ​ដោយសារ​តែ កន្លង​មក ជន​រង​គ្រោះ​បាន​ធ្វើ​សកម្មភាព​កាប់​មក​លើ​ពួក​ខ្លួន ទើប​ពួក​ខ្លួន​មានការ​គុំ​គួ​ន រហូត​ដល់​មាន​ករណី​ខាងលើ​កើតឡើង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ជា​ម្ចាស់​ករណី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ