ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យលេបត្របាក់​ផ្ទះអស់​១​ខ្នង ខណៈ​ម្ចាស់​រវល់​ទៅ​លេង​ផ្ទះ​គេ

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ ធ្នូ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន ឃុំ​ល្វា…

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ ធ្នូ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន ឃុំ​ល្វា ស្រុក​ប​វេ​ល បាត់បង់​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ ។

យោង​តាម​របាយការណ៍​ការិយាល័យ​បង្ការ និង​ពន្លត់អគ្គីភ័យ​បានដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ មាន​ទំហំ​០៧x០៩​ម៉ែត្រ​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​ដែល​មាន​ម្ចាស់​ឈ្មោះ ភ ភី ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ។ ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​ម្ចាស់ផ្ទះ​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ នៅ​តែ​កូនស្រី​ដែល​មាន​ស្វាមី និង​មាន​ផ្ទៃពោះ​ផង​នៅ​ចាំផ្ទះ ។

លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល​បាន​ប្រាប់​ថា នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង គឺ​កូនស្រី​ម្ចាស់​ផ្ទះ ដែល​មាន​ផ្ទៃពោះ​ផង​មិន​បាន​នៅទេ ដោយ​រវល់​ទៅ​លេង​ផ្ទះ​បងប្អូន ដែល​នៅ​ក្នុង​មូល​ដ្ឋាន​ដែរ ។ លោក​អធិការ​បាន​បញ្ជាក់​ថា ដំបូង​អគ្គិភ័យ​បាន​ឆាបឆេះ​ពី​ផ្នែក​ខាងលើ​មុន រួច​ឆេះ​រាលដាល​មក​ខាងក្រោម ។ នេះ​បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ ។

សាក្សី​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច​ថា កូនស្រី​ម្នាក់​ផ្ទះ​មិន​បាន​នៅទេ ពេល​កើតហេតុ ។ នាង​រវល់​ទៅ​លេង​ផ្ទះ​បងប្អូន លុះ​ពេល​មាន​អគ្គិភ័យ​កើតឡើង ទើប​គាត់​ត្រឡប់​មក​ផ្ទះ​វិញ តែ​ពុំ​អាច​ជួយ​រំដោះ​បាន​អ្វី​ចេញពី​ក្នុងផ្ទះ​ទេ ។ សាក្សី​និយាយ​ថា អគ្គិភ័យ​បាន​ចាប់ផ្ដើម​ឆេះ​ពី​ផ្នែក​ខាងលើ​មុន ហើយ​ក៏​ឆេះ​រាលដាល​ចុះ​មក​ផ្នែក​ខាងក្រោម ។

រីឯ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថ​កិច្ច​ក៏​បាន​មក​ដល់​ភ្លាម​ៗ​ដែរ តែ​ហួសពេល​ទៅ​ហើយ ព្រោះ​អគ្គិភ័យ​មាន​ឥទ្ធិពល​ខ្លាំង​ឆេះ​ស្ទើរ​អស់​ទៅ​ហើយ ។ បើ​តាម​របាយការណ៍​សមត្ថកិច្ច​ដែល​បាន​បញ្ជាក់​ពី​តុល្យការ​នៃ​ការ​ខាតបង់​ទ្រព្យសម្បត្តិ ដែល​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់ គឺ អស់​ផ្ទះ​មួយ​ខ្នង និង​ទ្រព្យសម្បត្តិ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​០៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

លោក សុខ សា​រិ​ន អា​ធិ​ការ​ស្រុក​ប​វេ​ល​បាន​បញ្ជាក់​ដែរ​ថា មន្ត្រី​អគ្គិភ័យ​បាន​ចំណាយ​ទឹក​ចំនួន​០២​រថយន្ត តែ​មិន​អាច​ជួយ​សង្គ្រោះ​អ្វី​បាន​ទេ ដោយសារ​តែ​អគ្គិភ័យ​មាន​កម្លាំង​ខ្លាំង​ឆេះ​លឿន​ពេក ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា បើ​តាម​សាក្សី​បំភ្លឺ និង​មានកា​រវិ​និ​ឆ្ឆ័​យ​បឋម​ពី​ម្ចាស់ផ្ទះ​ផង អគ្គិភ័យ​នេះ អាច​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​ ដែល​ចាប់ផ្ដើម​ដំបូង​ពី​ផ្នែក​ខាងលើ ។ ប៉ុន្តែ​យ៉ាង​ណាពេល​នេះ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​បាន​និង​កំពុង​ចំ​ពិនិត្យ​ជាក់ស្ដែង នៅ​កន្លែង​កើតហេតុ​នៅ
ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ