ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​អាមេរិក​ថា​ទី​ក​តុក​ត្រូវ​បិទ​ដំណើរ​ការ​ត្រឹម​ខែ​មករា​ឆ្នាំ​២០២៥

1 ខែ មុន

​ទីក្រុង​វ៉ាស៊ីនតោន៖ នៅ​ទី​បំផុត​ តុលាការ​សាលា​ឧទ្ធរណ៍​ ឬ​តុលាការ​សហ​ព័ន្ធ​នៅ​ប្រទេស​អាមេរិក​ចេញ​សេចក្ដី​សម្រេច​កាល​ពេល​ពីពេល​ថ្មី​ៗ​នេះ​​តម្កល់​ទុក​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល​ពាក់​ព័ន្ធ​នឹង​​ក្រុម​ហ៊ុន​ទីក​តុក​។ តុលា​ការតម្រូវ​ទីក​តុក​នៅ​អាមេរិក​ត្រូវ​តែ​លក់​ភាគហ៊ុន​​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​របស់​អាមេរិក​។ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​តែ​បិទ​ដំណើរ​ការ​ត្រឹម​ដើម​ឆ្នាំ​២០២៥​។​ តុលាការ​សាលា​ឧទ្ធរណ៍​ប្រចាំ​សង្កាត់​កូឡុំ​បៀ​ (Columbia) ច្រាន​ចោល​ពាក្យ​បណ្ដឹង​សា​​ទុក្ខ​របស់​ក្រុម​ហ៊ុន​ទីក​តុក​ដែល​ស្នើ​សុំ​ឱ្យ​លុប​ចោល​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​។ ​តុលាការ​និយាយ​ច្បាស់​ៗ​ថា​ទី​កតុក​នៅ​អាមេរិក​ត្រូវ​តែ​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​បាយ​​ដាន់…

ទីក្រុង​វ៉ាស៊ីនតោន៖ នៅ​ទី​បំផុត​ តុលាការ​សាលា​ឧទ្ធរណ៍​ ឬ​តុលាការ​សហ​ព័ន្ធ​នៅ​ប្រទេស​អាមេរិក​ចេញ​សេចក្ដី​សម្រេច​កាល​ពេល​ពីពេល​ថ្មី​ៗ​នេះ​​តម្កល់​ទុក​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល​ពាក់​ព័ន្ធ​នឹង​​ក្រុម​ហ៊ុន​ទីក​តុក​។ តុលា​ការតម្រូវ​ទីក​តុក​នៅ​អាមេរិក​ត្រូវ​តែ​លក់​ភាគហ៊ុន​​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​របស់​អាមេរិក​។ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​តែ​បិទ​ដំណើរ​ការ​ត្រឹម​ដើម​ឆ្នាំ​២០២៥​។​

តុលាការ​សាលា​ឧទ្ធរណ៍​ប្រចាំ​សង្កាត់​កូឡុំ​បៀ​ (Columbia) ច្រាន​ចោល​ពាក្យ​បណ្ដឹង​សា​​ទុក្ខ​របស់​ក្រុម​ហ៊ុន​ទីក​តុក​ដែល​ស្នើ​សុំ​ឱ្យ​លុប​ចោល​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​។ ​តុលាការ​និយាយ​ច្បាស់​ៗ​ថា​ទី​កតុក​នៅ​អាមេរិក​ត្រូវ​តែ​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​បាយ​​ដាន់ (ByteDance) របស់​ប្រទេស​ចិន​ទេ​។ បើ​ទីក​តុក​មិន​ព្រម​លក់​ភាគ​ហ៊ុន​​ឱ្យ​អាមេរិក​ទេ​ត្រូវ​បិទ​ចោល​នៅ​ពាក់​កណ្ដាល​ខែ​​មករា​ខាង​មុខ​នេះ​។​

សំណុំ​រឿង​នេះ​មិន​ទាន់​បញ្ចប់​ជា​ស្ថាពរ​នៅ​ឡើយ​ទេ​ព្រោះ​ក្រុម​ហ៊ុន​ទី​ក​តុក​ត្រៀម​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​ជា​បន្ត​ទៀត​។ គ្រាន់​តែ​ថា​តុលាការ​កំពូល​មិន​ប្រាកដ​ចាត់​ការ​សំណុំ​រឿង​នេះ​ទៅ​តាម​សំណូម​ពរ​នោះ​ទេ​។ ថ្វី​ដ្បិត​សំណុំ​រឿង​នេះ ពាក់​ព័ន្ធ​តែ​នឹង​យុត្តា​ធិការ​របស់​តុលាការ​ក៏​​ពិត​មែន ក៏​ប៉ុន្តែ​​ការ​ប្ដឹង​ទាស់​នេះ​ក៏​ប្រហែល​ជា​ពាក់​ព័ន្ធ​នឹង​ជំហរ​របស់​លោក​ត្រាំ​ផង​ដែរ​។

លោក​ត្រាំ​កាល​ពី​ពេល​កាន់​អំណាច​នៅ​អាណត្តិ​មុ​ន​ លោក​មាន​គម្រោង​បិទ​​ទីក​តុក​។ ប៉ុន្តែ​នៅ​អំឡុង​ពេល​ឃោសនា​​បោះ​ឆ្នោត​នៅ​​ថ្មី​នេះ លោក​ថា​លោក​ដូរ​ចិត្ត​វិញ​ហើយ​។ លោកមិន​ជំទាស់​នឹង​ទីក​តុក​ត​ទៅ​ទៀត​ទេ​។ លោក​ម៉ៃ​ឃើល​វ៉ាល់ (Michael Waltz) ជា​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​លោក​ត្រាំ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​តាម​កញ្ចក់​ទូរ​ទស្សន៍​ហ្វក់​ថា​លោក​ត្រាំ​ចង់​ជួយ​សង្គ្រោះ​ក្រុម​ហ៊ុន​ទី​ក​តុក​​ឱ្យ​រួច​ផុត​ពី​មហន្តរាយ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ