ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់ ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​អី​វាន់ រង​របួសធ្ងន់ នៅ​ត្រង់​ចំណុច​ផ្លូវបែក​ជា​៤

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ជន​រង​គ្រោះ​រូប​នេះ ជិះ​ម៉ូតូ​១​គ្រឿង ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ទ្រុង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ជន​រង​គ្រោះ​រូប​នេះ ជិះ​ម៉ូតូ​១​គ្រឿង ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ទ្រុង ដឹក​អី​វាន់ ១​គ្រឿង នៅ​ត្រង់​ចំណុច​ផ្លូវបែក​ជា​៤ ។

ឧបត្តិហេតុ​ខាងលើ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង បែក​ជា​៤ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ បាន​និយាយ​ថា យុវជន​រង​គ្រោះ​ខាងលើ​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BG-7115 ហើយ​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ដោយឡែក​រថយន្ត​ទ្រុង ដឹក​អី​វាន់​នោះ ម៉ាក CENTER ព​ណ៍​ត្រូ​យ​ចេក​លាយ​.​ស ពាក់​ស្លាក​លេខ​កំពង់ធំ 2A-3768 បើកបរ​ដោយ​បុរស​ម្នាក់ និង​បាន​រង​ការ​ខូចខាត​កាង និង​ចង្កៀង​មុខ ។

ប្រជាពលរដ្ឋ​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវបែក​ជា​៤ ក៏​ជ្រុល​ទៅ​បុក​ចំកាង​មុខ​រថយន្ត​ខាងស្តាំ ខណៈ​ដែល​រថយន្ត​នោះ​កំពុង​បត់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​នគរបាល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ដោះ​ស្រា​គ្នា​ពេល​ក្រោយ បន្ទាប់​មក​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ