ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីលក់ភេសជ្ជៈតាមរទេះម្នាក់​ ត្រូវជនដៃដល់វា.យសម្លា.ប់នៅចំណុចស្តុប២០០៤ ផ្អើលទាំងព្រឹក

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ភេសជ្ជៈនិងទឹកសុទ្ធតាមរទេះម្នាក់ ត្រូវបានជនដៃដល់មិនស្គាល់មុខវាយសម្លាប់នឹងបំពង់ទីបរួចគេចខ្លួនបាត់ ខណៈពេលដែលនាងជិះម៉ូតូរ៉ឺម៉កមកឈប់រៀបចំលក់ដូរអោយកម្មករនៅមុខការដ្ឋានសំណង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥និង៣០ព្រឹកថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២៤ នៅចំណុចស្តុបផ្លូវលេខ២០០៤ កែងផ្លូវលេខផ្លូវ…

រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ភេសជ្ជៈនិងទឹកសុទ្ធតាមរទេះម្នាក់ ត្រូវបានជនដៃដល់មិនស្គាល់មុខវាយសម្លាប់នឹងបំពង់ទីបរួចគេចខ្លួនបាត់ ខណៈពេលដែលនាងជិះម៉ូតូរ៉ឺម៉កមកឈប់រៀបចំលក់ដូរអោយកម្មករនៅមុខការដ្ឋានសំណង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥និង៣០ព្រឹកថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២៤ នៅចំណុចស្តុបផ្លូវលេខ២០០៤ កែងផ្លូវលេខផ្លូវ ណតប្រីដក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ស្ត្រី​រង​គ្រោះ​ឈ្មោះ នាង ចិន្តា អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​សែន​សុខ​៣ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាមតាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៥ព្រឹក គេឃើញស្ត្រីរូបនោះបានជិះ​រទេះម៉ូតូដឹកភេសជ្ជៈរបស់ខ្លួនមកឈប់នៅមុខការដ្ឋានសាងសង់ធនាគារមួយកន្លែង​ ដែលស្ថិតនៅចំណុចស្តុបខាងលើ ខណៈពេលកំពុងតែរៀបចំកន្លែងលក់ដូរ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ទៅដោយ​ដែកថ្នាំងអំពៅ មកធ្វើសកម្មភាពវាយទៅលើស្ត្រីរូបនោះ បណ្ដាឲ្យដួលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង​ ។ លុះក្រោយមកក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករដែលធ្វើដំណើរទៅធ្វើការ ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទាក់ទងទៅមន្ត្រីជំនាញចុះទៅត្រួតពិនិត្យ។

ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថាការវាយសម្លាប់ទៅលើ​ស្ត្រី​រងគ្រោះរូបនោះ បណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដឡើយ។

តាមព័ត៌មានឲ្យដឹងថា ជាទូទៅស្ត្រីរូបនោះតែងតែធ្វើដំណើរទៅលក់ដូរនៅចំណុចកើតហេតុខាងលើ។នៅព្រឹកថ្ងៃកើតហេតុមិនដឹងថាគាត់មានទំនាស់ឬមានបញ្ហាអ្វីនោះទេស្រាប់តែត្រូវបានជនដៃដល់មុខវាយសម្លាប់បែបនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ