ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ចាប់ខ្លួន​ក្មេង​ទំនើង​បាន​៣​នាក់ ករណី​កា​.​ប់​ប្រហារ​នៅ​ស្រុក​បាទី ខេត្តតាកែវ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បង្ក្រាប​ករណី​ក្រុម​ក្មេង​ទំនើង កា​.​ប់​ប្រហារ​នៅ​ស្រុក​បាទី ខេត្តតាកែវ ដោយ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ចំនួន ៣​នាក់ ខណៈ​បក្ខពួក​ផ្សេង​ទៀត កម្លាំង​ជំនាញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បង្ក្រាប​ករណី​ក្រុម​ក្មេង​ទំនើង កា​.​ប់​ប្រហារ​នៅ​ស្រុក​បាទី ខេត្តតាកែវ ដោយ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ចំនួន ៣​នាក់ ខណៈ​បក្ខពួក​ផ្សេង​ទៀត កម្លាំង​ជំនាញ បន្ដ​ស្រាវជ្រាវ​ចាប់ខ្លួន ។

ប្រភព​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​និង​៥៦​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​រោងចក្រ CHC ភូមិ​ប្រហែក ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ មាន​ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស (​យក​កំ​បិត​ផ្គាក់​កា​.​ប់​) ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ជន​រង​គ្រោះ​ចំនួន​៣​នាក់ (​ស្រាល​២​នាក់ ធ្ងន់​១​នាក់​) បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ច្រើន​នាក់ មិន​ស្គាល់​អត្តសញ្ញាណ និង​ម៉ូតូ​ច្រើន​គ្រឿង ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្ត​ថា ក្រោយ​មាន​ហេតុការណ៍​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​នាយ​យក​ដ្ឋា​ន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​កំណត់​អត្ត​សញ្ញា​ន​ជនសង្ស័យ និង​កន្លែង​លាក់ខ្លួន ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដូច​ខាងក្រោម ៖
១៖ ឈ្មោះ ដៀប សុ​ភ័ក្ត្រ អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទួល​ត្បែង ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ
២៖ ឈ្មោះ តក់ វ៉ា​ន់​ថេ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក​នៅ​ភូមិ​ថ្ម​ស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ
៣៖ ឈ្មោះ ងាំ តូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក​នៅ​ភូមិ​ពានមាស​ខាងកើត ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ (​ឃាត់ខ្លួន​នៅ​ចំណុច​ស្រុក​បាទី ខេត្តតាកែវ​) ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បន្ត​ទៀត​ថា ពួក​គេ​បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា នៅ​ថ្ងៃ​កើតហេតុ ពួក​ខ្លួន និង​បក្ខពួក​ចំនួន​៨​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន ៧​គ្រឿង (HOGDA DREAM ចំនួន ៥​គ្រឿង និង SUZUKI NEXT ចំនួន​២​គ្រឿង​) ហើយ​បាន​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន នៅ​ចំណុច​មុខ​រោងចក្រ CHC ភូមិ​ប្រហែក ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ ពិត​ប្រាក​មែន (​ឈ្មោះ​ទី ឈ្មោះ​ហេង និង​ឈ្មោះ​ខ្លែ​ត​) គឺជា​អ្នក​កាន់​កាំបិត ចូល​ទៅ​កាប់​លើ​ជន​រង​គ្រោះ ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បន្ត​នីតិវិធី និង​បន្ត​ស្វែងរក​ចាប់ខ្លួន​បក្ខពួក ដែល​សេសសល់​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ