ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ បញ្ចៀស​ចរាចរ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​គល់​ស្ពាន​ព្រែក​ព្នៅ ដល់​ផ្លូវជាតិ​លេខ​៦ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​អបអរ “​ទិវា​សន្តិភាព​នៅ​កម្ពុជា​”

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ នឹង​មានការ​រៀបចំ​ប្រារព្ធ “​ទិវា​សន្តិភាព​នៅ​កម្ពុជា​” នៅ​វិមាន​ឈ្នះ​ឈ្នះ…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ នឹង​មានការ​រៀបចំ​ប្រារព្ធ “​ទិវា​សន្តិភាព​នៅ​កម្ពុជា​” នៅ​វិមាន​ឈ្នះ​ឈ្នះ វេលា​ម៉ោង​០៧:៣០​នាទី និង​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរត់ក​តេ​ជោ វេលា​ម៉ោង១៤:០០​នាទី​ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ធ្វើការ​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន​ ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​ ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ ​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​គល់​ស្ពាន​ព្រែក​ព្នៅ​រហូត​ដល់​ផ្លូវជាតិ​លេខ​៦ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង ០៥:០០​នាទី រហូត​ដល់​បញ្ចប់​កម្មវិធី ​។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​មហាវិថី​ខាងលើ មេត្តា​ជ្រាប និង​ស្នើ​សុំ​យោគយល់ អធ្យាស្រ័យ និង​បំ​ញ្ចៀ​សការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ដោយ​ក្តី​អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជា​ធម្មតា​វិញ​ ។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហ​កាំរ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ