សង្ស័យស្លា.ប់ដោយសារមន្ទីរពហុព្យាបាលចា.ក់ថ្នាំព្យួរសេរ៉ូមខុសបច្ចេកទេស
- សៀមរាប
ខេត្តសៀមរាប ៖ មន្ទីរពហុព្យាបាល សុខ ភាព ចាក់ថ្នាំ និង ព្យួរស៊ីរ៉ូម ខុសបច្ចេក ទេស…
ខេត្តសៀមរាប ៖ មន្ទីរពហុព្យាបាល សុខ ភាព ចាក់ថ្នាំ និង ព្យួរស៊ីរ៉ូម ខុសបច្ចេក ទេស…
ខេត្តសៀមរាប ៖ មន្ទីរពហុព្យាបាល សុខ ភាព ចាក់ថ្នាំ និង ព្យួរស៊ីរ៉ូម ខុសបច្ចេក ទេស បណ្តាលឱ្យស្ត្រី ម្នាក់ស្លាប់ រួចលើកដាក់រថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ខ្លួនឯង បន្លំភ្នែកសមត្ថកិច្ច ដឹកសពយកទៅឱ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្យាបាលបន្ត ខណៈពេលនោះ ខាងមន្ទីរបង្អែកខេត្តសៀមរាប ប្រាប់ក្រុមគ្រួសារថា ជនរងគ្រោះ ស្លាប់បាត់បង់ជីវិតហើយ ក៏បង្កការភ្ញាក់ផ្អើល ពេញក្រុងសៀមរាប ហាក់បី ដូចជាចង់បិទបាំងព័ត៌មានមិនឱ្យផ្សាយតែបានបង្ហោះរូបភាពពេញសង្គមហ្វេសបុកទៅហើយ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលពេញហ្វេសប៊ុកនោះ បានកើតឡើងនៅរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ ថា មន្ទីរពហុព្យាបាល សុខភាព ដែលមានទីតាំងស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងកើតសណ្ឋាគារ អង្គរប៉ារ៉ាឌី ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមសម្តីរបស់ បង ថ្លៃ ស្រី មានឈ្មោះ ស្រី ឌៀបបានរៀបរាប់ ប្រាប់កោះ សន្តិភាពនៅ ផ្ទះជនរងគ្រោះល្ងាចថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៤ នេះថា ប្អូន ថ្លៃស្រី របស់គាត់ មានឈ្មោះ ជុំ រាម អាយុ ៤៦ឆ្នាំមុខរបរ កសិករ ស្ថិតនៅផ្សារព្រះ ដាក់ ក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្លាប់បាត់បង់ ជីវិតហើយ។
អ្នកស្រី បន្តថា មុនដំបូងប្អូនថ្លៃស្រីរបស់គាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍នាពេល កន្លងមកកាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៤ ហើយជនរងគ្រោះមានអាការៈ មិនស្រួល (ចុកទ្រូង) ក៍បានយកទៅព្យាបាលនៅ ផ្ទះលោកគ្រូពេទ្យ លៀង ដើម្បីសម្រាកព្យាបាល ប៉ុន្តែពេទ្យមិនហ៊ានទទួល ដោយ បានណែនាំឱ្យពួកគាត់យកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លុះបន្តមកក្រុមគ្រួសារ មិន បានបញ្ជូនទៅ កាន់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបទេ ក៏បាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនយីហោ គ្លីនិច អង្គរ សង់តេ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៤ រួចបន្តទៅព្យាបាលនៅមន្ទីរពេទ្យឯកជនយីហោ គ្លីនិកមន្ទីរពហុព្យាបាល សុខភាព ស្ថិតក្នុងភូមិតាភុល សង្កាត់ សាលាកំរើក ក្រុង ខេត្ត សៀមរាបដោយក្រុមគ្រូពេទ្យបានសង្គ្រោះរហូតមានសភាពធូរស្រាល ។ ស្រាប់ តែនៅ ចន្លោះម៉ោង១២និង០០នាទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមគ្រួពេទ្យបានប្តូរព្យួរ សេ រ៉ូមឱ្យអ្នកជម្ងឺខុសបច្ចេកទេស ទើប មានបញ្ហាសុខភាព បណ្តាលឱ្យស្ទះដើម ទ្រូង ថប់ ដង្ហើម ពេលឃើញជនរងគ្រោះពិបាកក្នុងខ្លួនខ្លាំងក្រុមគ្រូសារជនរងគ្រោះក៍បានសម្រេចបិទសេរ៉ូមសិន ដើម្បីហៅ គ្រូពេទ្យមកសារជាថ្មី ។
អ្នកស្រីបានបន្តថា ពេលនោះគ្រូពេទ្យបានមកដល់ ក៏ឱ្យថ្នាំជនរងគ្រោះលេប បន្តិចក្រោយ មកជនរងគ្រោះបានចាប់ដៃស្ត្រីជាបងថ្លៃដោយដង្ហើមឃឹះៗចុងក្រោយក៍ប្រលែង ដៃ ចុះហើយគាត់ជាបងថ្លៃស្រីក៍បានប្រាប់សាច់ញាតិថា ជនរងគ្រោះបានដាច់ខ្យល់ហើយ ឃើញដូច្នោះក្រុមគ្រូពេទ្យ នៅមន្ទីរពហុព្យាបាល សុខភាព ក៍បានព្យាយាមបញ្ជូនជនរងគ្រោះ ទៅ កាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបតែម្ដង ពេលទៅដល់ទីនោះ គាត់ដែលជាបងថ្លៃស្រីបានស្ដាប់ ឮ ក្រុមគ្រូពេទ្យនិយាយគ្នាថា មន្ទីរពហុព្យាបាល សុខភាព បានបញ្ជូនសពមកឱ្យពួកគេ។ បានឮដូច្នោះ គាត់ និងក្រុមគ្រូសារ អាចសន្និដ្ឋានបានថា ក្រុមគ្រូពេទ្យនៅមន្ទីរពហុព្យាបាល សុខភាព ប្រាកដជាបានដាក់សេរ៉ូមខុសបច្ចេកទេស ទើបបណ្ដាលឱ្យជនរងគ្រោះស្លាប់ រួច បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បន្តដើម្បីបិទបាំងកំហុសរបស់ខ្លួន។
អ្នកស្រីបានបន្ថែមថា គាត់ និង ក្រុមគ្រួសារបានដាក់ពាក្យបណ្ដឹងរួច ហើយ នៅសមត្ថកិច្ច ក្រោយពីដាក់ពាក្យបណ្តឹងរួច ក៍បានយកសពជនរងគ្រោះមកផ្ទះ ដែលស្ថិតនៅផ្សារព្រះដាក់ ក្នុងភូមិព្រះ ដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរៀបចំធ្វើពិធី បុណ្យតាមប្រពៃណី។
ប្រភពពីសមត្ថកិច្ចបានប្រាប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤ នេះថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ខាងលើ កម្លាំងយើងបានសហការជាមួយកម្លាំងការិយាល័យនគរ បាលបច្ចេកទេសវិទ្យាសាស្ត្រ និង ក្រុមវេជ្ជបណ្ឌិតមកពីគណៈគ្រូពេទ្យខេត្ត សៀមរាប បានចុះដល់ទីតាំងមន្ទីរពេទ្យឯកជន គ្លីនិចសុខភាព ហើយបន្តចុះពិនិត្យទៅ ដល់ផ្ទះ សាកសពឈ្មោះ ជុំ រាម ភេទស្រី អាយុ ៤៦ឆ្នាំ ស្ថិតនៅចំណុចភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀម រាប។
ប្រភពបន្តថា ក្នុងការធ្វើកោសល្យ វិច័យនោះ កម្លាំងជំនាញ និង ក្រុមគ្រូ ពេទ្យបានពិនិត្យ លើដងខ្លួន បានឃើញថា ក្រោមក្លៀកខាងស្តាំ មានស្នាមដេរ ចំនួន ០៥ថ្នេរ ។ ដៃផ្នែកខាងស្តាំ មានស្នាមម្ចុល បញ្ចូលហ្សេរ៉ូម ចំនួន ០១ កន្លែង, ត្រង់ចំណុចក្បាលជង្គង់ផ្នែកខាងឆ្វេង មានស្នាមដាច់រលាត់ ចំនួន ០១ កន្លែង (ស្នាមចាស់)។
ប្រភពបានបញ្ជាក់ទៀតថា តាមការស្តាប់បំភ្លឺរបស់ឈ្មោះ ស៊្រាន ភារុំ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ លក់ដូរ (ត្រូវជាកូន ស្រីបង្កើតសាកសព) បានរៀបរាប់ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នេះថា ឪពុករបស់ខ្លួនឈ្មោះ ស្រ៊ាន គឹមនាង បានបើកម៉ូតូឌុបម្តាយឈ្មោះ ជុំ រាម ចេញ ពីផ្ទះនៅចំណុចជ្រុងខាងកើតនៃផ្សារព្រះដាក់ ដើម្បីទៅបើកតូបលក់ដូរ នៅទិស ខាងលិចផ្ទះប្រហែល៥០០ ទៅ ៦០០ ម៉ែត្រ ។ ពេលបើកម៉ូតូដល់ចំណុចផ្លូវបេតុងកន្លែងលក់អាកោ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ជាបុកជាមួយម៉ូតូ ០១គ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យម្តាយឈ្មោះ ជុំ រាម រងរបួសធ្ងន់ ចំណែកឪពុកឈ្មោះ ស្រ៊ាន គឹមនាង ជាអ្នកបើកឌុបរងរបួសស្រាល។
បន្ទាប់ពីកើតហេតុក្រុមគ្រួសារបានដឹកឈ្មោះ ជុំ រាម ទៅសង្គ្រោះនៅមន្ទីរពេទ្យអង្គរសង់តេ លុះដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង៧និង៣០នាទីព្រឹក បានដឹកឈ្មោះ ជុំ រាម ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន យីហោ ពហុព្យាបាល សុខភាពវិញ ។ តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យបានឱ្យដឹងថា ស្រ្តីជាម្តាយឈ្មោះ ជុំ រាម រងរបួសបាក់ឆ្អឹងជំនីផ្នៃកខាងស្តាំ ចំនួន ០៥កាំ, ខ្ទាំសួត, មានឈាមដក់ក្នុងថង់សួត, មានមេរោគទឹក នោមផ្អែម រួមទាំងឈាមសឡើងខ្ពស់ខុសពីធម្មតា ផងដែរ ។
រហូតនៅវេលាម៉ោង២០និង០០នាំទី ថ្ងៃទីដដែល ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលដោយចោះបង្ហូរឈាមចេញពីថងសួត ផ្តល់ស្សេរ៉ូម, ថ្នាំចាក់ និងថ្នាំគ្រាប់ រហូតម្តាយមានការធូស្រាលជាបន្តបន្ទាប់ លុះដល់វេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៩ លោកវេជ្ជបណ្ឌិតបានដកទុយោបង្ហូរឈាមពីថងសួតចេញ ហើយម្តាយឈ្មោះ ជុំ រាម នៅមានសុខភាពធមត្មា។ លុះវេលាម៉ោង១២និង០០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ម្តាយខ្លួនអស់ សេរ៉ូម ហើយគ្រូពេទ្យ បានយក សេរ៉ូម ថ្មី មក ចាក់បញ្ជូល ដោយនៅលើប្លោក សេរ៉ូមថ្មី នោះ មានសរសេរលេខ ២៣ ចំណែកម្តាយខ្លួនសម្រាក នៅគ្រែលេខ ២២។
បន្ទាប់ពីដាក់ សេរ៉ូមថ្មី រួច ប្រហែលកន្លះ ម៉ោង ម្តាយនាងមានអាការៈធ្វើទុក្ខ ហើយ ក៏សុំឱ្យជូនទៅបន្ទប់ទឹក ពេលត្រឡប់ មក វិញអាការៈធ្វើទុក្ខកាន់តែធ្ងន់ ដោយអ្នកជម្ងឺស្ទះដើមទ្រូង ថប់ដង្ហើម កាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យរកវិធីជួយសង្គ្រោះតែមិនធូរស្រាល ហើយរៀបចំដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏បានដាច់ខ្យល់ស្លាប់តែម្តង ប៉ុន្តែមិនដឹកថា ស្លាប់នៅក្នុងមន្ទីរពេទ្យឯកជន ឬតាមផ្លូវទៅមន្ទីរពេទ្យបង្អែកខេត្តនោះទេ។
ចំពោះករណីនេះលោកវេជ្ជបណ្ឌិត នៃគណៈគ្រូពេទ្យខេត្តសៀមរាប ពុំទាន់បានធ្វើការសន្និដ្ឋានផ្ទាល់មាត់ ឬផ្តល់ជូននូវរបាយការណ៍ដល់កម្លាំងយើងនៅឡើងទេ។ ជុំវិញ ករណី ខាងលើនេះ ដែរភ្នាក់ ងារ កោះសន្តិភាព នៅមិនទាន់បានការបំភ្លឺ ពី លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និង លោកវេជ្ជបណ្ឌិត ប៉ែន ផល គុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បាននៅឡើយទេ នូវរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤ នេះ ៕
ចែករំលែកព័តមាននេះ