ខេត្តកំពត ៖ កសិករនៅភូមិជ្រុងស្រឡៅ ឃុំស្ដឹចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ២០២៤ បានយកគោយន្តភ្ជួរត្រកួនដែលមានផ្ទៃដីកន្លះហិកតានោះចោលវិញដោយសារតែកសិកររូបនោះបានប្រមូលផលហើយបែរជាមានតម្លៃថោកខ្លាំងពេក ។
កាលពីរសៀលថ្ងៃទី06 ធ្នូ ២០២៤ កសិករដែលជាម្ចាស់ដាំត្រកួនគាត់បាននិយាយប្រាប់ថា ការដាំដំណាំត្រកួនលើកនេះ គាត់ខាតបង់អស់សាច់ប្រាក់1លាន50ម៉ឺនរៀល ដោយគិតទាំងជួលគេភ្ជួរដីផងនិងគ្រាប់ត្រកួនអស់ចំនួន60គីឡូក្រាមផង ។
កសិកររូបនោះបាននិយាយប្រាប់បន្តថា ការដាំត្រកួនលំបាកណាស់ ពេលណាត្រកួនលក់បានថ្លៃ ជាក់ស្ដែងដូចថ្ងៃត្រកួនគាត់ថោកពេក១គីឡូបានត្រឹមតែមួយដុំ៣០០រៀល គ្រាន់តែជួលគេកាត់មិនគ្រប់ផងតម្លៃណឹង ។ ដូចនេះ គាត់បានសម្រេចចិត្តជួលគេភ្ជួរចោលវិញ និងចែកអោយបងប្អូននៅជិតច្រូតអោយគោស៊ីកាត់យកបបរបាយជ្រូកក៏មិនអស់ទៀតផង។
ម្ចាស់ដាំដំណាំត្រកួនបានបង្ហើបប្រាប់ថា បន្ទាប់ពីភ្ជួរចោលដំណាំក្រកួន គាត់នឹងដាំពោតវិញម្ដង ក្រែងមានទីផ្សារ ។
ចែករំលែកព័តមាននេះ