ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាតស៊ូមិនធម្មតា ! ប្អូនប្រុសម្នាក់រៀនថ្នាក់ទី១២ យកជើងសរសេរអក្សរ ដើម្បីក្តីស្រមៃមួយនេះ

6 ខែ មុន

ឃើញ​ហើយ​ពិតជា​អាណិត ក្មេង​ប្រុស​ម្នាក់​យក​ជើង​សរសេរ​អក្សរ​ដោយ​ប្អូន​ពិបាក​ដៃ​តាំងពី​កំណើត តែ​អ្វី​ដែល​នឹង​ស្មាន​មិន​ដល់​ប្អូន​មាន​មហិច្ឆតា និង​បំណង​ចង់​រៀន​ជំនាញ IT ។ ជា​ការ​ពិត ពិការ​ភាព​មិនមែន​ជា​រនាំង​ឧបសគ្គ​ចំពោះ​រូប​ប្អូន​នោះ​ទេ ប្អូន​ថា មានការ​តែ​ការ​ខិតខំ​ប្រឹង​រៀនសូត្រ​ប៉ុណ្ណោះ…

ឃើញ​ហើយ​ពិតជា​អាណិត ក្មេង​ប្រុស​ម្នាក់​យក​ជើង​សរសេរ​អក្សរ​ដោយ​ប្អូន​ពិបាក​ដៃ​តាំងពី​កំណើត តែ​អ្វី​ដែល​នឹង​ស្មាន​មិន​ដល់​ប្អូន​មាន​មហិច្ឆតា និង​បំណង​ចង់​រៀន​ជំនាញ IT ។

ជា​ការ​ពិត ពិការ​ភាព​មិនមែន​ជា​រនាំង​ឧបសគ្គ​ចំពោះ​រូប​ប្អូន​នោះ​ទេ ប្អូន​ថា មានការ​តែ​ការ​ខិតខំ​ប្រឹង​រៀនសូត្រ​ប៉ុណ្ណោះ ទើប​អាច​ជួយ​ប្អូន​អោយ​ភ្លឺស្វាង «​ដៃ​ពិការ បេះដូង ខួរក្បាល និង​ចិត្ត​មិន​ពិការ​នោះ​ឡើយ​» ។ បងប្អូន​មហាជន​ជា​ចង់​ជ្រាប​ហើយពី​ជីវិត​ប្អូនប្រុស​រូប​នេះ ប្អូន​បង្ហើប​បំណង​ថា «​ប្អូន​អាច​នឹង​សុំ​ការ​សន្តោស​ពី​សម្តេច​ថ្នាក់ដឹកនាំ ប្រសិនបើ​ប្អូន​បាន​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ ខណៈ​ប្អូន​ជា​ជន​មាន​ពិការ​ភាព​នោះ » ។

គួរ​បញ្ជាក់​ដែរ​ថា តាម​រយៈ​ការ​បង្ហោះ​របស់​ផេ​ក​ផ្លូវការ​នៃ​វិទ្យាល័យ Talo high school បាន​លើក​ឡើង​ថា « សិស្ស​ថ្នាក់​ទី​១២c នៃ​វិទ្យាល័យ​តា​លោ​ឈ្មោះ (​គី​ម រ៉ា​វីត​)​ពិការ​ដៃ​ទាំង​ពីរ សូម​បងប្អូន​ជួយ Shere លើកទឹកចិត្ត​ប្អូន​ម្នាក់​មួយ​ផង » ។ ពោល​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ​ឃើញ​ថា មានការ​ចាប់អារម្មណ៍​ពី​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន ដោយ​ប្អូន​បាន​យក​ជើង​សរសេរ​អក្សរ និង​មក​រៀន​មិន​ដែល​លួស​ថ្ងៃ​ម្តងណា ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ប្អូន គី​ម រ៉ា​វីត ដែល​កំពុង​រៀន​នៅ​វិទ្យាល័យ​តា​លោ ប្រាប់​ថា នា​ពេល​អនាគត​ប្អូន​មាន​បំណង​ចង់​រៀន​ជំនាញ IT ។ គី​ម រ៉ា​វីត ដែល​កំពុង​រៀន​ថ្នាក់​ទី​១២c ប្អូន​ថា ការ​សិក្សា​រៀនសូត្រ​របស់​ប្អូន​មិនមែន​ជា​ឧបសគ្គ​ឡើយ តែ​អ្វី​ដែល​ប្អូន​លំបាក គឺ​ការ​ធ្វើ​ដំណើរ​មក​រៀន​ដោយ​ជួល​កាល​បាន​បង ម្តាយ​ឪពុក ឬ​មិត្តភក្តិ​ជូន​មក​រៀន និង​ពិបាក​ក្នុង​ការ​បត់​ដៃជើង ដោយ​ប្អូន​ជើងដៃ​ទាំង​ទ្វេ​តាំងពី​កើតមក ។

ប្អូនប្រុស គី​ម រ៉ា​វីត ដែល​ជា​កូនពៅ ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​៤​នាក់ បន្ត​ថា​បង​ៗ​ខ្លួន​មិន​បាន​សិក្សា​រៀនសូត្រ​ដូច​ប្អូន​ទេ ដោយ​បង​ៗ​បាន​ត្រឹម​ថ្នាក់​៩​ប៉ុណ្ណោះ តែ​សម្រាប់​ប្អូន​បច្ចុប្បន្ន​រៀន​ដល់​ថ្នាក់​ទី​១២ ដែល​ម្តាយ​ឪពុក​ប្រកបការងារ​ធ្វើស្រែ​ចម្ការ ។

ជន​មាន​ពិការ​ភាព​នឹង​តស៊ូ​ជាមួយ​ការ​សិក្សា គី​ម រ៉ា​វីត ថា ប្អូន​សង្ឃឹម ៨០​ភាគរយ​ក្នុង​ការ​ប្រឡង​បាក់​ឌុ​ប នៅ​ឆ្នាំ​២០២៥ ដោយ​ប្អូន​មក​រៀន​បាន​ទៀងទាត់ និង​ព្យា​ល​សង្វាត​ការ​សិក្សា​មិន​អោយ​ម្តាយ​ឪពុក​មានការ​ព្រួយបារម្ភ​នោះ ។ រ៉ា​វីត​បន្ថែម​ទៀត​ថា ប្រសិនបើ​ប្អូន​ប្រឡង​ជាប់​ពិតមែន​នោះ គឺ​ប្អូន​មាន​បំណង​រៀន​បន្ត​លើ​ជំនាញ​IT ដោយ​ចង់អោយ​សម្តេច ថ្នាក់ដឹកនាំ​ជួយ​ផ្តល់​អាហារូបករណ៍​ដល់​ប្អូន​ដោយ​នា​ពេល​បច្ចុប្បន្ន ប្អូន​ក្នុង​នាម​ជន​មាន​ពិបាក​ក៏​ទទួល​បាន​អាហារូបករណ៍ ការ​ជួយ​ជ្រុំ​ជ្រែង​ពី​ខាង​វិទ្យាល័យ​តា​លោ ដែល​ស្ថិត​ក្នុង ភូមិ​តា​លោ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ និង​លោកគ្រូ​អ្នកគ្រូ លោកនាយក​ទៀត​ផង ។

ងាក​មក​បទ​សម្ភាសន៍​ជាមួយ​នាយក​វិទ្យាល័យ​តា​លោ លោកគ្រូ តេ​ង ធា មាន​ប្រសាសន៍​ថា ប្អូន គី​ម រ៉ា​វីត ដែល​កំពុង​រៀន​ថ្នាក់​ទី​១២​នេះ ប្អូន​ពិតជា​តស៊ូ​នឹង​ការ​សិក្សា មក​រៀន​មិន​ដែល​ខាន ទោះ​ប្អូន​ជា​ជន​មាន​ពិការ​ភាព​ក៏​ដោយ​ពោល​នេះ​អាច​ចាត់​ទុក​ថា ជា​គំនូរ​មួយ​ដល់​យុវជន និង​ក្មេង​ៗ​ជំនាន់​ក្រោយ​អោយ​ខិតខំ​សង្វាត​ការ​សិក្សា​នោះ ។

តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ? ដៃ​ពិបាក តែ​បេះដូង ចិត្ត និង​ខួរក្បាល​មិន​ពិការ​ទៅ​តាម​អា​វៈយៈ​នៃ​រូបរាង​ការ​ឡើយ ចំណេះវិជ្ជា​មិន​ដែល​សាបសូន្យ​ទេ ប្រសិនបើ​យើង​ខិតខំ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ