ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានត្រ.បា.ក់ខ្លោងទ្វារ​ចូលវត្ត​លាន់ស្នូរដូចរន្ទះទាំងកណ្តាលអធ្រាត្រ

16 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤​ឱ្យ​ដឹង​ថា ខ្លោងទ្វារវត្ត​ព្រះព្រហ្ម​រ័​ត្ន ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ដែល​ជិះ​ដោយ​ជនបរទេស​ប្រុស​ស្រី​៣​នាក់ បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​និង​ប្រើប្រាស់​ល្បឿន​យ៉ាង​លឿន​អស់ដៃ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅ​បុក​ខ្លោងទ្វារ​ស្ពាន​ចូល​វត្ត​ព្រះព្រហ្ម​រ័​ត្ន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ពេញកម្លាំង​លាន់ឮ​ដូច​រន្ទះ​ខែប្រាំង…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤​ឱ្យ​ដឹង​ថា ខ្លោងទ្វារវត្ត​ព្រះព្រហ្ម​រ័​ត្ន ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ដែល​ជិះ​ដោយ​ជនបរទេស​ប្រុស​ស្រី​៣​នាក់ បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​និង​ប្រើប្រាស់​ល្បឿន​យ៉ាង​លឿន​អស់ដៃ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅ​បុក​ខ្លោងទ្វារ​ស្ពាន​ចូល​វត្ត​ព្រះព្រហ្ម​រ័​ត្ន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ពេញកម្លាំង​លាន់ឮ​ដូច​រន្ទះ​ខែប្រាំង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលរាត្រី​រំលង​អធ្រាត្រ ។

ហេតុការណ៍​រថយន្ត​បុក​ខ្លោងទ្វារ​ស្ពានថ្ម​ចូល​វត្ត​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ ២០២៤ វេលា​ម៉ោង​០០​និង​៤៥​នាទី​កណ្តាលអធ្រាត្រ ត្រង់​ចំណុច​មុខ​វត្ត​ព្រះព្រហ្ម​រ័​ត្ន ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប លើ​វិ​ថី​ពោធិ៍​កំបោរ ។

សមត្ថកិច្ច​បាន​បន្ត​ថា រថយន្ត​ដែល​បុក​ខ្លោងទ្វារ​ស្ពាន​ចូល​វត្ត​ព្រះព្រហ្ម​រ័​ត្ន​នោះ​ម៉ាក Hongqi HS5 ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2CA -5186 អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​នេះ​មាន​គ្នា​ចំនួន​៣​នាក់​៖
១-​ឈ្មោះ WANG NANJIE ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ។ ២-​ឈ្មោះ PHAN THI NGOC.HAN ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម ។ និង​៣-​ឈ្មោះ LUO LITAO ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន ។

សមត្ថកិច្ច​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​នេះ បណ្តាល​ឱ្យ​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​ទាំង​បី​នាក់​របួស​ព្រលឹង​ចុង​សក់​គ្រាន់តែ​មិន​សន្លប់​ធំ​តែ​ប៉ុណ្ណោះ ។ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ធ្ងន់​ខ្ទេច​មុខ​មើល​មិន​យល់ និង​ខ្លោងទ្វារ​ស្ពានថ្ម​វត្ត​ព្រះព្រហ្ម​រ័​ត្ន​ដ៏​រឹង​មាំ ក៏​ខូចខាត​ធ្ងន់​ដោយ​ប្រះ​ស្រាំ ។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះព្រហ្ម​រ័​ត្ន និង​តំណាង​ឱ្យ​ជន​បង្ក ដែល​បើករថយន្ត​បុក​ខ្លោងទ្វារ​ស្ពាន​ចូល​វត្ត​ព្រះព្រហ្ម​រ័​ត្ន បណ្តាល​ឱ្យ​ខូចខាត​នោះ ត្រូវ​បាន​សម្របសម្រួល​ចេញ​សង​ថ្លៃ​ខូចខាត​ចំនួន ៨០០០​ដុល្លារ ដើម្បី​បញ្ចប់រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ ។

ខ្លោងទ្វារ​ស្ពាន​ចូល​វត្ត​ព្រះព្រហ្ម​រ័​ត្ន​នេះ ​បាន​កសាង​ឡើង​កាលពី​ឆ្នាំ​១៩៩៨ គឺ​មាន​អាយុ​១៦​ឆ្នាំ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ