ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស៊ើប​អង្កេត​បង្ហាញ​ថា​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ចង់​ចា.ប់​ទាំង​មេ​បក្ស​ខ្លួន​ឯង​ដាក់​គុក

6 ខែ មុន

ទី​ក្រុង​សេអ៊ូល៖ ​ផែន​ការ​ដ៏​ខ្មៅ​ងងឹត​របស់​​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល​ កាល​ពី​​រាត្រី​ថ្ងៃ​អង្គារនោះ​ហាក់​ដូចជា​វែង​ឆ្ងាយ​ និង​មាន​ចរិត​ហិង្សា​ជ្រុល​ពេក​ហើយ​។ ​​ព័ត៌​មាន​អាថ៌​កំបាំង​​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​នៅ​រាត្រី​ដែល​លោក​​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹ​ក​នោះ លោក​ប្រុង​ចាប់​ខ្លួន​ទាំង​ប្រធាន​គណ​បក្ស​របស់​ខ្លួន​​ឯង​ថែម​ទៀត​។ នៅ​ក្នុង​បញ្ជី​ខ្មៅ​​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ក៏​មាន​ឈ្មោះ​​​​​លោក​លី​ជេ​ម្យុង (Lee Jae-myung)…

ទី​ក្រុង​សេអ៊ូល៖ ​ផែន​ការ​ដ៏​ខ្មៅ​ងងឹត​របស់​​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល​ កាល​ពី​​រាត្រី​ថ្ងៃ​អង្គារនោះ​ហាក់​ដូចជា​វែង​ឆ្ងាយ​ និង​មាន​ចរិត​ហិង្សា​ជ្រុល​ពេក​ហើយ​។ ​​ព័ត៌​មាន​អាថ៌​កំបាំង​​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​នៅ​រាត្រី​ដែល​លោក​​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹ​ក​នោះ លោក​ប្រុង​ចាប់​ខ្លួន​ទាំង​ប្រធាន​គណ​បក្ស​របស់​ខ្លួន​​ឯង​ថែម​ទៀត​។ នៅ​ក្នុង​បញ្ជី​ខ្មៅ​​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ក៏​មាន​ឈ្មោះ​​​​​លោក​លី​ជេ​ម្យុង (Lee Jae-myung) ដែល​ប្រធាន​គណ​បក្ស​ប្រឆាំង​ធំជាង​គេ​ និង​អ្នក​តំណាង​រាស្ត្រ​​ក្រុម​ប្រឆាំង​៣​នាក់​។ នេះ​បើ​យោ​ងតាម​លទ្ធ​ផល​​ស្រាវ​ជ្រាវ​បឋម​របស់​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​។

ប្រធាន​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​អះ​អាង​ថា​ប្រធានា​ធិបតី​រូប​នេះ​ប្រុង​បោស​សម្អាត​នរណា​ក៏​ដោយ​ដែល​ទើស​មុខ​ ឬ​​ជា​ឆ្អឹង​ទទឹង​ក​របស់​គាត់​ឱ្យ​អស់​ដើម្បី​ក្ដោប​ក្ដាប់​អំណាច​​របស់​គាត់​តែ​ម្នាក់​ឯង​នៅ​ពេល​អនុវត្ត​ច្បាប់​អាជ្ញា​សឹក​។ ការ​ទម្លាយ​អាថ៌​កំបាំង​នេះ​កើត​ឡើង​ចំ​ពេល​​ដែល​គណ​បក្ស​នយោបាយ​​នានា​នៅ​កូរ៉េ​ខាង​ត្បូង​បាន​​កោះ​ប្រជុំ​បន្ទាន់​កាល​ពី​ថ្ងៃ​សុក្រ​។ ក្រុម​អ្នក​តំណាង​រាស្ត្រ​ត្រៀម​កោះ​ប្រជុំ​សភា​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​បោះ​ឆ្នោត​ទម្លាក់​លោក​យូន​ស៊ុក​យូល​ពី​អំណាច​។

​លោក​អាច​នឹង​ត្រូវ​ព្យួរ​តំណែង​បើ​​អ្នក​តំណាង​រាស្ត្រ​២/៣​បោះ​ឆ្នោត​ប្រឆាំង​នឹង​រូប​លោក​​។ បន្ទាប់​មក​ គេ​នឹង​បញ្ជូន​សំណើ​នេះ​ទៅ​តុលាការ​ធម្ម​នុញ្ញ​ដើម្បី​សម្រេច​ជា​លើក​ចុ​ង​ក្រោយ​ថា​​តើ​ត្រូវ​ដក​តំណែង​របស់​គាត់​ ឬ​ត្រូវ​ប្រគល់​តំណែង​ឱ្យ​គាត់​វិញ​។​​ ប្រធាន​គណ​បក្ស​របស់​លោ​កយូន​ស៊ុក​យូល​​​យល់​ថា​បើ​ទុក​ឱ្យ​គាត់​​បន្ត​ដឹក​នាំ​​ប្រទេស​ទៀត​មិន​កើត​ទេ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​​ជាតិ​មាភុ​ភូមិ។

ប្រធាន​គណ​បក្ស​រូប​នេះ​មុន​ដំបូង​ប្រុង​កាន់​ជើង​លោក​យូន​ស៊ុក​យូល។ ប៉ុន្តែ​នៅ​ពេល​គាត់​ដឹង​ថា​លោកយូន​ស៊ុក​យូលដល់​ថ្នាក់​ចង់​ចាប់​ខ្លួន​តាំង​ពី​ប្រធាន​គណ​បក្ស​ខ្លួន​ឯងយក​ទៅ​ដាក់​គុក​​ទៀត​នោះ គាត់​ក៏​​​សហ​ការ​ជា​មួយ​គណ​បក្ស​ប្រឆាំង​ដើម្បី​បោះ​ឆ្នោត​ទម្លាក់​​លោក​យូន​ស៊ុក​យូល​​​ពី​អំណាច​។ លោក​យូន​ស៊ុក​យូល​បាន​ត្រៀម​បន្ទប់​ឃុំ​ឃាំង​រួច​ហើយ​នៅ​ទី​ក្រុង​ក្វា​ឈុន​ (Gwacheon)។​

ជា​ថ្មី​ម្ដង​ទៀត​ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​នៅ​តែ​បារម្ភ​ថា​បើ​បណ្ដោយ​ឱ្យ​លោក​យូន​ស៊ុក​យូល​កាន់​អំណាច​ទៀត​ គាត់​នឹង​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​ជា​លើក​ទី២​។ លើក​នេះ​ប្រហែ​ល​ជា​គាត់លេង​ដៃ​ធ្ងន់​ជាង​មុន​ផង​ក៏​មិន​ដឹង​​ដើម្បី​កុំ​ឱ្យ​បរាជ័យ​ដូច​កាល​ពី​យប់​ថ្ងៃ​អង្គារ​។ កា​លពី​ល្ងាច​ថ្ងៃ​សុក្រ គេ​ទទួ​លដំណឹង​ថា​លោក​យូន​ស៊ុក​យូល​ធ្វើ​ដំណើរ​​​ទៅ​រដ្ឋ​សភា​​ក្នុង​បំណង​អ្វី​ម៉្យាង​។​ ប៉ុន្តែ​ក្រុ​ម​អ្នក​តំណាង​រាស្ត្រ​ឈរ​តម្រង់​ជួរ​គ្នា​ចាំ​ស្ទាក់​ផ្លូវ​របស់​គាត់​។ ពួក​គេ​​ស្រែក​ពាក្យ​ស្លោក​ខ្លាំង​ៗ​ថា​ត្រូវ​តែ​ដកតំណែងរបស់​គាត់​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ