ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់ស្រាបៀរច្រើនកេស និងមីច្រើនកំប៉ុង លុះអ្នកលក់ចាប់ហួយឆែកកាមេរ៉ាសុវត្ថិភាព បែ.កធ្លា.យ១ក្រុម

12 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចចាប់ខ្លួនបាន​កាលពី​ថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2024 និងបាន​កសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីស្រាវជ្រាវរកឃើញថាបានលួច​ស្រាបៀរ…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចចាប់ខ្លួនបាន​កាលពី​ថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2024 និងបាន​កសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីស្រាវជ្រាវរកឃើញថាបានលួច​ស្រាបៀរ និងមី ពីតូបអ្នកលក់គ្រឿងទេសមួយកន្លែងក្នុងភូមិ ពានី ឃុំពានី ស្រុកកំពង់ត្រឡាច កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2024 ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះម៉ៅ ចំរើន បានបាត់ស្រាបៀ ចំនួន16កេស​ មីចំនួន12កំប៉ុង ។ លុះឆែកកាមេរ៉ាសុវត្ថិភាព ក៏បានប្រទះឃើញជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចស្រាបៀរ នៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ​ឈានចូលថ្ងៃទី 16 ខែធ្នូឆ្នាំ 2024។

បន្ទាប់ពីបាត់អីវ៉ាន់បែបនេះ ជនរងគ្រោះបាន​ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចទើបឈានដល់ការចាប់ខ្លួននៅថ្ងៃទី 17 ខែធ្នូឆ្នាំ 2024។

ជនសង្ស័យទាំង៣នាក់ រួមមាន ១-ឈ្មោះឃន គន្ធា អាយុ 15 ឆ្នាំ នៅភូមិទាត់បោះ ឃុំធ្លករៀន ស្រុកសាមគ្គីមានជ័យ ជាអ្នកចូលលួចស្រាបៀរ ២-ឈ្មោះ ហួន កាន់ អាយុ 16 ឆ្នាំ នៅភូមិអន្លង់ត្នោត ឃុំលង្វែកស្រុកកំពង់ត្រឡាច ជាអ្នកចូលលួច និង៣-ឈ្មោះប៊ូបាន អាយុ 23 ឆ្នាំ មានទីលំនៅភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ជាអ្នកដឹកស្រាបៀរ ។

ក្រោយសាកការសាកសួរជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាខ្លួនពួកគេពិតជាបានលួចស្រាបៀរពិតប្រាកដមែន។

សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ