១ខែ តុលាការ រាជធានី-ខេត្ត បានចាត់ការសំណុំរឿងក្មេងទំនើងចំនួន ៦៥ករណី មានជនសង្ស័យ៤១៧នាក់
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូង…
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូង…
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើង ចំនួន ៦៥ករណី មានជនសង្ស័យ ចំនួន ៤១៧នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២៥៧នាក់ ដែលពាក់ព័ន្ធ នឹងបទ “ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាត ដោយចេតនា, លួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត” ។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ដែលបានចាត់វិធានការ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំង ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។
បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៍បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាក នូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់ សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួនគ្រួសារ និងសង្គមជាតិ ៕
ចែករំលែកព័តមាននេះ