ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោព្រៃកម្ពុជារក្សាបានឱកាសស្ដួចស្ដើងរបស់ខ្លួនក្រោយវាយបកឈ្នះទីម័រ​ខាងកើត ២-១

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយទទួលបាន៣ពិន្ទុពេញជាលើកដំបូង តាមរយៈការវាយបក​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ២-១ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន AFF Mitsubishi Electric…

រាជធានីភ្នំពេញ ៖ ក្រោយទទួលបាន៣ពិន្ទុពេញជាលើកដំបូង តាមរយៈការវាយបក​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ២-១ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន AFF Mitsubishi Electric Cup ឆ្នាំ​២០២៤ វគ្គជម្រុះពូ​ល​A កាលពីព្រលប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ​រាជធានី​ភ្នំពេញ ក្រុម​បាល់ទាត់ជម្រើសជាតិ​កម្ពុជា (គោព្រៃកម្ពុជា) រក្សាបានឱកាសស្ដួចស្ដើងរបស់ខ្លួនក្នុងការឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ខាងលើ ។

ការ​ប្រកួត​ទី​៣ ក្នុង​ពូ​ល​លើ​ទឹកដី​របស់​ខ្លួន​នេះ ក្រុម​គោព្រៃកម្ពុជា ត្រូវ​ក្រុម​ភ្ញៀវ​ទី​ម័​រ​ខាងកើត បើក​ការ​នាំមុខ ១​គ្រាប់​មុន នៅ​នាទី​ទី២២ ដែល​ធ្វើបាន​សម្រេច​ដោយ​កីឡាករ Joao Pedro ។ បន្ទាប់​មកគោព្រៃ​កម្ពុជា ក៏​បាន​ព្យាយាម​ដាក់​សម្ពាធ រហូត​រកបាន​គ្រាប់​តាម​ស្មើ​នៅ​ចុង​វគ្គ​ទី​១ ដោយ​កីឡាករ ស រតនា នៅ​នាទី​ទី៤២ មុន​សមាជិក​ក្រុម​វិសាខា​ដដែល បញ្ជូន​បាល់​ឲ្យ​កីឡាករ ហាវ សុខ​នេត្រ បញ្ចប់​ទី​គ្រាប់​ទី​២ នៅ​នាទី​ទី៧៩ ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង ។

ជ័យជម្នះ​លើក​ដំបូង​នេះ នាំ​ឲ្យ​គោព្រៃកម្ពុជា រក្សា​បាន​ឱកាស​ស្ដួចស្ដើង​របស់​ខ្លួន ដើម្បី​អ៊ុត​កៅអី​វគ្គ​បន្ដ ដ្បិត​នៅ​សល់១​ប្រកួត​ទៀត​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ថៃ នា​ថ្ងៃ​ទី​២០ ខែធ្នូ​ ស្អែកនេះ ។

បច្ចុប្បន្ន​គោព្រៃកម្ពុជា រកបាន ៤​ពិន្ទុ​ស្មើ​ក្រុម​ម៉ា​ឡេ​ស៊ី តាម​ពីក្រោយ​ក្រុម​ថៃដែលមាន៩ពិន្ទុ និង​សិង្ហ​បុរី មាន៦​ពិន្ទុ​ បន្ទាប់ពីក្រុមថៃបានយកឈ្នះក្រុមម្ចាស់ផ្ទះ​សិង្ហ​បុរី២-៤ នៅ​រាត្រី​ថ្ងៃ​ដដែល ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ