ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​កូនក្នុងផ្ទៃរឹងមាំ អ្នកម្តាយគួរតែញ៉ាំបែបនេះ

8 ម៉ោង មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបបអាហារដែលអ្នកម្តាយគួរតែពិសារ ដើម្បីឲ្យកូនមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ? អ្នកគួរតែបរិភោគផ្លែឈើឲ្យបានច្រើន ទើបអាចរក្សាវីតាមីនA C កាល់ស្យូម និងសារធាតុដែក ដែលអ្នកម្តាយ…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបបអាហារដែលអ្នកម្តាយគួរតែពិសារ ដើម្បីឲ្យកូនមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?

អ្នកគួរតែបរិភោគផ្លែឈើឲ្យបានច្រើន ទើបអាចរក្សាវីតាមីនA C កាល់ស្យូម និងសារធាតុដែក ដែលអ្នកម្តាយ និងកូនត្រូវការជាទីបំផុត។

អ្នកគួរតែបរិភោគពពួកសណ្តែក សណ្តែកដី ទើបរាងកាយអាចស្រូបយកវីតាមីនB Cសារធាតុដែក និងកាល់ស្យូមផងដែរ។ ដូចនេះ សុខភាពរបស់អ្នកម្តាយ និងកូនសុទ្ធតែរឹងមាំខ្លាំង។

អ្នកគួរតែញ៉ាំពងមាន់រាល់ថ្ងៃ ទើបអាចរក្សាប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនជាច្រើន ដែលធ្វើឲ្យអ្នកទាំងពីរអាចរក្សាសុខភាពបានយ៉ាងល្អជាទីបំផុត។

អ្នកគួរតែហាលថ្ងៃឲ្យបានច្រើន ទើបអាចទទួលបានវីតាមីនDបានគ្រប់គ្រាន់ នោះកូនក្នុងផ្ទៃនឹងអាចមានឆ្អឹងរឹងមាំ លូតលាស់បានយ៉ាងល្អក្រោយពេលដែលកើតចេញមក។

អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបធ្វើឲ្យអ្នកមិនងាយឈឺ ហើយកូននឹងលូតលាស់ក្នុងផ្ទៃបានល្អជាខ្លាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ