ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សង្គម​ស៊ីវិល​ហ្វ៊ីលីពីន​ដាក់​ញត្តិ​ស្នើ​សុំ​ដក​តំណែង​អនុ​ប្រធា​នា​ធិបតី

7 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ​ក្រុម​​សង្គម​ស៊ីវិល​នៅ​ហ្វ៊ីលីពីន​បាន​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​ដក​​​លោក​ស្រី​សារ៉ា ឌូតឺតេ ពី​តំណែង​អនុ​ប្រធានា​ធិបតី​​ពី​បទ​ប្រព្រឹត្ត​កំហុស​ធ្ងន់​ធ្ងរ និង​រំលោភ​រដ្ឋ​ធម្ម​នុញ្ញ​។ ចំណាត់​ការ​នេះធ្វើ​ឡើង​នៅ​ពេល​ជម្លោះ​រវាង​លោក​ស្រី​សារ៉ា និង​លោក​ម៉ាកូស​ក្នុង​នាម​ជា​ប្រធានា​ធិបតី​ និង​អនុ​ប្រធានា​ធិបតី​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ គណៈ​កម្ម​ការ​សភា​បាន​កោះ​ហៅ​លោក​ស្រី​ទៅ​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​​បាត់​ថវិកា​ជាតិ​​​។ ប៉ុន្តែ​លោក​ស្រី​បដិសេធ​ថា​មិន​បាន​កេង​កិប​លុយ​ទាំង​នោះ​ទេ​។…

ទី​ក្រុង​ម៉ានីឡា៖ ​ក្រុម​​សង្គម​ស៊ីវិល​នៅ​ហ្វ៊ីលីពីន​បាន​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​ដក​​​លោក​ស្រី​សារ៉ា ឌូតឺតេ ពី​តំណែង​អនុ​ប្រធានា​ធិបតី​​ពី​បទ​ប្រព្រឹត្ត​កំហុស​ធ្ងន់​ធ្ងរ និង​រំលោភ​រដ្ឋ​ធម្ម​នុញ្ញ​។ ចំណាត់​ការ​នេះធ្វើ​ឡើង​នៅ​ពេល​ជម្លោះ​រវាង​លោក​ស្រី​សារ៉ា និង​លោក​ម៉ាកូស​ក្នុង​នាម​ជា​ប្រធានា​ធិបតី​ និង​អនុ​ប្រធានា​ធិបតី​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ គណៈ​កម្ម​ការ​សភា​បាន​កោះ​ហៅ​លោក​ស្រី​ទៅ​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​​បាត់​ថវិកា​ជាតិ​​​។ ប៉ុន្តែ​លោក​ស្រី​បដិសេធ​ថា​មិន​បាន​កេង​កិប​លុយ​ទាំង​នោះ​ទេ​។

ការ​ដាក់​ញត្តិ​​នេះ​​​​ធ្វើ​ឡើង​ដោយ​ក្រុ​មសង្គម​ស៊ីវិល​​, ​​​មន្ត្រី​ធំ​ៗ​ផ្នែក​​​សាសនា​​​​ និង​អតីត​មន្ត្រី​រដ្ឋាភិបាល​ដែល​​​មិន​ពេញ​ចិត្ត​នយោ​បាយ​ដឹក​នាំ​របស់​ឪ​ពុក​លោក​ស្រី​សារ៉ា​​។ ​លោក​ស្រី​សារ៉ា​ប្រើ​ប្រាស់​​តួនាទី​​ដើម្បី​​វាយ​ប្រហារ​គ្នាដ៏​​​ហិង្សា​, ធ្វើ​មាន​ធ្វើ​បាន​ម្នាក់​ឯង​, តែង​តាំង​មុខ​តំណែង​ និង​ដើម្បី​មាន​អភ័យ​ឯក​សិទ្ធិ​រួច​ផុត​ពី​ទោស​កំហុស​​។​ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អ្នក​​តវ៉ា​ម្នាក់​។

​ការ​ដាក់​ញត្តិ​នេះ​​​ជា​ផ្នែក​១​នៃ​ទំនាស់​ដ៏​ស្រួច​ស្រាល់​រវាង​លោក​ម៉ាកូស កូន​លោក​ឌូតឺតេ​ និង​លោក​ឌូតឺតេ​ផ្ទាល់​។ លោក​ឌូតឺ​តេ​រហូត​ដល់​និយាយ​ផ្គើន​ដាក់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ (ICC) ថា​លោក​សូម​ស្នើ​សុំ​ឱ្យ​ ICC ពន្លឿន​នីតិ​វិធី​ឱ្យ​បាន​ឆាប់​ដើម្បី​ចាប់​គាត់​យក​ទៅ​កាត់​ទោស​នៅ​ទី​ក្រុ​ងឡាអេ​។ លោក​ថ្លែង​ដូច្នេះ​​​បន្ទាប់​ពី​លោក​ម៉ាកូស​ត្រៀម​សហ​ការ​ជា​មួយ​ ICC​។​

តាម​ពិត លោក​ម៉ាកូស និង​លោក​ឌូតឺតេ​អាច​និយាយ​បាន​ថា​ជា​ «​បង​ប្អូន​គូ​សត្រូ​» ក៏​បាន​ដែរ​។ លោក​​ទាំង​២​ធ្លាប់​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​។ មែន​​ទែន​ទៅ​, លោក​ឌូតឺតេ​ខ្លួន​ឯង​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​ និង​អំពាវ​នាវ​ឱ្យ​អ្នក​គាំទ្រ​គាត់​បោះ​ឆ្នោត​ឱ្យ​លោក​ម៉ាកូស​កាល​ពីឆ្នាំ​២០២២​។ ​កូន​ស្រី​​របស់​លោក​​ក៏​ត្រូវ​លោក​​​​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​អនុ​ប្រ​ធានា​ធិបតី​​​​ដើម្បី​កុំ​ឱ្យ​បែក​សន្លឹក​ឆ្នោត​។

ការ​ប្រេះ​ឆា​គ្នា​​​​មាន​ឫស​គល់​ចេញ​ពី​និន្នា​ការ​នយោបាយ​ និង​គោល​ជំហរ​មិន​ដូច​គ្នា​ពាក់​ព័ន្ធ​នឹង​​នយោបាយ​ផ្ទៃ​ក្នុង​ជាតិ​ និង​នយោបាយ​ការ​បរទេស​។​ លោក​ឌូតឺតេ​មិន​​​​​ចង់​ប្រទាំង​ប្រទើស​គ្នា​ជា​​មួយ​ប្រទេស​ចិន​ ខណៈ​ដែល​​លោក​ម៉ាកូស​ប្រើ​ប្រាស់​នយោ​បាយ​ក្ដៅ​ជា​មួយ​​​ចិន​ ​និង​ចង់​​​​ងាក​ទៅ​ខាង​អាមេរិក​។ ​​នយោបាយ​ផ្ទៃ​ក្នុង​ជាតិ​ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​ដែរ​រវាង​លោក​ស្រី​សារ៉ា និង​លោក​ម៉ាកូស។ ​លោក​ស្រី​​ចាក​ចេញ​ពី​គណៈ​រដ្ឋ​មន្ត្រី​ និង​​រក្សា​ទុក​​ត្រឹម​តែ​​តំណែង​អនុ​ប្រធានា​ធិបតី​តែ​​ប៉ុណ្ណោះ​។​​

នៅ​ហ្វ៊ីលីពីន​អំណាច​ប្រធានា​ធិបតី និង​អនុ​ប្រធានា​ធិបតី​ឯក​រាជ្យ​ពី​គ្នា​ព្រោះ​ពួក​គេ​ត្រូ​វបាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ផ្ទាល់​​ពី​ប្រជា​ជន​​។ មាន​ន័យ​ថា​​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ប្រជា​ជន​គូស​នៅ​លើ​បញ្ជី​ឈ្មោះ​បេក្ខ​ជន​ប្រធានា​ធិបតី​ផង​ និងអនុ​​​ប្រធានា​ធិបតី​ផង​​។ ដូច្នេះ​ ទោះ​បី​មាន​ទំនាស់​នឹង​គ្នា​​ដល់​កម្រិត​ណា​ក្ដី ក៏​ប្រធានា​ធិបតី​គ្មាន​សិទ្ធិ​ដក​តំណែង​អនុ​ប្រធានា​ធិបតី​បាន​ឡើយ​។

ងាក​មក​ការ​ការ​តវ៉ា​ដក​តំណែង​លោក​ស្រី​សារ៉ា​ឯណេះ​វិញ​​ អ្នក​នាំ​ពាក្យ​ក្រុម​​ដាក់​ញត្តិ​​ខាង​លើ​​យល់​ថា​​នេះ​មិន​ត្រឹម​តែ​ជា​​ការ​ធ្វើ​បូជ​នីយ​កិច្ច​ដើម្បី​ឱ្យ​មាន​យុត្តិ​ធម៌​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ដើម្បី​សាង​ភាព​ស្អាត​ស្អំ​ និង​សីល៍​ធម៌​សង្គម​ផង​ដែរ​​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​​​រិះ​គន់​​ «សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​» របស់​​លោក​ឌូតឺតេ​​ដែល​​នាំ​ឱ្យ​​​ស្លាប់​​​​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ជា​ច្រើន​នាក់​។

គួរ​កត់​សម្គាល់​ថា​ការ​ដាក់​ញត្តិ​ប្ដឹង​នេះ​ថ្វី​ដ្បិត​មិន​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​វោហារ​សាស្ត្រ​ធ្ងន់​ៗ​របស់​លោក​ស្រី​សារ៉ា​ ប៉ុន្តែ​លោក​ស្រី​ទើប​តែ​បង្ហើប​ឱ្យ​ដឹង​​ពី​ការ​​​ជួល​ឃាត​ករ​​ដើម្បី​ត្រៀម​ធ្វើ​ឃាត​លោក​ម៉ាកូស, ប្រពន្ធ​របស់​គាត់​ និង​ប្រធាន​រដ្ឋ​សភា​ហ្វ៊ីលីពីន​​​ដែល​ជា​បង​ប្អូន​ជី​ដូន​មួ​របស់​លោក​ម៉ាកូស​​។ ​ប៉ុន្តែ​លោក​ស្រី​ថ្លែង​ថា​នោះ​គ្រាន់​តែ​ជា​ការ​និយា​យចោល​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ