ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កូរ៉េ​ខាង​ត្បូង​ត្រៀម​បោះ​ឆ្នោត​ដក​តំណែង​ប្រ​ធានា​ធិបតី​ស្ដី​ទី​ឆាប់​ៗ

14 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល​៖ ប្រធានា​ធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង លោក​ហាន​ដុក​ស៊ូ ប្រហែល​ជា​មិន​អាច​អង្គុយ​ស្រណុក​ខ្លួន​ប៉ុន្មាន​ទេ​។ តើ​គាត់​អាច​នឹង​មាន​ជោគ​វាសនា​ដូច​លោក​យូន​ស៊ុក​យូល​ដែរ​ឬ​ទេ​? មហា​ជន​កំពុង​តែ​ខ្សិប​​ខ្សៀវ​គ្នា​យ៉ាង​ផុល​ផុស​អំពី​រឿង​នេះ​។ គណ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​គម្រោង​បោះ​ឆ្នោត​ដក​តំណែង​របស់​លោក​ហាន​ដុក​ស៊ូ​នៅ​​តែ​រក្សា​ទុក​ដដែល​។ គ្រាន់​តែ​ខ្លួន​ចង់​លើក​ពេល​ពី​ថ្ងៃ​អង្គារ​នេះ​ទៅ​ចុង​សប្ដាហ៍​នេះ​វិញ​តែ​ប៉ុណ្ណោះ​​។​​ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​លោក​ហាន​ដុក​ស៊ូ​មិន​ព្រម​ចុះ​ហត្ថ​លេខា​​លើ​ក្រឹត្យ​​ស៊ើប​អង្កេត​លោក​យូន​ស៊ុក​យូល​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។ ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ…

ទី​ក្រុង​សេអ៊ូល​៖ ប្រធានា​ធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង លោក​ហាន​ដុក​ស៊ូ ប្រហែល​ជា​មិន​អាច​អង្គុយ​ស្រណុក​ខ្លួន​ប៉ុន្មាន​ទេ​។ តើ​គាត់​អាច​នឹង​មាន​ជោគ​វាសនា​ដូច​លោក​យូន​ស៊ុក​យូល​ដែរ​ឬ​ទេ​? មហា​ជន​កំពុង​តែ​ខ្សិប​​ខ្សៀវ​គ្នា​យ៉ាង​ផុល​ផុស​អំពី​រឿង​នេះ​។ គណ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​គម្រោង​បោះ​ឆ្នោត​ដក​តំណែង​របស់​លោក​ហាន​ដុក​ស៊ូ​នៅ​​តែ​រក្សា​ទុក​ដដែល​។ គ្រាន់​តែ​ខ្លួន​ចង់​លើក​ពេល​ពី​ថ្ងៃ​អង្គារ​នេះ​ទៅ​ចុង​សប្ដាហ៍​នេះ​វិញ​តែ​ប៉ុណ្ណោះ​​។​​

ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​លោក​ហាន​ដុក​ស៊ូ​មិន​ព្រម​ចុះ​ហត្ថ​លេខា​​លើ​ក្រឹត្យ​​ស៊ើប​អង្កេត​លោក​យូន​ស៊ុក​យូល​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។ ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ លោក​ប៉ាក់​ចាន់​ដេ (Park Chan-dae) ថ្លែង​ថា​គណ​បក្ស​របស់​លោក​នឹង​រង់​ចាំ​រហូត​ដល់​ចុង​សប្ដាហ៍​​ មុន​នឹង​សម្រេច​ថា​​តើ​ត្រូវ​​​បោះ​ឆ្នោត​ដក​តំណែង​​​លោក​ហាន​ដុក​ស៊ូ​ ឬ​យ៉ាង​ណា​។​

គណ​បក្ស​ប្រជា​ធិប​តេយ្យ​ឥឡូវ​នេះ​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ក្នុង​ឆាក​នយោបាយ​របស់​កូរ៉េ​ខាង​ត្បូង​ព្រោះ​ពួក​គេ​អាង​ថា​មាន​អ្នក​តំណាង​រាស្ត្រ​ភាគ​ច្រើន​នៅ​រដ្ឋ​សភា​ ហើយ​អាច​នឹង​ជំរុញ​ឱ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ពួក​គេ​សង្ឃឹម​ថា​អាច​នឹង​​ឈ្នះ​ឆ្នោត​ព្រោះ​​របស់​បក្ស​នេះ​ជា​មួយ​​កូរ៉េ​ខាង​ជើង​ស៊ី​សង្វាក់​គ្នា​នឹង​​​នយោបាយ​របស់​លោ​កត្រាំ​។

គណ​បក្ស​ប្រជា​ធិបតេយ្យ​ចោទ​ប្រកាន់​ថា​​​បើ​​លោក​ហាន​ដុក​ស៊ូ​មិន​ព្រម​ចុះ​ហត្ថ​លេខា​លើ​ក្រឹត្យ​ស៊ើប​អង្កេត​ទេ​មាន​ន័យ​ថា​លោក​ក៏​​ចូល​រួមនៅ​ក្នុង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នោះ​ដោយ​ប្រយោល​ផង​ដែរ​។ ពួក​គេ​ចោទ​ថា​លោ​ក​​​កំពុង​ធ្វើ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជា​ជន​។ បើ​​ញត្តិនេះ​​ទៅ​ដល់​ដៃ​សភា​​ ​យ៉ាង​យូរ​​រយៈ​ពេល​២៤​ម៉ោង ឬ​៧២​ម៉ោង​ សភា​នឹង​កោះ​ប្រជុំ​ដើម្បី​បោះ​ឆ្នោត​។​

បើ​សភា​ដក​តំណែង​លោ​កហាន​ដោយ​ជោគ​ជ័យ​ ពេល​នោះ​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​​​នឹង​ឡើង​ធ្វើ​ជា​​​​ប្រធានា​ធិបតី​ស្ដី​ទី​ជំនួស​លោក​ហាន​​។ នេះ​បើ​យោង​ទៅ​តាម​ច្បាប់​របស់​កូរ៉េ​ខាង​ត្បូង​។ ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​ថ្លែង​ថា​ប្រធានា​ធិបតី​ស្ដី​ទី​ហាន​ដុក​ស៊ូ​បង្ហាញ​សញ្ញា​ច្បាស់​ហើយ​​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​នេះ​ថា​លោក​នឹង​មិន​អនុម័ត​លើ​ក្រឹត្យ​ស៊ើប​អង្កេត​នោះ​ទេ​។​

មិន​ចាំ​បាច់​បក​ស្រាយ​ច្រើន​ទេ​ យើង​អាច​កាត់​យល់​ថា​បាន​ថា​គាត់​កំពុង​ព្យាយាម​ពន្យារ​ពេល។ ​ប្រតិ​កម្ម​ចំពោះ​ការ​គំរាម​ដក​តំណែង​​​លោ​កហាន​ដុក​ស៊ូ​​ មន្ត្រី​ជាន់​ខ្ពស់​របស់​លោ​ក​ម្នាក់​​ចាត់​ទុក​ថា​នេះ​ជា​រឿង​ដែល​គួរ​ឱ្យ​សោក​ស្ដាយ​​បំផុត​។ «សព្វ​ថ្ងៃ​នេះ សហ​គមន៍​អន្តរ​ជាតិ​បន្ត​គាំទ្រ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​​ប្រធានា​ធិបតី​ស្ដី​ទី​។ ដូច្នេះ បើ​រដ្ឋ​សភា​បោះ​ឆ្នោត​ដក​តំណែង​រប​ស់​គាត់​​បាន​សម្រេច​មែន​​មាន​ន័យ​ថា​ជា​ការ​រំលោភ​ទៅ​លើ​សេច​ក្ដី​ទុក​ចិត្ត​ហើយ ហើយ​នឹង​ប៉ះ​ពាល់​ចំពោះ​សេដ្ឋ​កិច្ច​ជាតិ​»​។

​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កោះ​ហៅ​លោក​​យូន​ស៊ុក​យូល​ទៅ​​បង្ហាញ​ខ្លួន​នៅ​​​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ ​មេធាវី​របស់​លោក​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោ​កយូន​ប្រហែល​ជា​មិន​ឆ្លើយ​តប​តាម​ការ​កោះ​ហៅ​នេះ​ទេ​។ លោក​កំពុង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​តតាំង​ក្ដី​គ្នា​នៅ​ក្នុង​តុលាការ​ធម្ម​នុញ្ញ​តែ​មួយ​មុខ​គត់​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ