ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចា.ប់​ខ្លួ.ន​ជ.ន​ស.ង្ស័.យ​គ.ប់​គ្រា.​ប់​បែ.ក​ស្លា.ប់​បី​នាក់​នៅ​ព្រំ​ដែន​ភូមា

17 ម៉ោង មុន

ទី​ក្រុង​បាង​កក៖ ថ្មី​ៗ​នេះ​ អាជ្ញា​ធរ​ថៃ​ចាប់​ខ្លួនមនុស្ស​​២​នាក់​ដែល​​សង្ស័យ​ពី​បទ​គប់​​គ្រាប់​បែក​ស្លាប់​មនុស្ស​៣​នាក់​​ដែល​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​ដ៏​គគ្រឹក​គគ្រេង​ មាន​មនុស្ស​ចូល​រួម​រាប់​ពាន់​នាក់​​នៅ​ក្បែរ​ស្ពាន​​ត​ភ្ជាប់​​​ពី​ប្រទេស​ថៃ​ទៅ​​ភូមា​។ ក្រៅពី​អ្នក​ស្លាប់​បី​នាក់​នោះ​ ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស​។ នេះ​បើ​យោង​តាម​អ្វី​ដែល​​សមត្ថ​កិច្ច​​បង្ហើប​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​។ ហេតុ​ការណ៍​នោះ​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​សុក្រ​។ នៅ​ពេល​​មនុស្ស​កំពុង​តែ​រាំ​ច្រៀង​​នៅ​ស្រុក​អ៊ុំ​ផាង​ នៃ​ខេត្ត​តាក​…

ទី​ក្រុង​បាង​កក៖ ថ្មី​ៗ​នេះ​ អាជ្ញា​ធរ​ថៃ​ចាប់​ខ្លួនមនុស្ស​​២​នាក់​ដែល​​សង្ស័យ​ពី​បទ​គប់​​គ្រាប់​បែក​ស្លាប់​មនុស្ស​៣​នាក់​​ដែល​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​ដ៏​គគ្រឹក​គគ្រេង​ មាន​មនុស្ស​ចូល​រួម​រាប់​ពាន់​នាក់​​នៅ​ក្បែរ​ស្ពាន​​ត​ភ្ជាប់​​​ពី​ប្រទេស​ថៃ​ទៅ​​ភូមា​។ ក្រៅពី​អ្នក​ស្លាប់​បី​នាក់​នោះ​ ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស​។ នេះ​បើ​យោង​តាម​អ្វី​ដែល​​សមត្ថ​កិច្ច​​បង្ហើប​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​។

ហេតុ​ការណ៍​នោះ​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​សុក្រ​។ នៅ​ពេល​​មនុស្ស​កំពុង​តែ​រាំ​ច្រៀង​​នៅ​ស្រុក​អ៊ុំ​ផាង​ នៃ​ខេត្ត​តាក​ ស្រាប់​តែ​មាន​គ្រាប់​បែក​​ផ្ទុះ​យ៉ាង​កង​រំពង​​តែ​ម្ដង​​។ មនុស្ស​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។ ចំណែក​ម្នាក់​ទៀត​ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។ ប៉ុន្តែ​ក្រោយ​មក​ ជន​រង​គ្រោះ​រូប​នោះ​ក៏​បាន​ស្លាប់​ដែរ​។ សមត្ថ​កិច្ច​អះ​អាង​ថា​មនុស្ស​៤៨​នាក់​រង​របួស​ធ្ងន់​ និង​ស្រាល​នៅ​ក្នុង​ចំណោម​អ្នក​ចូល​រួម​កម្ម​វិធី​បុណ្យ​ដែល​មាន​គ្នា​សរុប​ប្រហែល​ពី​៨០០០​ទៅ​៩០០០​នាក់​។​​

ក្រោយ​ពេល​ស៊ើប​អង្កេត​​យ៉ាង​ដិត​ដល់​ សមត្ថ​កិច្ច​​​ចាប់​បានជន​សង្ស័យ​ពីរ​នាក់​។ ម្នាក់​ជា​​​​​ជាតិ​ថៃ​ និង​ម្នាក់​ទៀត​ត្រូវ​សមត្ថ​កិច្ច​អះ​អាង​ថា​ជា​សមាជិក​​​ចលនា​ជាតិ​ការ៉េន (Karen)​ ជា​ចលនា​ឧទ្ទាម​ប្រដាប់​អាវុធ​ដែល​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ភូមា​គ្រប់​ជំនាន់​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​​ដើម្បី​ផ្ដាច់​ខ្លួន​ជា​ដែន​ដី​ឯក​រាជ្យ​។ ទី​តាំង​ឈរ​ជើង​ធំ​របស់​ពួក​គេ​នៅ​រដ្ឋ​ការ៉េន ប្រទេស​ភូមា​។​

ស្នង​ការ​នគរ​បាល​ខេត្ត​តាក​ ឧត្ដម​សេនីយ៍​សម្រិត​ ឯកា​មុល​ (Samrit Ekamol) ប្រាប់​ថា​ជន​សង្ស័យ​ជន​ជាតិ​ភូមា​ម្នាក់​នោះ​ជា​ជន​ដៃ​ដល់​ដែល​​គប់​​គ្រាប់​បែក​​។ ​បុរស​រូប​នេះ​​មាន​ជម្លោះ​កាច់​កុង​គ្នា​ជា​មួយ​ក្រុ​ម​បង​ធំ​ម្ខាង​ទៀត​។ ភាគី​ទាំង​២​​ធ្លាប់​ប្រយុទ្ធ​គ្នា​ជា​ច្រើន​ដង​ហើយ​កាល​ពី​អតីត​កាល​។ សូម​បញ្ជាក់​ថា​បញ្ហា​នេះ​មិន​ពាក់​ព័ន្ធ​​​នឹង​ចលនា​ជាតិ​ការ៉េន​នៅ​ប្រទេស​​ភូមា​ទេ​។ វា​ជា​ជម្លោះ​ឯក​ជន​តែ​ប៉ុណ្ណោះ​។ គ្រាន់​តែ​ថា​ភាគី​ជម្លោះ​ជា​សមាជិក​ចលនា​ការ៉េន​។ ដូច្នេះ​ពួក​គេ​មាន​គ្រាប់​បែក​ដាក់​ជាប់​នឹង​​ខ្លួន​។​​

ថ្មី​ៗ​នេះ ក្រុម​ការ៉េន​ក៏​បាន​ចេញ​មក​បដិសេធ​រួច​ហើយ​ដែរ​។ អ្នក​សារ​ព័ត៌​មាន​បាន​ព្យាយាម​ទាក់​ទង​ទៅ​មន្ត្រី​ជាន់​ខ្ពស់​​ម្នាក់​នៃ​ចល​នា​ឧទ្ទាម​នេះ​​ដែល​​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ​​ព្រោះ​ខ្លាច​ថ្នាក់​លើ​ដាក់​ទោស​។ គាត់​បញ្ជាក់ថា​ករណី​ផ្ទុះ​គ្រាប់​បែក​នោះ​គ្មាន​ពាក់​ព័ន្ធ​នឹង​​ចលនា​ការ៉េន​ទេ​ ហើយ​ចលនា​ក៏​​ការ៉េន​គ្មាន​សមាជិក​ឈរ​ជើង​​​នៅ​ក្នុង​ខេត្ត​តាក​របស់​ប្រទេស​ថៃ​នោះ​ដែរ​។​

អ្នក​វិភាគ​យល់​ថា​ក្រុម​ចលនា​រំដោះ​ជាតិ​ការ៉េន​នេះ​មាន​យុទ្ធ​ជន​របស់​ខ្លួន​៥០០០​នាក់។ ពួក​គេ​​មាន​​ទំនាក់​ទំនង​ជា​មួយ​នគរ​បាល​ និ​ងយោធា​ថៃ​។ ពួក​គេ​ថែម​ទាំង​មាន​​មុខ​របរ​ ហាង​ ឬ​ក្រុម​ហ៊ុន​នៅ​កៀក​ៗ​នឹង​ព្រំ​ដែន​ខាង​ប្រទេស​ថៃ និង​ប្រទេស​ភូមា​​​​។ ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​នោះ នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោ​កស្រី​ផែ​ថង​ថាន បាន​សម្ដែង​​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជូន​ចំពោះ​ក្រុម​​គ្រួសារ​សព។ លោក​ស្រី​សូម​ជំរុញ​ឱ្យ​សមត្ថ​កិច្ច​បន្ត​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​​ឱ្យ​បាន​ពេញ​លេញ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ