ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ៧មករា រក្សាចិញ្ចើមផ្លូវ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈបញ្ជាឯកភាពខណ្ឌ៧មករាបានបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណះ ជាពិសេសបញ្ហាកក់ស្ទះចរាចរណ៍ ដែលពលរដ្ឋនិងអាជីវករ មួយចំនួនធំបានយកចិញ្ជើមផ្លូវសាធារណៈ ធ្វើជាកន្លែងចំណត ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់…

រាជធានីភ្នំពេញ ៖ គណៈបញ្ជាឯកភាពខណ្ឌ៧មករាបានបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណះ ជាពិសេសបញ្ហាកក់ស្ទះចរាចរណ៍ ដែលពលរដ្ឋនិងអាជីវករ មួយចំនួនធំបានយកចិញ្ជើមផ្លូវសាធារណៈ ធ្វើជាកន្លែងចំណត ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសោរភ័ណ្ឌដងផ្លូវផងដែរ។

ជាក់ស្ដែងការចុះរៀបចំនេះដែរ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការណែនាំផ្ទាល់ ពីសំណាក់ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបន្តចុះ ផ្លូវលេខ ១៤៣ ផ្លូវលេខ១៥៦ ផ្លូវលេខ២១៥ ផ្លូវលេខ២១១ ជាប់ជាប្រចាំដើម្បីរៀបចំ អប់រំណែនាំ ដល់ម្ចាស់អាជីវកម្ម មួយចំនួន ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរំដោះចិញ្ជើម រក្សាចិញ្ជើមផ្លូវ សម្រាប់អ្នកថ្មើរជើង និងកាត់បន្ថយការកក់ស្ទះចរាចរណ៍ផងដែរ។ ជាពិសេស ទីតាំងភោជនីយដ្ឋាន ទីតាំងគ្រឹះស្ថានអប់រំ ណែនាំដល់អាណាព្យាបាល សិស្សដែលប្រើប្រាស់រថយន្ត យកនិងមកទទួលកូនចេញពីសាលា ចូលរួមរក្សារសណ្ដាប់ធ្នាប់ ចិញ្ជើមផ្លូវ ចតរថយន្តឲ្យបានត្រឹមត្រូវ វាងវៀងបង្កការកកស្ទះចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ។

ក្នុងប្រតិបត្តិការចុះអប់រំណែនាំ ប្រជាពលរដ្ឋ អាជីវកម្មម្ចាស់ទីតាំងភោជនីយដ្ឋាន ទីតាំងគ្រឹះស្ថានអប់រំ បានចូលរួមសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌបានយ៉ាងល្អ ដើម្បីរំដោះចិញ្ជើមផ្លូវ កាត់បន្ថយការកកស្ទះចរាចរណ៍ តាមដងផ្លូវក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរ ការរៀបចំសណ្ដាប់ធ្នាប់ រក្សាបរិស្ថានអនាម័យនេះ កន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែតែងណែនាំដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ យកចិត្តទុកដាក់ជាប់ជាប្រចាំ ដើម្បីរក្សារសណ្ដាប់ធ្នាប់សាធារណះ និងកាត់បន្ថយការកកស្ទះ ឲ្យបានល្អប្រសើរ និងមានសោភ័ណភាពល្អ សមជាទីក្រុងស៉ីវីល័យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ