ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការ​ជួសជុល​ប្រាង្គ​លេខ​៧ នៃ​ប្រាសាទបាគង ដោយ​ជោគជ័យ

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ ប្រាសាទ​ប្រាង្គ​លេខ​៧ ស្ថិត​នៅ​ខាងជើង​ប្រាង្គ​កណ្តាល​ នៃ​ប្រាសាទបាគង ក្នុង​កំពែង​ទី​១ មាន​កម្ពស់​១៤.៥០​ម៉ែត្រ ទទឹង ៧.៤០​ម៉ែត្រ ដែល​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្តសៀមរាប ៖ ប្រាសាទ​ប្រាង្គ​លេខ​៧ ស្ថិត​នៅ​ខាងជើង​ប្រាង្គ​កណ្តាល​ នៃ​ប្រាសាទបាគង ក្នុង​កំពែង​ទី​១ មាន​កម្ពស់​១៤.៥០​ម៉ែត្រ ទទឹង ៧.៤០​ម៉ែត្រ ដែល​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្តើម​ជួសជុល​នៅ​ក្នុង​ដំណាក់កាល​ទី​២ តាំងពី​ខែឧសភា ឆ្នាំ​២០២៤ រហូត​មក​ដល់​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​បញ្ចប់​ដោយ​ជោគជ័យ​ហើយ​ ។

លោក សារាយ គឹ​ម​ហួល ប្រធាន​អភិរក្ស​តំបន់​រលួស ឱ្យ​ដឹង​ថា នៅ​ដំណាក់កាល​ទី​២​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​ប្រាង្គ​ឥដ្ឋ​លេខ​៧​នេះ​ នៅ​ផ្នែក​ខាងត្បូង ខាងជើង និង​ខាងលិច ដែល​រង​ការ​ខូចខាត​ខ្លាំង​ចាប់ពី​គ្រឹះ​ជណ្តើរ​រហូត​ដល់​កំពូល និង​ប្រើ​ក្រ​វ៉ា​ត់​ដែក​ការពារ​បន្ថែម​នៅ​ផ្នែក​កំពូល​ផង ដែល​បាន​ធ្វើ​ឱ្យ​ប្រាង្គ​លេខ​៧ មាន​ភាពរឹងមាំ​ឡើង​វិញ ​។

អ្នកជំនាញ​រូប​នេះ បន្ត​ថា មុន​ជួសជុល​ប្រាង្គ​ទី​៧​នេះ មាន​សភាព​ខូចខាត​ខ្លាំង គឺ​ចាប់ពី​រួត​ទី​១ ​ដល់​រួត​ទី​៥ នៅ​តាម​ជ្រុង​នីមួយ​ៗ​បាន​ពុក​ផុយ ឥដ្ឋ​មួយ​ចំនួន​បាន​រលុះ​ធ្លាក់​។ តួ​ប្រាសាទ​ ប្រេះ​ចាប់ពី​គ្រឹះ​ដល់​កំពូល​ប្រាសាទ និង​ជណ្ដើរ​ទាំង​៣​ជ្រុង​បាន​រលុះ​ឥដ្ឋ ហើយ​ថ្មភក់​កាំជណ្តើរ​ធ្លាក់​រប៉ាត់រប៉ាយ​មិន​មាន​សណ្តាប់ធ្នាប់​ជាដើម​។ ការ​ខូចខាត គឺ​បណ្តាល​មក​ពី​កត្ដា​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​នៃ​សំណង់ កត្តា​ធម្មជាតិ ដែល​អាកាសធាតុ​ក្តៅ​សើម អំណោយផល​ដល់​ស្លែ និង​រុក្ខជាតិ​ដុះ ដែល​បង្ករ​ហានិភ័យ​ដល់​ប្រាសាទ​ឥដ្ឋ​ធ្ងន់ធ្ងរ ​។

លោក គឹ​ម​ហួល បញ្ជាក់​ដោយ​ទឹកមុខ​រំភើប​ថា ក្រោយ​ពី​បញ្ចប់​ការងារ​ជួសជុល ប្រាង្គ​លេខ​៧ មាន​ភាពរឹងមាំ​ឡើង​វិញ​ហើយ ចៀស​ផុត​ពី​ហានិភ័យ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សង្គ្រោះ​បន្ទាន់ បាន​ទាន់​ពេលវេលា រក្សា​នូវ​សុវត្ថិភាព​ដល់​ប្រាសាទ និង​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ