ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​មាន​រថ​ភ្លើង​ក្រោម​ដី​ដំបូ​ង​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន

19 ម៉ោង មុន

​ទី​ក្រុង​ហាណូយ​៖ ថ្មី​ៗ​នេះ វៀតណាម​បើក​សម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​​រថ​ភ្លើង​ក្រោម​ដី​ជា​លើក​ដំបូង​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ប្រទេស​ជប៉ុន​។ ​ ​ប្រជា​ជន​វៀតណាម​​​នៅ​ទី​ក្រុ​ងហូជីមិញ​សម្រុក​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​​ទូរ​ថ​ភ្លើង​ដើម្បី​ចូល​រួម​ពិធី​ដាក់​ឱ្យ​ប្រើ​ប្រាស់​រថ​ភ្លើង​ក្រោម​ដី​ដែល​មាន​តម្លៃ​១៧០០​លាន​ដុល្លារ​មួយ​ខ្សែ​នេះ​។ ​ផ្លូវ​ក្រោម​ដី​នេះ​មាន​ចម្ងាយ​ជិត​ម្ភៃ​គីឡូ​ម៉ែត្រ​ និង​មាន​ចំណុច​ចាប់​ផ្ដើម​ចេញ​ពី​ចំណុច​កណ្ដាល​នៃ​ទី​ក្រុ​ងហូជីមិញ​។​ ​មុន​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​សមិទ្ធ​ផល​នេះ វៀតណាម​ត្រូវ​រង់​ចាំរយៈ​ពេល​១៧​ឆ្នាំ​ និង​ត្រូវ​ពន្យារ​ពេល​​សាង​សង់​ជា​ច្រើន​ដង​​​។…

​ទី​ក្រុង​ហាណូយ​៖ ថ្មី​ៗ​នេះ វៀតណាម​បើក​សម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​​រថ​ភ្លើង​ក្រោម​ដី​ជា​លើក​ដំបូង​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ប្រទេស​ជប៉ុន​។ ​

​ប្រជា​ជន​វៀតណាម​​​នៅ​ទី​ក្រុ​ងហូជីមិញ​សម្រុក​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​​ទូរ​ថ​ភ្លើង​ដើម្បី​ចូល​រួម​ពិធី​ដាក់​ឱ្យ​ប្រើ​ប្រាស់​រថ​ភ្លើង​ក្រោម​ដី​ដែល​មាន​តម្លៃ​១៧០០​លាន​ដុល្លារ​មួយ​ខ្សែ​នេះ​។

​ផ្លូវ​ក្រោម​ដី​នេះ​មាន​ចម្ងាយ​ជិត​ម្ភៃ​គីឡូ​ម៉ែត្រ​ និង​មាន​ចំណុច​ចាប់​ផ្ដើម​ចេញ​ពី​ចំណុច​កណ្ដាល​នៃ​ទី​ក្រុ​ងហូជីមិញ​។​ ​មុន​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​សមិទ្ធ​ផល​នេះ វៀតណាម​ត្រូវ​រង់​ចាំរយៈ​ពេល​១៧​ឆ្នាំ​ និង​ត្រូវ​ពន្យារ​ពេល​​សាង​សង់​ជា​ច្រើន​ដង​​​។ គម្រោង​​​នេះ​ចាប់​ផ្ដើម​សិក្សា​គម្រោង​ដំបូង​កាល​ពី​​​ឆ្នាំ​២០០៧​​។ ​

កាល​នោះ ជប៉ុន​ប៉ាន់​ស្មាន​ថា​​ចំណាយ​​៦៦៨​លាន​ដុល្លារ​។​ ក្រោយ​មក​ នៅ​ពេល​ដំណើរ​ការ​សាង​សង់​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១២​ អាជ្ញា​ធរ​វៀតណាម​រំពឹងថា​​គម្រោង​នេះ​នឹង​​សាង​សង់​រួ​ច​រាល់​នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​។

ប៉ុន្តែ​ដោយ​សារ​ការ​ពន្យារ​ពេល​​ជា​ច្រើន​ដង​​​ធ្វើ​ឱ្យ​យាន​ជំនិះ​របស់​អ្នក​ដំណើរ​នៅ​ទី​ក្រុង​ហូជីមិញ​កើន​ឡើង​ទ្វេ​មួយ​ជា​ពីរ​។ ដូច្នេះ​ធ្វើ​ឱ្យ​កក​ស្ទះ​ចរាចរណ៍​នៅ​ទី​ក្រុង​ដែល​មាន​ប្រជាជន​៩​លាន​នាក់​មួយ​នេះ​។

អាជ្ញាធរ​សង្ឃឹម​ថា​រថ​ភ្លើង​ក្រោម​ដី​នេះ​នឹង​ជួយ​បាន​ច្រើន​ណាស់​ដូច​ជា​៖ កាត់​បន្ថយ​ការ​កក​ស្ទះ​ចរា​ចរណ៍, ពន្លឿន​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រជា​ជន​ និង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​​​​។ ជប៉ុនផ្ដល់​ជំនួយ​សម្រាប់​គម្រោង​នេះ​​​តាម​រយៈ​អង្គ​ការ​​​ចៃ​កា​ (JICA) និង​ក្រុម​ហ៊ុន​ឯក​ជន​របស់​ជប៉ុន។ ​

មន្ត្រី​រដ្ឋាភិបាល​វៀតណាម្នាក់​ប្រាប់​ថា​ផ្លូវ​រថ​ភ្លើង​មួយ​ខ្សែ​នេះ​ជា​និមិត្ត​រូប​នៃ​កិច្ច​សហ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ និង​ជា​ការ​បង្ហាញ​ពី​ការ​ចែក​រំលែក​បច្ចេក​វិទ្យា​ និង​គំរូ​ក្នុ​ងការ​គ្រប់​គ្រង​តាម​របៀប​ជប៉ុន​ចែក​ជូន​ទៅ​វៀតណាម​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ