ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនថៃភាគច្រើនថា បញ្ហាសេដ្ឋកិច្ច គឺជារឿង​ដ៏​គួរឱ្យធុញទ្រាន់បំផុតក្នុងឆ្នាំនេះ

22 ម៉ោង មុន

ប្រទេសថៃ ៖ យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ឬ Nida Poll ដែលត្រូវបានចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤…

ប្រទេសថៃ ៖ យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ឬ Nida Poll ដែលត្រូវបានចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជា​ជនថៃភាគច្រើនបានលើកឡើងថា បញ្ហាសេដ្ឋកិច្ច ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងបញ្ហានយោបាយ គឺជារឿងដ៏ធុញទ្រាន់បំផុតក្នុងឆ្នាំ ២០២៤ ប៉ុន្តែពួកគេពេញចិត្តជាមួយនឹងជីវិតរស់នៅអំឡុងឆ្នាំនេះ។

ការស្ទង់មតិបានស្វែងរកគំរូមតិសាធារណៈស្តីពី «រឿងដែលអ្នកមានអារម្មណ៍ធុញទ្រាន់បំផុតក្នុងឆ្នាំ ២០២៤» ខណៈដែលចម្លើយមានដូចខាងក្រោម ៖
-៥២.១៤% នៃអ្នកឆ្លើយសំណួរជ្រើសរើសអំពីបញ្ហាសេដ្ឋកិច្ច ដែលមានផលប៉ះពាល់អវិជ្ជមានលើប្រាក់ចំណូល និងសុខុមាលភាពពួកគេ។
-២៨.០៩% ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាការឆបោក និងការលួចចូលប្រព័ន្ធហៅទូរសព្ទ
-២៧.៨៦% វិបត្តិនយោបាយទាំងក្នុង និងក្រៅសភា
-២១.៦០% ការរីករាលដាលបញ្ហាគ្រឿងញៀនខុសច្បាប់

-១៤.៨៩% បញ្ហាតម្លៃថាមពល
-១៣.៥៩% បញ្ហាបរិស្ថាន និងគ្រោះមហន្តរាយ
-១៣.៤៤% បញ្ហាសុខភាព និងជំងឺរាតត្បាត
-១២.៩៨% ឧក្រិដ្ឋកម្ម និងសុវត្ថិភាពសាធារណៈ
-១២.៩០% តម្លៃលើកសិផល
-១២.៧៥% លើកឡើងថា ពួកគេគ្មានអ្វីដែលត្រូវធុញទ្រាន់នោះទេ
-១១.៤៥% ជម្លោះសង្គម

-៩.៨៥% អំពើពុករលួយពីថ្នាក់លើដល់ថ្នាក់ក្រោម
-៩.៦៩% ការកកស្ទះចរាចរណ៍
-៥.៥៧% អយុត្តិធម៌ក្នុងប្រព័ន្ធយុត្តិធម៌
-៤.៨១% ការផ្សព្វផ្សាយ និងការរុះរើដោយអយុត្តិធម៌ នៅក្នុងការិយាធិបតេយ្យ ឬប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយ
-២.៦% សង្គ្រាម និងជម្លោះភូមិសាស្ត្រនយោបាយសកល

នៅពេលសួរដើម្បីវាយតម្លៃសុភមង្គលរបស់ពួកគេនៅឆ្នាំ ២០២៤ ចម្លើយមានដូចខាងក្រោម ៖
-៣៩.៩២% នៃអ្នកឆ្លើយសំណួរបានលើកឡើងថា ពួកគេសប្បាយចិត្តជាមួយជីវិតផ្ទាល់ខ្លួន គ្រួសារ និងការងារពួកគេ ដែលមិនជួបប្រទះបញ្ហាប្រឈមក្នុងជីវិតរស់នៅ
-៣២.៥២% មិនសប្បាយចិត្តដោយសារមានបញ្ហាហិរញ្ញវត្ថុ បង្កឡើងដោយតម្លៃរស់នៅខ្ពស់ និងមានអារម្មណ៍ធុញទ្រាន់ពីភាពមិនប្រាកដប្រជានយោបាយក្នុងស្រុក

-១៨.១៧% សប្បាយចិត្តព្រោះអ្វីៗក្នុងជីវិតរស់នៅដំណើរការទៅដោយរលូន ហើយមានសុខភាពល្អ និងគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ
-៩.៣៩% មិនសប្បាយចិត្តទាល់តែសោះ ដោយសារមានបំណុលខ្ពស់ពីភាពទន់ខ្សោយខាងសេដ្ឋកិច្ច ហើយការរស់នៅមានការលំបាក និងមិនល្អតាមការគ្រោងទុក។

ការស្ទង់មតិទាំងនេះ ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៤ លើប្រជាជន ១,៣១០នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅក្នុងកម្រិតផ្សេងៗនៃការអប់រំ និងការងារនៅទូទាំងនៅក្នុងប្រទេសថៃ៕ ប្រភព ៖ Bangkok Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ