ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែទទួលទាន «តែ» ជួយកាត់បន្ថយស្ត្រេស និងទប់ស្កាត់ជំងឺមហារីកមួយចំនួនទៀត​

21 ម៉ោង មុន

ភាគច្រើន​នៃ​ពួក​យើង​ចូល​ចិត្ត​ទទួលទាន​កាហ្វេ ប៉ុន្តែ​ថា ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​តែ​ក៏​ជា​ភេសជ្ជៈ​មួយ​ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ការ​ទទួលទាន​តែ​អាច​ប្រសើរ​ជាង​កាហ្វេ ៖ ១-តែ​អាច​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ តែ​ជា​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ទាប ប៉ុន្តែ​ជាតិ​ទឹក​ច្រើន​ជាង​កាហ្វេ​។ ដូច្នេះ​ហើយ​ទើប​វា​ក្លាយជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​បំពេញបន្ថែម​នូវ​ជាតិ​ទឹក​ដែល​អ្នក​បាន​បាត់បង់​ពេល​បែកញើស​។…

ភាគច្រើន​នៃ​ពួក​យើង​ចូល​ចិត្ត​ទទួលទាន​កាហ្វេ ប៉ុន្តែ​ថា ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​តែ​ក៏​ជា​ភេសជ្ជៈ​មួយ​ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ការ​ទទួលទាន​តែ​អាច​ប្រសើរ​ជាង​កាហ្វេ ៖

១-តែ​អាច​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ

តែ​ជា​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ទាប ប៉ុន្តែ​ជាតិ​ទឹក​ច្រើន​ជាង​កាហ្វេ​។ ដូច្នេះ​ហើយ​ទើប​វា​ក្លាយជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​បំពេញបន្ថែម​នូវ​ជាតិ​ទឹក​ដែល​អ្នក​បាន​បាត់បង់​ពេល​បែកញើស​។

២-តែ​ជួយ​រក្សា​ថាមពល​រាង​កាយ​បាន​យូរ

តែ គឺជា​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​កាហ្វេ​អ៊ី​ន​និង​សារធាតុ L-theanine​។ ហើយ L-theanine នឹង​ផ្ដល់​ឱ្យ​អ្នក​នូវ​អារម្មណ៍​ធូរស្រាល ខណៈ​ដែល​កាហ្វេ​អ៊ី​ន​ជួយ​រំញោច​ដល់​ខួរក្បាល​ជួយ​បន្ថយ​អារម្មណ៍​អស់កម្លាំង​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​អាច​ជួយ​ផ្ដល់​និង​រក្សា​ថាមពល​រាង​កាយ​។ គួរ​បញ្ជាក់​ថា​ដោយសារ​កាហ្វេ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ខ្ពស់ ដូច្នេះ​វា​មិន​អាច​ជួយ​រក្សា​ថាមពល​រាង​កាយ​ឱ្យ​មាន​ស្ថេ​រ​ភាព​បាន​យូរ​ដូច​តែ​ឡើយ​។

៣-តែ​ជួយ​ឱ្យ​ស្រក​ទម្ងន់​ដែល​លើស

ការ​ទទួលទាន​តែ ជា​ពិសេស​តែ​បៃតង​អាច​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​យ៉ាង​ប្រសើរ​។ តែ​បៃតង​មាន​លក្ខណៈសម្បត្តិ​ជម្រុញ​ការ​ដុត​រំលាយ​អាហារ​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​។ ម្យ៉ាងវិញទៀត​ភេសជ្ជៈ​នេះ​មិន​មាន​ផ្ទុក​កាឡូរី​ច្រើន​ពេក​ឡើយ​បើ​ប្រៀបធៀប​នឹង​ភេសជ្ជៈ​កាបូ​ណាត​ផ្សេង​ៗ​។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ក្នុង​តែ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ល្អ​។

៤-តែ​ជួយ​បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស

ជាតិ​កាហ្វេ​អ៊ី​ន​នៅ​ក្នុង​តែ ជា​ពិសេស​តែ​បៃតង​អាច​ជួយ​លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ ជម្រុញ​ការ​ចង​ចាំ និង​បង្កើន​មុខងារ​ខួរក្បាល​។ លើស​ពី​នេះ​ទៅ​ទៀត តែ​បៃតង ក៏​ជា​ប្រភព​នៃ​អាស៊ីត​អា​មី​ណូ L-theanine ដែល​មាន​ប្រសិទ្ធិ​ភាព​រារាំង​បញ្ហា​ថប់​អារម្មណ៍​មិន​អោយ​កើត​មាន​។ ការ​សិក្សា​បាន​បង្ហាញ​ថា ជាតិ​កាហ្វេ​អ៊ី​ន និង​សារធាតុ L-theanine អាច​មាន​ឥទ្ធិពល​បញ្ចូល​គ្នា ក្នុង​ការ​ពង្រឹង​ដល់​មុខងារ​របស់​ខួរក្បាល​។ ហើយដោយ​សារ​តែ​បរិមាណ​នៃ​សារធាតុ L-theanine និង​ជាតិ​កាហ្វេ​អ៊ី​ន​មា​នក​ម្រិ​យស​ម​ល្មម​ទើប​ធ្វើ​អោយ​តែ​បៃតង​អាច​ផ្តល់​នូវ​ឥទ្ធិពល​ល្អ​ជាង និង​ខុស​គ្នា​ពី​កាហ្វេ​។

៥-តែ​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​មួយ​ចំនួន

ក្រៅពី​សារធាតុ catechin តែ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ polyphenols និង​សារធាតុ flavonoids ដែល​សុទ្ធតែ​អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជា​ច្រើន​ចំពោះ​សុខភាព​រាង​កាយ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ដែល​បំផ្លាញ​ដល់​កោសិកា​សុខភាព​ល្អ​បង្ក​បញ្ហា​សុខភាព​ផ្សេង​ៗ​គួរ​ឱ្យ​ចាប់​បារម្ភ​រួម​បញ្ចូល​ទាំង​ជំងឺមហារីក ជំងឺ​ស​សៃ​ឈាម​បេះដូង កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​និង​សូ​ម្បី​តែ​បញ្ហា​ភ្នែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ