ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចាងហ្វាង​កាសែត​អន​ឡាញ​មួយ និង​និពន្ធ​នាយក ករណី​កំហែង​យក​ប្រាក់ និង​ប្រើប្រាស់​លិខិត​ក្លែង

19 ម៉ោង មុន

ខេត្តកណ្តាល ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត…

ខេត្តកណ្តាល ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​កំហែង​យក​ប្រាក់ និង​ការ​ក្លែងបន្លំ ប្រើប្រាស់​លិខិត​ក្លែង ។

ករណី​កំហែង​យក​ប្រាក់ និង​ការ​ក្លែងបន្លំ ប្រើប្រាស់​លិខិត​ក្លែង​ខាងលើ​នេះ កើតហេតុ​កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​កើតហេតុ​ភូមិ​ជ្រៃ​ធំ សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ឲ្យ​ដឹង​បន្ត​ថា ជនសង្ស័យ​ចំនួន​០២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន ៖
ទី​១. ឈ្មោះ សូរ សំបូរ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អ្នក​សារព័ត៌មាន (​ចាងហ្វាង​កាសែត អេស​អេស​ប៊ី​ធី​វី​ញូ​ស៍ SSBTVNews) មាន​ទីលំនៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។
ទី​២. ឈ្មោះ នឿ​ប ប៊ុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និពន្ធ​នាយក (​កាសែត​អេស​អេស​ប៊ី​ធី​វី​ញូ​ស៍ SSBTVNews) មាន​ទីលំនៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

វត្ថុ​តាង រួម​មាន ៖ ១.​ទូរ​សព្ទ​ចំនួន​០៣​គ្រឿង (១.​ម៉ាក OPPO ពណ៌​ខ្មៅ​, ២.​ម៉ាក OPPO ពណ៌​ខៀវ​លាយ​ខ្មៅ​, ៣.​ម៉ាក Samsung ពណ៌​ខ្មៅ​)
២.​បណ្ណ​អ្នក​សារព័ត៌មាន ចំនួន​០២​សន្លឹក ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ឲ្យ​ដឹង​ទៀត​ថា តាម​ការ​សាកសួរ ជនសង្ស័យ​ទាំង​០២​នាក់ បាន​ឆ្លើយ​សារភាព​ថា ៖ តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ នឿ​ប ប៊ុ​ន ថា ខ្លួន​មាន​តួនាទី​ជា​និពន្ធ​នាយក​គេហទំព័រ អេស​អេស​ប៊ី​ធី​វី​ញូ​ស៍ (SSBTVNews) និង​មាន​បណ្ណសារ​ព័ត៌មាន អត្តលេខ​០០៩៥៦ ចេញ​ដោយ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​ឆ្នាំ​២០២៤ ចំណែកឯ គេហទំព័រ​រស្មី​ខេត្តកណ្តាល​ធី​វី​ញ៉ូ ដែល​ខ្លួន​គ្រប់គ្រង និង​ធ្វើ​នាម​បណ្ណ​ដាក់​ឈ្មោះ​ខ្លួនឯង ជា​ចាងហ្វាង​សម្រាប់​ចែក​ឲ្យ​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​នោះ គឺ​មិន​មាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​ព័ត៌មាន​នោះ​ទេ ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ សូរ សំបូរ ថា ខ្លួន​មាន​តួនាទី​ជា​ចាង​ហ្វា​យ​គេហទំព័រ អេស​អេស​ប៊ី​ធី​វី​ញូ​ស៍ (SSBTVNews) ហើយ​ឈ្មោះ នឿ​ប ប៊ុ​ន ត្រូវជា​ប្អូនថ្លៃ មាន​តួនាទី​ជា​និពន្ធ​នាយក ។ នៅ​ថ្ងៃ​ទី​១៣,១៤​ខែធ្នូ ឆ្នាំ​២០២៤ ខ្លួន​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ អេស​អេស​ប៊ី​ធី​វី​ញូ​ស៍ (SSBTVNews) ខុស​ពី​ការ​ពិត​គ្មាន​ប្រភព និង​មូលដ្ឋាន​ច្បាស់លាស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ កិត​ត្តិ​យស កេរ្តិ៍ឈ្មោះ សេចក្ដី​ថ្លៃថ្នូ ថ្នាក់​ដឹង​នាំ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មែន និង​បាន​ប្រើ​សារ​តាម​តេ​ឡេ​ក្រាម​ជា​អក្សរ និង​សំឡេង​គំរាមកំហែង​ទារប្រាក់​ពី​គណនី​តេ​ឡេ​ក្រាម Veasna ហើយ​សូម​ទទួលស្គាល់​ទៀត​ថា នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ ខ្លួន​ពិតជា​បាន​ទទួល​ប្រាក់​ចំនួន ២០០$ ចូល​ក្នុង​គណនី ABA របស់​ខ្លួន ជា​ថ្នូរ និង​ការ​មិន​ចុះ​ផ្សាយ និង​លុប​ព័ត៌មាន​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​១៣-១៤ ខែធ្នូ ឆ្នាំ​២០២៤ នោះ​មែន ។

ករណី​នេះ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កំពុង​ប្រមូលផ្តុំ​ឯកសារ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ