ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​​២​គោលដៅ​ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​កំពង់លែង និង​ស្រុក​ជល់​គី​រី

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ត្រី​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០២៤ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ជា​ពីរ​ក្រុម​នៅ​ទីកន្លែង​ខុស​គ្នា គឺ​ក្នុងស្រុក​កំពង់លែង​និង​ស្រុក​ជល់​គី​រី ។…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ត្រី​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០២៤ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ជា​ពីរ​ក្រុម​នៅ​ទីកន្លែង​ខុស​គ្នា គឺ​ក្នុងស្រុក​កំពង់លែង​និង​ស្រុក​ជល់​គី​រី ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា សកម្មភាព​ចេញ​បង្ក្រាប​បទល្មើស​នេសាទ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ចែក​ចេញ​ជា​ពីរ​ក្រុម​គឺ ក្រុម​ទី​១៖​គឺ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល សហគមន៍​នេសាទ និង​អាជ្ញាធរ​ឃុំ​កំពង់ព្រះ​គគីរ ដឹកនាំ​ដោយ​លោក​តាត សី​ហាក់ ប្រើប្រាស់​កាណូត​ស្មាច់​ចំនួន​០៥​គ្រឿង កម្លាំង​ចូលរួម​ចំនួន​១៧​នាក់ បាន​ចុះ​ប្រតិបត្តិការ​រុះរើ​សម្រាស់ នៅ​ចំណុច​ព្រែក​អន្លង់​ទន្លា ភូមិ​ដំណាក់​រាជ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ បន្ទាប់​មក សមត្ថកិច្ច​ចម្រុះ​បាន​ឯកភាព​គ្នា​រុះរើ​បំផ្លាញ​ចោល​នៅ​និង​កន្លែង ។

ក្រុម​ទី​២-​ដឹកនាំ​ដោយ​លោក អ៊ឹ​ង ជឺ​ប៉ោ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង រួម​មាន​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី និង​សហគមន៍​នេសាទ​ភូមិ​កោះធំ ភូមិ​អន្លុង​មេត្រី​សែន​ជ័យ ភូមិ​ថ្មី កម្លាំង​ចូលរួម​សរុប​ចំនួន​១២​នាក់ និង​មធ្យោបាយ​ធ្វើ​ដំណើរ កាណូត​០៤​គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល ស្ថិត​នៅ​ក្នុង​ដែន​នេសាទ​ក្នុងភូមិ​សាស្ត្រ​ខាង​មុខ និង​ក្រោយ​ភូមិ​ក្បាល​កន្លង ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ហើយ​បាន​ប្រទះ​ឃើញ​ការ​ធ្វើ​នេសាទ​ប្រើ​ដោយ​ឧបករណ៍រ​លូ​រួម​ផ្សំ​បាំង​ស្បៃ​មុង ក្នុង​នោះ សម្ថ​កិច្ច​យើង​បាន​ឯកភាព​គ្នា​ធ្វើការ​រុះរើ និង​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ហ្នឹង​កន្លែង ។

ជា​លទ្ធផល នៃ​កិច្ច​បង្ក្រាប​ទាំង​ពីរ​ករណី រួម​មាន បង្ក្រាប​របាំង​ស្បៃ​មុង​ចំនួន​០១​ករណី មាន​ចំនួន​៦ កន្លែង ប្រវែង​៣៥០​ម លូ​ស្បៃ​មុង ចំនួន​៦ គ្រឿង បង្គោល ចំនួន ១៥០ ដើម ចាក់​លែង​កូន​ត្រី​ចំរុះ​ចំនួន ៣០​គីឡូក្រាម ។

២-​រុះរើ​សម្រាស់​ចំនួន​០១​ករណី ចំនួន​៣២​កន្លែង ស្មើ​និង​៨០០០​ម៉ែត្រការ៉េ បង្គោល​ចំនួន​១៥០​ដើម មែក​សម្រាស់​ចំនួន​៦០០​មែក ខ្សែ​+​លួស​ប្រវែង​១០០០​ម៉ែត្រ​។

សូម​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​ជល​គី​រី​ផង​ដែរ ដែល​សបញ្ជាក់​បាន​ថា​ទោះបី​តែ​មន្ត្រី​ជំនាញ​ខិតខំ​បង្ក្រាប​យ៉ាងណា​ក្តី​បទល្មើស​នេសាទ​នៅ​តែ​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ