ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​មរតក​តេ​ជោ ជាន់​ទី​១ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​បណ្ដោះអាសន្ន នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា ស្ពាន​អាកាស​មរតក​តេ​ជោ ជាន់​ទី​១ បាន​រៀបចំ​ពិធី​ត​ភ្ជាប់​រួចរាល់…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា ស្ពាន​អាកាស​មរតក​តេ​ជោ ជាន់​ទី​១ បាន​រៀបចំ​ពិធី​ត​ភ្ជាប់​រួចរាល់ នៅ​ថ្ងៃ​ទី​១៧ ធ្នូ ២០២៤ ហើយ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​បណ្ដោះអាសន្ន នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ខាង​នេះ ដើម្បី​ចូលរួម​ចំណែក ក្នុង​ការ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស កាត់​បន្ថយ​ចំណាយ និង​បង្កើន​ចំណូល ព្រមទាំង​ជួយ​ជំរុញ​ដល់​ការ​បែងចែក​ផ្លែផ្កា​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ជូន​ប្រជាពលរដ្ឋ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សរសេ​លើ​បណ្តាញ​សង្គម នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ នេះ​ថា ផ្លូវ គឺជា​អាទិភាព​គន្លឹះ​ទី​២ នៅ​ក្នុង​អាទិភាព​គន្លឹះ​ទាំង​៥ “​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​” នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ដោយ​កិច្ចការ​អាទិភាព​ទី​២ ក្នុង​បញ្ច​កោណ​ទី​២ គឺ​ការ​លើកកម្ពស់​កា​រត​ភ្ជាប់ និង​ការ​បង្កើន​ប្រសិទ្ធភាព នៃ​វិស័យ​ដឹក​ជញ្ជូន បាន​ផ្តោត​គោលដៅ​យុទ្ធសាស្ត្រ​លើ​ការ​បង្កើន​ប្រសិទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​, ការ​កសាង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ