ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងកម្ពុជាប្រចាំ UN ៖ ការចោទរាជរដ្ឋាភិ​បាល​​បណ្តេ.ញចេញដោយប.ង្ខំ ឬ​ការផ្លាស់ទីលំ​នៅដោយ​បំពា.នពលរដ្ឋនៅតំបន់អភិរក្សអង្គរ ជាការ​​​មិនពិត

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (UN)បានចេញសេចក្តីថ្លែងការណ៍គូសបញ្ជាក់ការចោទរាជរដ្ឋាភិបាលបានបណ្តេញចេញដោ យបង្ខំឬការផ្លាស់ទីលំនៅដោយបំពានលើប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរជា ការមិនពិតនោះ ទេ។ ស្ថានបេសកម្មកម្ពុជាប្រចាំនៅអង្គសហប្រជាជាតិនិងអង្គការអន្តរជាតិនានា នៅទីក្រុង ហ្សឺណែវនៅថ្ងៃ១៩…

រាជធានភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (UN)បានចេញសេចក្តីថ្លែងការណ៍គូសបញ្ជាក់ការចោទរាជរដ្ឋាភិបាលបានបណ្តេញចេញដោ យបង្ខំឬការផ្លាស់ទីលំនៅដោយបំពានលើប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរជា ការមិនពិតនោះ ទេ។

ស្ថានបេសកម្មកម្ពុជាប្រចាំនៅអង្គសហប្រជាជាតិនិងអង្គការអន្តរជាតិនានា នៅទីក្រុង ហ្សឺណែវនៅថ្ងៃ១៩ ធ្នូឆ្នាំ២០២៤ បានសេចក្ដីថ្លែ ងការណ៍ ព័ត៌មាន ស្តីពី“ការតាំងទីលំនៅ ថ្មីរប ស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ ជាការស្ម័គ្រចិត្តដើម្បីជីវភាពរស់នៅសម រម្យ”ដោយ បញ្ជា ក់ថា រាជរដ្ឋាភិ​បាល កម្ពុជាបានធានានូវជីវភាពសមរម្យ ចំពោះប្រជាពលរដ្ឋ។

ការចេញសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីមានការចុះផ្សាយដោយបំភាន់នាថ្ងៃ១៣ ធ្នូ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សពាក់ព័ន្ធការតាំងទីលំនៅថ្មីរបស់ពលរដ្ឋនៅតំបន់អភិរក្សអង្គរ។

ថ្លែងការណ៍បានលើកឡើងថាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សអង្គរត្រូវបានតាំងទីលំនៅថ្មីដោយគោលការណ៍ ស្ម័គ្រចិត្ត ហើយកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបា នធ្វើឡើង ពីសំណាក់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីធានាបាននូវជីវភាពសមរម្យចំពោះប្រជាពលរដ្ឋ។

ប្រភពបញ្ជាក់ថា៖«ពុំមានការបណ្តេញចេញ ដោយបង្ខំ” ឬ “ការផ្លាស់ទីលំនៅដោយបំ ពានដូចដែលបានអះអាងនៅក្នុងសេចក្តី ប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញនេះទេ។

ដោយសារខ្វះការទទួលបានព័ត៌មានឬចេតនាមិនអើពើនឹងការពិតទាំងស្រុង ក្រុមអ្នកជំនាញ នេះបានធ្វើការអះអាងមិនត្រឹមត្រូវ និងគ្មានការទទួលខុសត្រូវ។

រាជរដ្ឋាភិបាលកម្ពុជាខិតខំផ្តល់ជូននូវលំនៅឋានសមរម្យ និងជីវភាពកាន់តែប្រសើរ ឡើ ងដល់គ្រួសារក្រីក្រនៅទូទាំងប្រទេស ដូចជាតាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ជាដើម។ កម្មវិធីនេះក៏អនុវត្តដូចគ្នាចំពោះប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរដែលបានយល់ព្រម តាំងទីលំ នៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកតេជោសែន និងពាក់ស្នែង។ ផែនការតាំងទី លំនៅថ្មី នេះអនុ លោមតាមច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាធរមានទាំងអស់ ពាក់ព័ន្ធនឹងការកំណត់ និងការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោក សៀមរាប-អង្គរ ព្រមទាំងលិខិតូបករណ៍ ច្បាប់អ ន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគី រួមមានអនុសញ្ញាបេតិកភណ្ឌ ពិភពលោក និងគោលការណ៍ ណែនាំប្រតិបត្តិការសម្រាប់ការអនុវត្តអនុសញ្ញានេះផងដែរ។

ថ្លែងបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ការចោទប្រកាន់ថា ការបណ្តេញចេញដោយបង្ខំ និង ការតាំងទីលំនៅថ្មី ដោយគ្មានការ ពិគ្រោះយោបល់ប្រកបដោយអត្ថន័យ» «ដោយពុំបា នផ្តល់ល ទ្ធភាពពិភាក្សាអំពីជម្រើស សម្រាប់ការផ្លាស់ទីលំនៅថ្មី” ឬ “ដោយគ្មានការផ្តល់ជូ នជំនួសមក វិញឱ្យបានគ្រប់គ្រាន់ គឺជាការបំភាន់ទាំងស្រុង»។

អាជ្ញាធរកម្ពុជានៅគ្រប់លំដាប់ថ្នាក់ខិតខំធ្វើការសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ពាក់ ព័ន្ធ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស និងមនុស្ស ធម៌អន្តរជាតិ ដែលក្នុងនោះ បានធ្វើការប្រជុំ និងពិគ្រោះយោបល់ជាមួយភាគី និងសហគមន៍ ពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយនិង ពន្យល់អំពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីធានាការ អភិរក្សឱ្យមានប្រសិទ្ធិភាព ស្របជា មួយនឹងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជន ក្នុងតំបន់។ ពលរដ្ឋភាគច្រើនមានសេចក្តី រីករាយ ក្នុងការទទួលយកដំណោះស្រាយរបស់ រាជរដ្ឋាភិបាល។ ផ្ទុយពីការចោទប្រកាន់នេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញទៅកាន់ ទីតាំងថ្មី បានទទួលប័ណ្ណកម្មសិទ្ធិ ដីធ្លីស្របច្បាប់ ទទួលបាននូវសេវាសាធារណៈ និង ហេដ្ឋារចនាសម្ព័ន្ធចាំចាច់ រួមមាន ផ្លូវ សាលារៀន មណ្ឌ លសុខភាព វត្តអារាម និងផ្សារ ដែលត្រូវបានសាងសង់សម្រាប់ពួកគាត់។

ប្រភពបានអះអាងថាពុំមានការយាយី ការគំរាមកំហែង ឬក៏អំពើហិង្សាក្នុងការ បណ្តេ ញចេញ និងការផ្លាស់ទីលំនៅ ថ្មីដោយបង្ខំ ដូចដែលបានចោទប្រកាន់ក្នុងសេចក្តីប្រកាសព័ត៌ មានរបស់ក្រុមអ្នកជំនាញ សិទ្ធិមនុស្សនោះឡើយ។ ប៉ុន្តែ ការផ្លាស់ទីលំនៅត្រូវ បានធ្វើឡើង តាមគោលការណ៍ស្ម័គ្រ ចិត្តសម្រាប់លំនៅឋានសមរម្យ និងជីវភាពកាន់តែប្រសើរ។ ពុំមានវិ ធានការបង្ខិតបង្ខំ ដោយអាជ្ញាធរ ក្នុងការបង្ខំប្រជាពលរដ្ឋឱ្យចាកចេញពីតំបន់អង្គរឡើយ។

ជាមួយគ្នានោះដែរថ្លែងការណ៍បានលើកឡើងថាវិធានការណ៍ខ្លះ គឺគ្រាន់តែអនុវត្ត ឡើង ទៅលើជនអនាធិបតេយ្យ ដែលចូលកាន់កាប់ដីដោយខុសច្បាប់ ក្នុង តំបន់អភិរក្សអង្គរ ដែលនេះ ជារឿងទូទៅនៅគ្រប់ប្រទេសលើសកលលោក។

ថ្លែងការណ៍បានលើកឡើងទៀតថាជាការពិត ផែនការផ្លាស់ទីលំនៅថ្មីនេះគឺផ្អែកលើជំ រឿនឆ្នាំ២០០៤ របស់ប្រជាពលរដ្ឋក្នុងភូមិទាំងអស់នៅក្នុងតំបន់អង្គរ ដើម្បីធ្វើជាមូលដ្ឋាន ស ម្រាប់ការគ្រប់ គ្រងតំបន់អភិរក្ស និង វិធានការការពារអ្នកស្រុកអង្គរ។ ប្រជាពលរដ្ឋដែល បាន ចុះបញ្ជីនៅក្នុងជំរឿនឆ្នាំ២០០៤ មិនត្រូវបានរាប់បញ្ចូលក្នុងផែនការផ្លាស់ទីលំនៅនោះទេ ទោះ បីជាយ៉ាងនេះក្តីរាជរដ្ឋាភិបាលនៅតែទទួលយកពាក្យសុំផ្លាស់ទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកតេជោសែន និង ពាក់ស្នែង ដែលពួកគាត់ទទួលបាននូវកម្មសិទ្ធិដីធ្លី នៃលំនៅដ្ឋានថ្មី ពេញលេញ។ អ្នកស្រុក នៅតំបន់អង្គរមិនមែនជាជនជាតិដើមភាគតិចទេ ដោយឡែកពួកគា ត់គឺ ជាពលរដ្ឋខ្មែរ ដែលបានមករស់នៅក្នុងតំបន់អភិរក្សអង្គរជាយូរមកហើយមុនឆ្នាំ២០០៤ ហើយ ពួក គាត់ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃបេតិកភណ្ឌមានជីវិត ជាព្រលឹងនៃប្រាសាទ ដែលទទួលបានការគាំពារ និងលើកទឹកចិត្តពីរដ្ឋ។

ជំនួសការអំពាវនាវគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងរដ្ឋសមាជិក ឱ្យថ្កោល ទោសកម្ពុជានោះ អ្នកជំនាញសិទ្ធិមនុស្សគួរតែជំរុញដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ឱ្យ គាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាវិញ ក្នុងការលើកកម្ពស់ការការពារ បេតិកភ ណ្ឌអង្គរ ស្របគ្នានឹងការធានាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានលំនៅឋាន សមរម្យ ហេ ដ្ឋារចនាសម្ព័ន្ធចាំបាច់ និងសេវាសាធារណៈ ព្រមទាំងជីវភាពរស់នៅកាន់តែ ប្រសើរ នៅក្នុងតំបន់អភិវឌ្ឍន៍ រុនតាឯកតេជោសែន និងពាក់ស្នែង។

ថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ក៏ទទួចឱ្យអ្នកជំនាញប្រកាន់ខ្ជាប់នូវក្រ មសីលធ ម៌សម្រាប់នីតិវិធីពិសេសរបស់អ្នកកាន់អាណត្តិ ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការរធ្វើ សេចក្តីថ្លែងការណ៍ជា សាធារណៈ ដែលអាចបកស្រាយថាជាការជ្រៀតជ្រែ កក្នុងយុត្តាធិកា រក្នុងស្រុករបស់កម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ