ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​កាង​ក្រោយ​រថយន្ត​កំពុង​ឆ្លងផ្លូវ រង​របួស​ប្រអប់ជើង​ស្ទើរ​ដាច់

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ជ្រុល​ទៅ​បុក​ចំកាង​ក្រោយ​រថយន្ត​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ ១​គ្រឿង ដែល​កំពុង​បើក​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ស្ទើរ​ដាច់​ប្រអប់ជើង​ខាងឆ្វេង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ជ្រុល​ទៅ​បុក​ចំកាង​ក្រោយ​រថយន្ត​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ ១​គ្រឿង ដែល​កំពុង​បើក​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ស្ទើរ​ដាច់​ប្រអប់ជើង​ខាងឆ្វេង ហើយ​រថយន្ត​នោះ ក៏​បាន​បើក​ទៅ​បាត់​ស្រមោល តែ​ម្ដង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​ហាង​បាញ់ឆែវ​ឆ្ងាញ់ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សាក្សី​ម្នាក់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​គាត់​កំពុង​ដើរ​តាម​ផ្លូវ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានឃើញ​យុវជន​រង​គ្រោះ ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IL-7352 ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លឿន​គួរសម​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​វាក់​ជាមួយ​រថយន្ត ១​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ ដែល​កំពុង​បើកបរ​ចេញពី​ផ្លូវ​បេតុង​ភូមិ​ព្រៃ​ជី​សាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ឆ្លង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ។

សាក្សី​រូប​នោះ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ គេច​ចេញ​អត់​ទាន់ ជាន់​ហ្វ្រាំង​ឈប់​ក៏​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំកាង​ក្រោយ​រថយន្ត​ខាងលើ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់​រង​របួស​ស្ទើរតែ​ដាច់​ប្រអប់ជើង​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​ខាងលើ បាន​បើក​ចេញ​ទៅ​បាត់​ស្រមោល ។ បន្ទាប់​មក​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ បង្អែក​ពោធិ៍​ចិន​តុង បាន​ដឹក​យក​យុវជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ចំណែក​នគរបាល បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​បាន​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​ប៉ុស្តិ៍​នគរបាល​ចោម​ទី​៣ រង់ចាំ​ឲ្យ​ក្រុម​គ្រួសារ​យក​ឯកសារ​ទៅ​ទទួលយក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ