ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់ផ្ទួនៗ! ១ករណីទៀតម៉ាស្សា​បែប​ថៃ​​ធ្វើឱ្យ​អ្នក​​ទេសចរ​សិង្ហ​បុរីបាត់បង់​ជីវិត​

1 អាទិត្យ មុន

បុរស​ជនជាតិ​សិង្ហ​បុរី​វ័យ​៥២​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ថៃ​អះអាង​ថា បាន​ស្លាប់​បន្ទាប់​ពី​ការ​ម៉ាស្សា​ប្រេង​នៅ​ឆ្នេរសមុទ្រ​ខេត្ត​ភូ​កេ​ត ។ ស្របគ្នា​នៃ​ការ​ផ្ទុះ​កក្រើក​រឿងរ៉ាវ​តារាចម្រៀង​ស្រុកស្រែ​ស្រី​វ័យក្មេង ដែល​បាន​ស្លាប់​ដោយសារ​តែ​ការម៉ាស្សា​បែប​ប្រពៃណី​ថៃ នៅ​ឯ​ភូមិភាគ​ឥ​សាន្ត នា​ខេត្ត​អ៊ូ​ដុន​ថា​នី​នោះ នៅ​ថ្ងៃនេះ ក៏​មាន​សេចក្តីរាយការណ៍​ពី​ករណី​ស្លាប់​ជា​ថ្មី​ទៀត…

បុរស​ជនជាតិ​សិង្ហ​បុរី​វ័យ​៥២​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ថៃ​អះអាង​ថា បាន​ស្លាប់​បន្ទាប់​ពី​ការ​ម៉ាស្សា​ប្រេង​នៅ​ឆ្នេរសមុទ្រ​ខេត្ត​ភូ​កេ​ត ។

ស្របគ្នា​នៃ​ការ​ផ្ទុះ​កក្រើក​រឿងរ៉ាវ​តារាចម្រៀង​ស្រុកស្រែ​ស្រី​វ័យក្មេង ដែល​បាន​ស្លាប់​ដោយសារ​តែ​ការម៉ាស្សា​បែប​ប្រពៃណី​ថៃ នៅ​ឯ​ភូមិភាគ​ឥ​សាន្ត នា​ខេត្ត​អ៊ូ​ដុន​ថា​នី​នោះ នៅ​ថ្ងៃនេះ ក៏​មាន​សេចក្តីរាយការណ៍​ពី​ករណី​ស្លាប់​ជា​ថ្មី​ទៀត ដោយសារ​តែ​ការ​ម៉ាស្សា​នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​កើតឡើង​ទៅ​លើ​បុរស​អ្នក​ទេសចរជាជនជាតិ​សិង្ហ​បុរី​នៅ​ខេត្ត​ភូ​កេ​ត ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Nation និង channelnewsasia នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៤​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សិង្ហ​បុរី​បានអោយ​ដឹង​ថា បុរស​ជនជាតិ​សិង្ហ​បុរី​វ័យ​៥២​ឆ្នាំ មានឈ្មោះ​ថា Mr Lee Mun Tuk បាន​ស្លាប់​ភ្លាម​ៗ​កំពុង​ពេល​ទទួល​សេវាកម្ម​ម៉ាស្សា​ប្រេង​រយៈពេល​៤៥​នាទី នៅ​ឯ​ហាង​ម៉ាស្សា​បែប​ថៃ​មួយ​កន្លែង​តាម​បណ្តោយ​ឆ្នេរសមុទ្រ Patong ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី ប្រចាំ​ខេត្ត​ភូ​កេ​ត ។

កាសែត​បាងកក​ប៉ុស្តិ៍​អះអាង​ថា មេ​ប៉ូលិស​ប្រចាំ​ស្រុក Patong លោក Chalermchai Hernsawad បាន​និយាយ​ថា ប៉ូលិស​ទទួល​បានការ​រាយការណ៍​ពី​ករណី​នេះ​នៅ​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៤ ហើយ​បាន​ចុះ​ទៅ​ដល់​ហាង​កើតហេតុ ដើម្បី​ពិនិត្យ និង​ស៊ើបអង្កេត​។ តាម​សាក្សី​នៅ​ក្នុង​ហេតុការណ៍​បាន​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា បុរស​រង​គ្រោះ​នោះ​បាន​ដេក​លក់​ក្នុងអំឡុងពេល​ម៉ាស្សា​ដោយ​បាន​ស្រមុក​ខ្លាំង​ៗ ។

មិនយូរ​ប៉ុន្មាន ស្រាប់​គាត់​បាន​ចាប់ផ្តើម​បង្ហាញ​សញ្ញា​មិន​ស្រួល ដោយ​ដង្ហក់​តឹងទ្រូង ដកដង្ហើម​មិន​ដល់​គ្នា បន្ទាប់​មក​ក៏​បាត់​មាត់​ឈឹង​តែ​ម្តង ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ពី​បុគ្គលិក​ហាង​ម៉ាស្សា ដើម្បី​សង្គ្រោះ​បឋម​ដល់​គាត់​យ៉ាងណា​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មិន​អាច​ជួយ​អោយ​គាត់​ដឹងខ្លួន​វិញ​បាន​ឡើយ ហើយ​ទីបំផុត គាត់​ត្រូវ​បាន​គេ​ប្រកាស​ថា បាន​ស្លាប់​នៅ​ពេល​មក​ដល់​មន្ទីរពេទ្យ​។ គ្រូពេទ្យ​ជំនាញ​ជឿ​ថា គាត់​បាន​ផុតដង្ហើម​តាំងពី​នៅ​កន្លែង​ម៉ាស្សា​មក​ម្ល៉េះ ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​ករណី​នេះ មេ​ប៉ូលិស​ប្រចាំ​ស្រុក Patong បាន​និយាយ​ថា ប្រពន្ធ​របស់​បុរស​រង​គ្រោះ ដែល​អ្នក​ទាំង​ពីរ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ភូ​កេ​ត​ជាមួយ​គ្នា មិន​អនុញ្ញាត​ឱ្យ​ប៉ូលិស​ធ្វើ​កោសល្យវិច័យ​សាកសព​ទេ ហើយ​បាន​ស្នើ​សុំ​ធ្វើ​មាតុភូមិនិវត្តន៍​សព​ទៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ធ្វើ​ពិធី​សាសនា​។

ស្ត្រី​ជា​ប្រពន្ធ​រូប​នេះ បាន​ប្រាប់​ប៉ូលិស​ថៃ​ថា ប្តី​របស់​នាង​បាន​ផឹកស្រា​បៀរ​មុន​ពេល​ទៅ​ម៉ាស្សា ហើយ​នាង​មិន​មាន​សង្ស័យ​ថា ប្តី​របស់​នាង​ស្លាប់​ដោយសារ​ការ​ម៉ាស្សា​ខុស​បច្ចេកទេស​នោះ​ទេ ព្រោះ​នាង​ដឹង​ច្បាស់​ពី​ស្ថានភាព​សុខភាព​របស់​ប្តី​នាង​ច្បាស់ ដោយសារ​តែ​គាត់​ជា​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់ ទម្លាប់​ហូប​អាហារ​មិនល្អ មិនសូវ​ធ្វើ​លំ​ហាត់ប្រាណ និង​សម្រាក​មិន​គ្រប់គ្រាន់ ។

គួរ​កត់​សម្គាល់ថា នេះ​ជា​ករណី​ស្លាប់​លើក​ទី​ពីរ​នៅ​ហាង​ម៉ាស្សា​ថៃ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​តារាចម្រៀង​ស្រី​ថៃ​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ទទួល​ការ​ម៉ាស្សា​ក​នៅ​ហាង​ម៉ាស្សា​មួយ​ក្នុង​ខេត្ត​អ៊ូ​ដុន​ថា​នី ភាគ​ឦសាន​ប្រទេស​ថៃ ។

ករណី​ស្លាប់​ផ្ទួន​ៗ ដោយសារ​ការ​ម៉ាស្សា​នេះ កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ក្នុង​ស្រទាប់​ភ្ញៀវ​ទេសចរ​ទូ​ទាំង​សាកលលោក ចំពោះ​ការ​ម៉ាស្សា​បែប​ប្រពៃណី​ថៃ ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​រាប់​ឆ្នាំ​មក​ហើយ ។ ឧបទ្ទវហេតុ​នា​ពេល​ថ្មី​ៗ​នេះ បាន​ជំរុញ​ឱ្យ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ចេញ​ការ​ព្រមាន​អំពី​ហានិភ័យ​នៃ​បច្ចេកទេស​ម៉ាស្សា​បែប​ខ្លាំង ឬ​ចម្លែក​ៗ ដែល​ឈាន​ទៅ​ដល់​កម្រិត​គ្រោះថ្នាក់​។

ដើម្បី​បន្ធូ​បន្ថយ​ស្ថានការណ៍ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍​ថៃ​នោះ ឈាន​មក​ដល់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤​នេះ ស្រាប់តែ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ដែល​ចុះ​ផ្សាយ​ព័ត៌មាន​ដោយ​កែប្រែ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​អ្នកចម្រៀង​ស្រី Ping Chayada កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៤ មិនមែន​បណ្តាល​មក​ពី​ការ​ម៉ាស្សា​.​ក​នោះ​ទេ តែ​ការ​ស្លាប់​នោះ ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ បញ្ជាក់​ជា​ថ្មី​ថា ដោយសារ​តារាចម្រៀង​ស្រី​រូប​នេះ មាន​មេរោគ​ក្នុង​ឈាម (Blood infection ) និង​ការ​ហើម​សរសៃ​ឆ្អឹងខ្នង ( swollen spinal cord ) ។

បន្ថែម​លើ​នេះ សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ក៏​បាន​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​បាន​និយាយ​ថា ហាង​ម៉ាស្សា​នៅ​ខេត្ត​អ៊ូ​ដ​ន​ថា​នី ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ធ្វើ​អោយ​តារាចម្រៀង​ស្រី​រូប​នោះ​ស្លាប់ គឺជា​ហាង​ម៉ាស្សា​ដែល​មាន​អាជ្ញា​បណ្ណ​អាជីវកម្ម​ត្រឹមត្រូវ ហើយ​អ្នក​ម៉ាស្សា និង​ចាប់​សរសៃ​ទាំងអស់ នៅ​ក្នុង​ហាង​នេះ​សុទ្ធតែ​បាន​ឆ្លង​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ច្បាស់លាស់​ដូច​គ្នា ។

តើ​លោក​អ្នក​គិត​ថា ព័ត៌មាន​កែតម្រូវ​ថ្មី​នេះ អាច​ជឿជាក់​បាន ប៉ុន្មាន​ភាគរយ ?

កែសម្រួលដោយ