ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្មក់​បង្ក្រាប​ទីតាំង​ហាង​តែ​១​កន្លែង ឃាត់ខ្លួន​ខ្មែរ ចិន វៀតណាម សរុប​៩៣​នាក់ ដកហូត​ថ្នាំ​ញៀន​រាប់រយ​កញ្ចប់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បើតាមកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​០៣ ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​មូលដ្ឋាន​អាវុធ​ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ បើតាមកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​០៣ ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​មូលដ្ឋាន​អាវុធ​ខណ្ឌ​ជ្រោយចង្វារ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ប្រើប្រាស់​ប្រាស់​គ្រឿងញៀន​មួយ​កន្លែង ដោយ​ជ្រោក​ក្រោម​ផ្លា​ក ភោជនីយដ្ឋាន ហាង​តែ ស្ថិត​ក្នុង ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនជាតិ ខ្មែរ ចិន វៀតណាម សរុប ៩៣​នាក់ (​ស្រី​៤៩​នាក់​) ព្រម​ជាមួយ​ថ្នាំ​ញៀន​ចម្រុះ ជាង​៤០០​កញ្ចប់ បំពង់ខ្យល់​ជាង​១០០​បំពង់ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន ។

ការ​ឆ្មក់​បង្ក្រាប​ទីតាំង​ប្រើប្រាស់​ប្រាស់​គ្រឿងញៀន​ខាងលើ​នេះ ដោយ​អនុវត្ត​តាម​គំរូ​ដឹកនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ ក្រោម​ការ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផង​ដែរ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​បន្ត​និ​តិ​វិធី​យ៉ាង​មមាញឹក​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ