ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីធំៗត្រូវជាបណ្ដើរៗហើយ ក្នុង​តំបន់ឆ្នុកទ្រូ ស្រុក​បរិបូណ៌

2 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ ត្រូវនៅថ្ងៃទី ៦កើតខែមិគសិរ នេះ…

0:00
0:00

ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ ត្រូវនៅថ្ងៃទី ៦កើតខែមិគសិរ នេះ ត្រីប្រហុកនៅមិនទាន់ត្រូវនៅឡើយទេ ប៉ុន្តែត្រីធំៗបានត្រូវជា​បណ្ដើរៗហើយ ជាពិសេសនៅតំបន់ក្នុងទ្រូ ស្រុកបរិបូណ៌ ។ នេះជាការអះអាងរបស់​មន្ត្រីរដ្ឋបាលកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៦ ខែធ្នូនេះ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបញ្ជាក់ថា ផលត្រីឆ្នាំនេះអាចនឹងកើនឡើងជាងឆ្នាំកន្លងទៅ។ សម្រាប់ព្រឹកថ្ងៃ​៦​កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៦ ខែធ្នូនេះ ត្រីនៅតំបន់ឆ្នុកទ្រូបានត្រូវជាបណ្ដើរៗហើយ។ គឺនេសាទដោយការបណ្ដែត​មង​ក្រ​ឡា៥ហ៊ុន មានត្រូវត្រីច្រកែង​ ត្រីឆ្កោក និងត្រីក្អែក ។ សម្រាប់ត្រីធ្វើប្រហុក នៅមិនទាន់ត្រូវនៅឡើយទេ តែអាចត្រូវនឹងចុងខ្នើតខែមិគសិរ ឬបើកពុំ​ដូច្នោះ​ទេ អាច​ត្រូវខ្នើតខែបុស្ស ខែក្រោយ ។

លោក លី ឡា បានបញ្ជាក់ថា ជាធម្មតាត្រូវចេញពីតំបន់បឹងទន្លេសាបមកតាមដៃទន្លេកន្លែង ដែលត្រូវមុនគេគឺដើមដៃ ហើយបន្ទាប់មកបានត្រូវតំបន់ឆ្ងាយៗ ដូចជាធ្លកមកដល់កំពង់ឆ្នាំងនិងទៅខាងឃុំសែប ស្រុកកំពង់ត្រឡាច ហើយបន្តទៅដល់ស្រុកពញាឮ ។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើត្រី​ប្រឡាក់ ត្រីផ្អក អាចនឹងទៅទិញត្រីបាននៅតំបន់ក្នុងឆ្នុក​ទ្រូ ឬនៅផ្សារពន្លៃ ស្រុកបរិបូណ៌ តែសម្រាប់ត្រីប្រហុកត្រូវរង់ចាំនៅចុងខ្នើតខែនេះឬអាចខ្នើតនៅខែក្រោយ។

ទោះជា​យ៉ាងនេះក្តី ត្រីនៅផ្សារលើខេត្តកំពង់ឆ្នាំង ហាក់នៅមានតម្លៃថ្លៃ ។ ត្រីឆ្កោក​១ក្បាល​ទម្ងន់​១គីឡូ ថ្លៃ១ម៉ឺន៣ពាន់រៀល ។ ត្រីឆ្កោក​ធំជាង២គីឡូក្រាមឡើងទៅ ​តម្លៃ​៣​ម៉ឺនរៀលក្នុង​១គីឡូក្រាម ។ត្រីច្រកែង​ធំ មួយគីឡូក្រាមតម្លៃ​១ម៉ឺនរៀល ត្រីឆ្កោកតូច តម្លៃ​៧ពាន់រៀលក្នុងមួយគីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ