ទីតាំងបញ្ចាំទាំងអស់ក្នុងក្រុងព្រះសីហនុអាចប្រឈមផ្លូវច្បាប់ បើរកឃើញថា ជាកន្លែងសុវត្ថិភាពរបស់ចោរកម្ម
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ចេញបទបញ្ជាអោយកម្លាំងនគរបាលខេត្តព្រះសីហនុពិនិត្យឡើងវិញ និងម៉ត់ចត់បំផុតនូវទីតាំងបញ្ចាំ និងទីតាំងខារ៉ាអូខេ ព្រោះទីតាំងទាំងនេះ អាចជាចំណុចចាប់ផ្ដើមនៃអំពើចោរកម្ម ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅបន្ត នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខា hotel ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកាន់មន្ត្រីកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសចោរកម្ម លួច ឆក់ឱ្យខាងតែបានមន្ត្រីនគរបាលជំនាញត្រូវស្រោវជ្រាវ ពិនិត្យលើទីតាំងទទួលបញ្ចាំទាំងមានអាជ្ញាប័ណ្ណ និងអត់អាជ្ញាប័ណ្ណ ព្រោះបទល្មើសចោរកម្មភាគច្រើនបានបន្លំខ្លួនជាមួយនឹងទីតាំងទាំងនោះ។

ឯកឧត្តមបន្តថា ចំពោះទីតាំងខារ៉ាអូខេ កម្លាំងជំនាញត្រូវចុះធ្វើកិច្ចសន្យា និងពិនិត្យឲ្យបានញឹកញាប់ ចៀសវាងការយប់ទីតាំងបន្ទប់ខារ៉ាអូខេធ្វើជាកន្លែងប្រព្រឹត្តបទល្មើសគ្រឿងញៀន ។ ឯកឧត្តមបន្តដោយសង្កត់ធ្ងន់បន្ថែមថា ដើម្បីអនុវត្តនិងបង្កើនសមត្ថភាពក្នុងការបង្ក្រាបរាល់បទល្មើសទាំងឡាយ កម្លាំងសមត្ថកិច្ចត្រូវធ្វើខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ប្រកបដោយភាពស្អាតស្អំ មិនមានការឃុបឃិតលាក់បំពួនបទល្មើស ក៏ដូចជាការកាងនៅបទល្មើសផ្សេងៗ ត្រូវប្រកាន់ខ្ជាប់ទៅនឹងវិន័យកងកម្លាំងនគរបាលជាតិ ប្រកាន់នៅទិស្លោក (៣កុំ១រាយការណ៍) ដូចនេះ ប្រសិនបើមន្ត្រីរូបណា មានការពាក់ព័ន្ធទៅនឹងការលាក់បំពួន និងកាងបទល្មើសត្រូវដកខ្លួនជាបន្ទាន់ បើពុំដូចនោះទេ នឹងត្រូវអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់ដោយពុំមានការលើកលែងឡើយ ។

ជាងនេះទៅទៀត ប្រសិនបើរកឃើញមន្ត្រីនគរបាលរូបណាមានការពាក់ព័ន្ធទៅនឹងការប្រើប្រាស់សារជាតិញៀន ត្រូវប្រឈមទៅនឹងការព្យួរការងារ ឬបញ្ចប់មុខតំណែងជាស្ថាពរ ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការប្រគល់ម៉ូតូប្រដេញចំនួន40គ្រឿងជូនដល់ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីសម្រួលក្នុងកិច្ចការងារផ្សេងៗ ។













ចែករំលែកព័តមាននេះ