ខេត្តកំពត ៖ ស្ត្រីម្នាក់ឈ្មោះរ៉ាយនី អាយុ65ឆ្នាំ ជាអ្នកលក់ចេកផ្កាសម្រាប់អោយភ្ញៀវទិញយកទៅថ្វាយលោកយាយម៉ៅនៅលើភ្នំបូកគោបាននិយាយកាលពីព្រឹកថ្ងៃទី2 ធ្នូ ឆ្នាំ2024 ថា គាត់ជាស្ត្រីមេម៉ាយមានរបរលក់ផ្កានិងចេក ជូនអោយភ្ញៀវទេសចរទិញយកទៅថ្វាយលោកយាយម៉ៅនៅលើភ្នំបូកគោនោះជិត20ឆ្នាំហើយ។
ស្ត្រីរូបនេះបាននិយាយត្អូញត្អែរថា ការលក់ដូរនៅថ្ងៃទី2ធ្នូនេះ ម៉ោងជាង10ទៅហើយ ទើបតែលក់បានទឹកសុទ្ធមួយដបប៉ុណ្ណោះ ។
ស្ត្រីរូបនោះបាននិយាយប្រាប់បន្តថា បើថ្ងៃបុណ្យទានទៅ លក់បានគ្រាន់បើដែរ តែបើថ្ងៃធម្មតាវិញអង្គុយអោយស្ងាត់ឈឹងតែម្ដង ។
ស្ត្រីអ្នកលក់ផ្កានិងចេកផ្លូវឡើងទៅភ្នំបូកគោនិយាយប្រាប់បន្តថា បើលក់គ្មានអ្នកទិញអីចឹង បើសិនជាគេយកថ្លៃឈ្នូលដីទៀត ពិតជាគ្មានលទ្ធភាពបង់អោយថ្លៃដីគេទេ ប៉ុន្តែការដាក់លក់ដូរផ្កានិងចេកនេះគឺលើដីរបស់ឯកឧត្តមសោម ចិន ដោយឯកឧត្តមមិនដែលយកប្រាក់នោះទេ ៕




ចែករំលែកព័តមាននេះ