ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តគ្រូបង្រៀន ! ទោះលោកមានពិការភាព ក៏លោកគ្រូមិនរារែកចែកចំណេះផ្នែកតន្ត្រីដល់បណ្តាកូនសិស្សមិនរាថយដែរ

5 ម៉ោង មុន

កាលពី​ពេល​ថ្មី​ៗ​នេះ មហាជន​សម្តែង​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​លោកគ្រូ​បង្រៀន​ម្នាក់ ដែល​លោក​មាន​ទឹកចិត្ត​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ផ្នែក​តន្ត្រី ខណៈ​រូប​លោក​ជា​ជន​មាន​ពិការ​ភាព​នោះ ។ ជា​ការ​ពិត ទឹកចិត្ត​គ្រូ​ពិតជា​មិន​អាច​កាត់ថ្លៃ​បាន គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត ទោះ​លោកគ្រូ​រូប​នេះ​ជា​គ្រូបង្រៀន​តន្ត្រី​ក៏​ដោយ​នោះ…

កាលពី​ពេល​ថ្មី​ៗ​នេះ មហាជន​សម្តែង​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​លោកគ្រូ​បង្រៀន​ម្នាក់ ដែល​លោក​មាន​ទឹកចិត្ត​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ផ្នែក​តន្ត្រី ខណៈ​រូប​លោក​ជា​ជន​មាន​ពិការ​ភាព​នោះ ។

ជា​ការ​ពិត ទឹកចិត្ត​គ្រូ​ពិតជា​មិន​អាច​កាត់ថ្លៃ​បាន គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត ទោះ​លោកគ្រូ​រូប​នេះ​ជា​គ្រូបង្រៀន​តន្ត្រី​ក៏​ដោយ​នោះ តែ​គេឯង​អាច​នឹង​រំភើប​ចំពោះ​ទឹកចិត្ត​លោក​ដែល​ខិតខំ​តស៊ូ​បង្រៀន​មិន​ខ្លាច​ភាព​នឿយហត់ ក្នុង​ការ​ផ្ទេរ​ចំណេះ​ជំនាញ​ដល់​សិស្ស ដើម្បី​ទទួល​បាន​ចំណេះដឹង​អភិវឌ្ឍន៍​សមត្ថភាព និង​បំពេញតម្រូវការ​ប្រចាំ​ថ្ងៃ ។

តាម​រយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​លោកគ្រូ​កំពុង​បង្រៀន​ភាសា​ត​ន្រី្ត​នេះ​ឃើញ​ថា មានការ​ចែករំលែក និង​យក​ទៅ​ផុស​បន្ត​ច្រើន ដោយ​ក្នុង​នោះ​គេ​បាន​សរសេរ​បង្ហោះ​តាម​គ្នា​ថា « ទឹកចិត្ត និង​បេះដូង​គ្រូបង្រៀន ជា​ឪពុក​ម្តាយ​ទី​២ របស់​សិស្ស​គ្រប់​គ្នា​» ។

មហាជន​ទស្សនិកជន​អាច​នឹង​ចង់​ជ្រាប​ពី​ជីវិត​លោកគ្រូ​រូប​នេះ​ដោយ​គួរ​បញ្ជាក់​ដែរ​ថា លោក​ជា​គ្រូបង្រៀន​ភាសា​តន្ត្រី ជំនាញ​ហ្គី​តា ដែល​លោក​អាច​លេង​ហ្គី​តា និង​ច្រៀង​បាន​យ៉ាង​ពីរោះ មិន​ចាញ់​អ្នក​អាជីព​នោះ​ឡើយ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក​ឈ្មោះ រ៉ា​ន់ សារ៉ូ​ន អាយុ​៣២​ឆ្នាំ ។ លោក​សារ៉ូ​ន មាន​កន្លែង​កំណើត​នៅ ភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែ​កន​រិ​ន ស្រុក​ឯក​ភ្នុំ ខេត្តបាត់ដំបង ។ រ៉ា​ន់ សារ៉ូ​ន ថា សព្វថ្ងៃ​លោក​មានមុខរ​បរជា​មន្ត្រី​កិច្ចសន្យា នៅ​មន្ទី​អប់រំ​ខេត្តសៀមរាប ជំនាញ​គ្រូបង្រៀន​ភ្លេង ហើយ​ក៏​ជា​ប្រជា​ការពារ​មួយ​រូប ហើយ​ពេលទំនេរ​លោក​ក៏​ឆ្លៀត​បង្រៀន ទៅ​លើ​ជំនាញ​ភ្លេងសម័យ ឧបករណ៍​ហ្គី​តា បង្រៀន​ក្មេង​ៗ​ចាប់ពី​អាយុ ៨​ឆ្នាំ​ឡើង​ទៅ​។ លោកគ្រូ​បង្រៀន​ឧបករណ៍​ហ្គី​តា រ៉ា​ន់ សារ៉ូ​ន បាន​បង្ហើប​ពី​ជីវិត​ពិការ​ភាព​នេះ​មិនមែន​ពី​កំណើតកើតជា​នោះ​ទេ ពោល គឺ​លោក​ពិការ​ចាប់ពី​អាយុ​៤​ខែ ដោយសារ​ជំងឺ​គ្រុនក្តៅ​ទើប​ធ្វើ​អោយ​លោក​ពិការ​ជើង​នោះ ។

លោក​ថា ក្នុង​នាម​លោក​ជា​ជន​មាន​ពិការ​ភាព​អាច​ថា ពិបាក​នៅ​ពេល​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​បង្រៀន គឺ​មិន​មាន​មធ្យោបាយ​អ្វី​ធ្វើ​ដំណើរ​បាន​ម៉ូតូ​ប្អូន​អោយ​ខ្ចី​ជិះ​ទៅ​បង្រៀន ។ លោក សារ៉ូ​ន ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ អារញ្ញ សង្កាត់ សៀមរាប ខេត្តសៀមរាប ថា រូប​លោក​ខ្វះខាត​ថវិការ​សម្រាប់​ជីវភាព​គ្រួសារ រស់នៅ​ជាមួយ​ម្តាយ​មិន​មានផ្ទះ​ដី​ផ្ទាល់ខ្លួន​ជាប់ជំពាក់​ធានា​គា ការ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​ដោយ​ម៉ូតូ​ប្អូន ហើយ​ការ​បង្រៀន​ទៅ​តាម​គោលដៅ​ដែល​មន្ទីរ​បាន​ចាត់តាំង សព្វថ្ងៃ​លោក​មាន​ប្រពន្ធ​នឹង​កូន​២​នាក់ ដែល​ត្រូវ​រ៉ាប់រង​ចិញ្ចឹម ក្នុង​នាម​លោក​ជា​ជន​មាន​ពិការ​ភាព​នោះ ។

គួរ​បញ្ជាក់​ដែរ​ថា ក្រោយ​ការ​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ​មាន​បងប្អូន​ខ្លះ​បាន​លើក​ឡើង​ថា «​ទឹកចិត្ត​លោកគ្រូ​ធំធេង​ណាស់​សម្រាប់​កូនសិស្ស​» ។ មហាជន​ខ្លះ​ទៀត​ថា​«​បើ​មិន​ជូន​អី​គាត់ សូមកុំ​មើលងាយ គាត់​បាន​ហើយ អា​ជីប​នេះ គឺ​ល្អ​ផូរផង់​ណាស់ គ្រូ​១​ថ្ងៃ គ្រូ​១​ជីវិត »​។ និង​មហាជន​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា «​គាត់​ពិការ​តែ​បេះដូង​គាត់​មិន​ពិការ​ទេ​តស៊ូ​ដើម្បី​ក្មេង​ជំនាន់​ក្រោយ​បាន​យល់​ពី​ការ​លំបាក់​របស់​គ្រូ​ឲ​ច្បាស់​ក្នុង​ចិត្ត​»៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ