ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃរំពឹងកើបចំណូលពីវិស័យទេសចរណ៍ជិត២​ពាន់​លានដុល្លារ នៅថ្ងៃឆ្លងឆ្នាំសកល

7 ម៉ោង មុន

ប្រទេសថៃ ៖ ប្រទេសថៃក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំទីពីរអាស៊ីអាគ្នេយ៍ បានព្យាករណ៍ពីកំណើនអិចស្ប៉ូណង់ស្យែលសម្រាប់វិស័យទេសចរណ៍របស់ខ្លួន អំឡុងពេលថ្ងៃឆ្លងឆ្នាំសកល ២០២៥ ដែលត្រូវបានរំពឹងថានឹងរកចំណូលបានដល់ជាង៦២ពាន់លានបាត ឬស្មើនឹង ១.៨ពាន់លានដុល្លារអាមេរិក។ លោកស្រី…

ប្រទេសថៃ ៖ ប្រទេសថៃក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំទីពីរអាស៊ីអាគ្នេយ៍ បានព្យាករណ៍ពីកំណើនអិចស្ប៉ូណង់ស្យែលសម្រាប់វិស័យទេសចរណ៍របស់ខ្លួន អំឡុងពេលថ្ងៃឆ្លងឆ្នាំសកល ២០២៥ ដែលត្រូវបានរំពឹងថានឹងរកចំណូលបានដល់ជាង៦២ពាន់លានបាត ឬស្មើនឹង ១.៨ពាន់លានដុល្លារអាមេរិក។

លោកស្រី Thapanee Kiatphaibool អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ បានថ្លែងថា ចំនួនភ្ញៀវទេសចរបរទេស អំឡុងពេលថ្ងៃឆ្លងឆ្នាំសកល ២០២៥ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១.៥៦លាននាក់ ដែលបង្កើតប្រាក់ចំណូលប្រមាណ ១.៣ពាន់លានដុល្លារក្នុងវិស័យទេសចរណ៍ ពោលកើនឡើង ១៦% ទៅ ២០%។ ការរួមចំណែកដ៏សំខាន់ក៏ត្រូវបានរំពឹងទុកពីទីផ្សារក្នុងស្រុកផងដែរ ដោយមានភ្ញៀវជាតិប្រមាណ ៤.៤១លាននាក់ កើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយនឹងបង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន ៤៩៧លានដុល្លារ។

កត្តាជាច្រើនត្រូវបានរំពឹងថានឹងជំរុញកំណើននេះ បូករួមជាមួយនវិធានការ ភាពងាយស្រួលនៃការធ្វើដំណើរ រួមទាំងការលើកលែងទិដ្ឋាការសម្រាប់ជនជាតិនៃប្រទេសចំនួន ៩៣ នៅលើពិភពលោក ក៏ដូចជានីតិវិធីចូលទឹកដីថៃមានលក្ខណៈងាយស្រួល ត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន។ ការបើកដំណើរការផ្លូវហោះហើរថ្មីយ៉ាងហោចណាស់ចំនួន ៣០ ពីប្រទេសសំខាន់ៗដូចជា ចិនដីគោក កូរ៉េខាងត្បូង តៃវ៉ាន់ ឥណ្ឌា ស្កង់ឌីណាវី (Scandinavia) និងបារាំង នឹងពង្រឹងភាពងាយស្រួលបន្ថែមទៀត។ ស្របពេលការកើនឡើងប្រជាប្រិយភាពរបស់ប្រទេសថៃ គឺជាទិសដៅសម្រាប់ថ្ងៃឆ្លងឆ្នាំថ្មី ក៏ជាកត្តាជំរុញដ៏សំខាន់ផងដែរ។

បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានទទួលស្គាល់ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោក ដូចជា Condé Nast Traveler ដោយបានចាត់ចំណាត់ថ្នាក់បណ្តាប្រទេសទាំងនោះ ស្ថិតក្នុងចំណោមទីតាំងល្អបំផុតទាំង២០លើពិភពលោក សម្រាប់ថ្ងៃចូលឆ្នាំសកល។

រដ្ឋាភិបាលថៃបានប្រកាសឈប់សម្រាកសាធារណៈចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយផ្តល់នូវការលើកទឹកចិត្តយ៉ាងខ្លាំង សម្រាប់ការធ្វើដំណើរកម្សាន្ត។ ដើម្បីដោះស្រាយកង្វល់អំពីតម្លៃសំបុត្រយន្តហោះខ្ពស់ រដ្ឋាភិបាលថៃកំពុងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ ផ្តល់ការបញ្ចុះតម្លៃ ៣០% លើជើងហោះទេសចរណ៍ពេញនិយមរួមមាន ខេត្តឈៀងម៉ៃ ឈៀងរ៉ៃ ក្រាប៊ី ភូកេត សាមុយ ឧត្ដនថានី អ៊ូប៊ុនរចឆាថានី និងខនកែន៕ ប្រភព ៖ VNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ