ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្ត​ហោះ​នៅ​ប្រេស៊ីល,មនុស្ស​ទាំង​អស់​១០​នា​ក់​ស្លា.ប់​យ៉ាង​វេទនា​

16 ម៉ោង មុន

ទី​ក្រុង​សៅ​ប៉ូឡូ៖ មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​ឯក​ជន​ខ្នាត​តូច​មួយ​គ្រឿង​នៅ​ប្រទេស​ប្រេស៊ីល​បណ្ដាល​ឱ្យ​មនុស្ស​សរុប​ដប់​នាក់​នៅ​ក្នុង​យន្ត​ហោះ​ស្លាប់​ទាំង​អស់​។ មិន​តែ​ប៉ុណ្ណោះ​អ្នក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ក៏​ត្រូវ​របួស​ផង​ដែរ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ទទួល​បន្ទុក​ខាង​សន្តិ​សុខ​សា​ធារណៈ​នៅ​រដ្ឋ​រីយ៉ូ​ហ្កង់​ដូស៊ុល (Rio Grande do Sul)។​ សាក្សី​និយាយ​ថា​នៅ​ក្នុង​ហេតុ​ការណ៍​ដ៏​រន្ធត់​នោះ…

ទី​ក្រុង​សៅ​ប៉ូឡូ៖ មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​ឯក​ជន​ខ្នាត​តូច​មួយ​គ្រឿង​នៅ​ប្រទេស​ប្រេស៊ីល​បណ្ដាល​ឱ្យ​មនុស្ស​សរុប​ដប់​នាក់​នៅ​ក្នុង​យន្ត​ហោះ​ស្លាប់​ទាំង​អស់​។ មិន​តែ​ប៉ុណ្ណោះ​អ្នក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ក៏​ត្រូវ​របួស​ផង​ដែរ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ទទួល​បន្ទុក​ខាង​សន្តិ​សុខ​សា​ធារណៈ​នៅ​រដ្ឋ​រីយ៉ូ​ហ្កង់​ដូស៊ុល (Rio Grande do Sul)។​

សាក្សី​និយាយ​ថា​នៅ​ក្នុង​ហេតុ​ការណ៍​ដ៏​រន្ធត់​នោះ គេ​ឃើញ​យន្ត​ហោះ​ខ្នាត​តូច​១​គ្រឿង​​នោះ​​នៅ​សុខ​ៗ​ក៏​ហោះ​ទៅ​​បុក​ហាង​លក់​ទំនិញ១​​កន្លែង​នៅ​កណ្ដាល​ទី​ក្រុង​ក្រា​ម៉ាដូ (Gramado) ដែល​ជា​តំបន់​ទេស​ចរណ៍​ដ៏​ពេញ​និយម​។ លទ្ធ​ផល​ស៊ើប​អង្កេត​បឋម​បង្ហាញ​ថា​អ្នក​​នៅ​ក្នុង​យន្ត​ហោះ ដែល​មាន​​អ្នក​បើ​កបរ និង​អ្នក​ដំណើរ​​សរុប​ដប់​នាក់​មិន​អាច​​​នៅ​រស់​រាន​មាន​ជីវិត​ទេ​។

អភិ​បាល​រដ្ឋ​កើត​ហេតុ​ខាង​លើ​នេះ​បង្ហោះ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ «​គួរ​ឱ្យ​ស្ដាយ, របាយ​ការណ៍​បឋម​បង្ហាញ​ថា​អ្នក​នៅ​ក្នុង​យន្ត​ហោះ​បាន​ស្លាប់​ទាំង​អស់​»។ ហេតុ​ការណ៍​នេះ​បង្ក​ជា​ភ្លើង​ឆេះ​ និង​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស​ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​នៅ​​ម្ដុំ​ៗ​នោះ​ឈ្លក់​ផ្សែង​។ មនុស្ស​១៥​នាក់​​​​ប៉ះ​ពាល់​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ហើយ​ត្រូវ​គេ​​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។

សាក្សី​ខ្លះ​ប្រាប់​ថា​មុន​ដំបូង​ គេ​ឃើញ​យន្ត​ហោះ​នេះ​ហោះ​ទៅបុក​បំពង់​ផ្សែង​នៃ​អគារ​១​។ បន្ទាប់​មក​ ហោះ​ទៅ​បុក​ផ្ទះ​១​​ខ្នង​នៅ​ជាន់​ទី២​។ ចុង​បញ្ចប់​​​ យន្ត​ហោះ​​​ធ្លាក់​ទៅ​លើ​ហាង​លក់​គ្រឿង​សង្ហា​រិម​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​អាជ្ញា​ធរ​។ ទី​ក្រុង​ក្រាម៉ាដូ​ដែល​កើត​ហេតុ​ខាង​លើ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ ហើយ​សម្បូរ​អ្នក​ទេស​ចរ​ធ្វើ​ដំណើរ​កម្សាន្ត​ណាស់​។

​គួរ​កត់​សម្គាល់​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​​តែ​ប៉ុន្មាន​ប៉ុណ្ណោះ​​​មុន​ថ្ងៃ​បុណ្យ​​គ្រីស​ស្មា​ស់​​​។ ដូច្នេះ​នៅ​អំឡុង​ពេល​នេះ​ ទាំង​អ្នក​ទេស​ចរ​ និង​អ្នក​រស់​នៅ​ក្នុង​ស្រុក​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​នៅ​ក្នុ​ងការត្រៀម​អប​អរ​សាទរ​។ ​ប្រភព​ព័ត៌​មាន​ខ្លះ​ទៀត​ផ្សាយថា​អាជ្ញា​ធរ​មិន​​ទាន់​ដឹង​ច្បាស់​ថា​​តើ​​មាន​​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ក្នុង​យន្ត​ហោះ​នោះ​​។ ប្រភព​ខ្លះ​ថា​៩​នាក់​ និង​ខ្លះ​ទៀត​ថា​១០​នាក់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ