ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំ.នា.ស់២ក្រុមក្លាយជាសមាគមជនទុ.ច្ច.រិ.ត ត្រូវបានបង្ក្រាប

1 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បាតុភាព​កាប់​ចាក់​គ្នា​រវាង​ក្រុម​អ្នក​ដឹក​ជញ្ជូន​WOWNOW និង​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​៣ បាន​ធ្វើ​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​ដោយសារ​តែ​ជម្លោះ​ដ៏​សាហាវ ។ ជម្លោះ​នេះ វា​ឈាន​ទៅ​ដល់​ការ​រួម​គ្នា​ជា​សមាគម​ក្រុម​ទុច្ចរិត​ទៅ​ហើយ ព្រោះ​ភាគី​ទាំង​២​សុទ្ធតែ​មាន​សមាគម​រៀង​ៗ​ខ្លួន ។…

ខេត្ត​ព្រះ​សីហ​នុ ៖ បាតុភាព​កាប់​ចាក់​គ្នា​រវាង​ក្រុម​អ្នក​ដឹក​ជញ្ជូន​WOWNOW និង​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​៣ បាន​ធ្វើ​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​ដោយសារ​តែ​ជម្លោះ​ដ៏​សាហាវ ។ ជម្លោះ​នេះ វា​ឈាន​ទៅ​ដល់​ការ​រួម​គ្នា​ជា​សមាគម​ក្រុម​ទុច្ចរិត​ទៅ​ហើយ ព្រោះ​ភាគី​ទាំង​២​សុទ្ធតែ​មាន​សមាគម​រៀង​ៗ​ខ្លួន ។ លុះ​ពេល​មាន​បាតុភាព​រវាង​គ្នា​និង​គ្នា​ផ្ទុះ​ឡើង ក៏​ប្រមូលគ្នា​លើកទ័ព​រៀង​ៗ​ខ្លួន​មក​តទល់​គ្នា​យកឈ្នះ​យក​ចាញ់ ដែល​វា​មិន​ខុស​ពី​សមាគម​ជន​ទុច្ចរិត​ឡើយ ។

ទាក់ទិន​ករណី​ខាងលើ​នេះ នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​៩​យប់ មាន​ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​មក​ថា នៅ​ចំណុច​ម្តុំ​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង បង្ក​ដោយ​ភាគី​២​ក្រុម ក្នុង​នោះ​ភាគី​ទី​១-​ក្រុម​ដឹក​ជញ្ជូន WowNow និង​ភាគី​ទី​២-​ក្រុម​ម៉ូតូ​កង់​បី​បាន​វាយតប់​គ្នា ខ្លះ​ដោយ​ដៃ​និង​ខ្លះ​ទៀត​ប្រើ​កាំបិត​កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក​ស៊ីសាច់ហុតឈាម ។


បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ តែ​ពួក​ជនសង្ស័យ​ទាំង​២​ក្រុម បាន​រត់គេច​ខ្លួន​បាត់​អស់ ។

ក្រោយ​ពី​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ភាគី​ម៉ូតូ​កង់​បី​ចំនួន​៩​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​កង់​បី​ចំនួន​៨​គ្រឿង នៅ​ចំណុច​មុខ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ ព្រមទាំង​បន្ត​ឃាត់ខ្លួន​បាន​បក្ខពួក​ក្រុម​ម៉ូតូ​កង់​បី​ចំនួន​៩​នាក់​ផ្សេង​ទៀត ដោយ​ដកហូត​បាន​ម៉ូតូ​កង់​បី​ចំនួន​៩​គ្រឿង​បន្ថែម​ទៀត នៅ​ចំណុច​ព្រៃ​ស្វា ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សួរនាំ និង​ស្រាវជ្រាវ​បន្ត ។

បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បន្ត​ធ្វើការ​ស្រាវជ្រាវ ក៏​បាន​ឈាន​ចូល​ដល់​យប់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​ដឹក​ជញ្ជូន WowNow ជា​បន្តបន្ទាប់​សរុប​ចំនួន​១១​នាក់​បន្ថែម​ទៀត ជា​ជនជាតិ​ខ្មែរ​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ យក​មក​សួរនាំ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​ខាង​លេ​ី​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ទាំង​២​ភាគី​បាន​ចំនួន​២៩​នាក់ ក្នុង​ក្រុម​ម៉ូតូ​កង់​បី​១៨​នាក់ និង​ក្រុម​ដឹក​ជញ្ជូន WowNow១១​នាក់ ។ សម្ភារៈ​វត្ថុ​តាង​ចាប់​យក​បាន​ជាក់ស្តែង​មាន ម៉ូតូ​កង់​បី​១៧​គ្រឿង ម៉ូតូ​៧​គ្រឿង និង​ទូរស័ព្ទ​មួយ​ចំនួន ។ ចំពោះ​ជនសង្ស័យ​២៩​នាក់ ក៏​បាន​រក​ឃេ​ី​ញ​ម្នាក់​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២៩​នាក់​រួម​នឹង​វត្ថុ​តាង​ខាង​លើ កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដេ​ី​ម្បី​សាកសួរ​និង​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ