ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវនាងខុន ចាប់ផ្តើម​ប្រមូលផលនាពាក់កណ្តាល​ខែ​នេះ លើ​ផ្ទៃដីជាង១ម៉ឺនហិកតាទូទាំងខេត្តបន្ទាយមានជ័យ

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ស្រូវធ្ងន់ប្រភេទស្រូវនាងខុនអាចចាប់ប្រមូលផលពាក់កណ្តាលខែធ្នូដេលមានផ្ទៃដីជាង១ម៉ឺនហិកតាទូរទាំងខេត្តបន្ទាយមានជ័យ។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅខេត្តបន្ទាយមានជ័យប្រជាកសិករដែលចាប់ផ្តើមប្រមូលផលស្រូវធ្ងន់ប្រភេទស្រូវនាងខុនអាចពាក់កណ្តាលខែធ្នូហើយទូរទាំងខេត្តឆ្នាំ២០២៤នេះប្រជាកសិករបង្កបង្កើនផលស្រូវធ្ងន់បានប្រមាណជាង១ម៉ឺនហិកតាក្នុងចំណោមផ្ទៃដី២៧ម៉ឺនហិកតា។ លោកបានបញ្ជាក់ថា៖ស្រូវធ្ងន់ឆ្នាំ២០២៤នេះដូចជាស្រូវនាងខុនដែលអាចចាប់ផ្តើមប្រមូលផលនៅអំឡុងពាក់កណ្តាលខែធ្នូនេះទូរទាំងខេត្តបន្ទាយមានជ័យដេលមានផ្ទៃដីបង្កបង្កើនផលស្រូវធ្ងន់មានជាង១ម៉ឺនហិកតាឃើញថាការបង្កបង្កើនផលស្រូវល្អជាងឆ្នាំមុនៗដោយគ្មានទឹកជំនន់ប៉ៈពាល់និងទឹកគ្រប់គ្រាន់ទើបស្រូវល្អជាងឆ្នាំ២០២៣កន្លងទៅអាចទិន្នផលឆ្នាំនេះជាមធ្យម១ហិកតាបានផលអាចបានជាង២តោនបើកន្លែងដែលល្អអាចទទួលផលបាន៣តោន។ លោក…

ខេត្ត​បន្ទាយមានជ័យ ៖ ស្រូវធ្ងន់ប្រភេទស្រូវនាងខុនអាចចាប់ប្រមូលផលពាក់កណ្តាលខែធ្នូដេលមានផ្ទៃដីជាង១ម៉ឺនហិកតាទូរទាំងខេត្តបន្ទាយមានជ័យ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅខេត្តបន្ទាយមានជ័យប្រជាកសិករដែលចាប់ផ្តើមប្រមូលផលស្រូវធ្ងន់ប្រភេទស្រូវនាងខុនអាចពាក់កណ្តាលខែធ្នូហើយទូរទាំងខេត្តឆ្នាំ២០២៤នេះប្រជាកសិករបង្កបង្កើនផលស្រូវធ្ងន់បានប្រមាណជាង១ម៉ឺនហិកតាក្នុងចំណោមផ្ទៃដី២៧ម៉ឺនហិកតា។

លោកបានបញ្ជាក់ថា៖ស្រូវធ្ងន់ឆ្នាំ២០២៤នេះដូចជាស្រូវនាងខុនដែលអាចចាប់ផ្តើមប្រមូលផលនៅអំឡុងពាក់កណ្តាលខែធ្នូនេះទូរទាំងខេត្តបន្ទាយមានជ័យដេលមានផ្ទៃដីបង្កបង្កើនផលស្រូវធ្ងន់មានជាង១ម៉ឺនហិកតាឃើញថាការបង្កបង្កើនផលស្រូវល្អជាងឆ្នាំមុនៗដោយគ្មានទឹកជំនន់ប៉ៈពាល់និងទឹកគ្រប់គ្រាន់ទើបស្រូវល្អជាងឆ្នាំ២០២៣កន្លងទៅអាចទិន្នផលឆ្នាំនេះជាមធ្យម១ហិកតាបានផលអាចបានជាង២តោនបើកន្លែងដែលល្អអាចទទួលផលបាន៣តោន។

លោក ប៉ាង វណ្ណាសេដ្ឋ បានបញ្ជាក់ថា ប្រភេទស្រូវធ្ងន់មានស្រូវនាងខុនមាន២ប្រភេទប្រភេទគ្រាប់ធំនិងគ្រាប់តូចគឺប្រមូលផលខុសពេលវេលាបន្តិចបន្តិចដែលធ្វើរយៈពេល១រដូវដូចគ្នាដែលប្រជាកសិករបង្កបង្កើនផលប្រភេទស្រូវធ្ងន់គឺជាកន្លែងគ្មានប្រភពទឹករឺឆ្ងាយពីប្រឡាយបឹងបួរដែលមិនអាចបង្កបង្កើនផលស្រូវស្រាលរឺស្រូវបានប្រាំងនិងស្រូវមិនប្រកាន់រដូវបានដូចជាស្រូវអ៊ីអ៊ា សែនក្រអូប ដែលបង្កបង្កើនផលរយៈពេលជិត១០០ថ្ងៃអាចប្រមូលផលហើយទទួលបានផលច្រើនជាងស្រូវធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ