ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូធ្លាក់ផ្លូវ ស្លា.ប់ម្នាក់ សន្ល.ប់ម្នាក់ តាំងពី​យប់ លុះ​ព្រឹកឡើងទើបមាន​គេប្រទះឃើញ

2 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ដោយសារតែគេបានប្រទះឃើញសពបុរសម្នាក់ និងបុរសម្នាក់ទៀតបានសន្លប់ស្តូកស្តឹង…

ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ដោយសារតែគេបានប្រទះឃើញសពបុរសម្នាក់ និងបុរសម្នាក់ទៀតបានសន្លប់ស្តូកស្តឹង នៅ ក្រោមផ្លូវជាតិលេខ ៥ ចំណុចភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាបៀរ ដែលពីដំបូងឡើយគេសង្ស័យថាជារឿងឃាតកម្ម ប៉ុន្តែក្រោយពេលសមត្ថកិច្ចពិនិត្យទើបដឹងថាជារឿងគ្រោះថ្នាក់ចរាចរណ៍។

ក្រោយការប្រទះឃើញបណ្ដាលឱ្យមានការភ្ញាក់ផ្អើល សមត្ថកិច្ចនគរបាលមូលដ្ឋាននិងនគរបាលបច្ចេកទេសបានចុះទៅពិនិត្យធ្វើ កោសលវិច្ច័យហើយបានសន្និដ្ឋានថាជនរងគ្រោះទាំងពីរនាក់កើតគ្រោះថ្នាក់ចរាចរណ៍ ។ក្រោយពិនិត្យធ្វើកុសលវិច្ច័យសមត្ថកិច្ច បានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ចំណែកបុរសម្នាក់ទៀតដែលរងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពពីសមត្ថកិច្ចនគរបាលដែលបានចុះពិនិត្យកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រី សេរ 125 ក្នុងដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុបានរ៉េចង្កូតឆ្លងផ្លូវមកខាងឆ្វេងដៃរួចក៏បានធ្លាក់ចុះទៅក្រោមស្នាមភ្លោះបុកនិងដើមក្រឃុប បណ្ដាលឱ្យបុរសម្នាក់ស្លាប់នឹកម្នាក់ទៀតរករបួសធ្ងន់ ដែលហេតុការណ៍នេះអាចនឹងកើតឡើងនៅចន្លោះ ម៉ោង ១២ទៅម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី ១០ ខែធ្នូ ។

ប្រភពដដែលបានបន្តថាម៉ូតូជនរងគ្រោះអាចនឹងវ៉ាចែងរថយន្តមួយគ្រឿងហើយក៏ជួបឧបសគ្គបណ្ដាលឲ្យងាកទៅឆ្វេងដៃជ្រុលធ្លាក់ស្នាមភ្លោះតែម្ដង។

ជនរងគ្រោះទៅបានគេស្គាល់ថាឈ្មោះ យី យ៉ូស្វេ អាយុ 21 ឆ្នាំមានទីលំនៅភូមិលួង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ