ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ០៣​នាក់ ជា​មុខសញ្ញា​ឆក់​ទូរ​សព្ទ​ដៃ​ពី​ជនជាតិ​ចិន នគរបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ពិធី​បង្ហាញមុខ នៅ​ព្រឹកស្អែក​នេះ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៤ ព្រឹកស្អែក​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ពិធី​បង្ហាញ មុខ​ជនសង្ស័យ​ចំនួន ៣​នាក់…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៤ ព្រឹកស្អែក​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ពិធី​បង្ហាញ មុខ​ជនសង្ស័យ​ចំនួន ៣​នាក់ ជា​មុខសញ្ញា​ឆក់​ទូរ​សព្ទ​ដៃ ជនបរទេស ដែល​ជា​ជនជាតិ​ចិន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់​នោះ មាន ៖
១. ឈ្មោះ ហាក់ ម៉េ​ង​ហៀ​ង ហៅ​មាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ សិស្សសាលា​សុវណ្ណ​ភូមិ ថ្នាក់​ទី​១១B ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
២. ឈ្មោះ ជុំ បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
៣. ឈ្មោះ អុល ដេ​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុ​ក ថ្នាក់​ទី​១០C១ ស្នាក់​នៅផ្ទះ​លេខ​១ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ការ​គ្រោង​នឹង​បង្ហាញមុខ​ក្រុម​ឆក់​ជនបរទេស​ខាងលើ​នេះ លោក​វរៈសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​០១ និង​៣០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ០៣​នាក់ នៅ​ចំណុច​ផ្ទះសំណាក់​លី​ហួរ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ រួម​ទាំង​ចាប់​យក​ម៉ូតូ ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ចំនួន​០១ គ្រឿង​។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រើ​អំពើ​ហិ​.​ង្សា (​ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​) ចំនួន​០៤ លើក ៖

លើក​ទី​១ ៖ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​២២​និង​២០​នាទី ឆក់​យក​ទូរ​សព្ទ​ដៃ​មិន​បាន​សម្រេច នៅ​ចំណុច​មុខ​សណ្ឋាគារ​ឈុ​ន​ហ៊ួ​យ ផ្លូវ​លេខ​១១៣K ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ ជា​ជនជាតិ​ចិន មិន​ដាក់​ពាក្យបណ្តឹង​ទេ ។

លើក​ទី​២ ៖ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​២២​និង​៣០​នាទី ឆក់​ទូរ​សព្ទ​ដៃ​មិន​បាន​សម្រេច នៅ​ចំណុច​ទល់មុខ​កន្លែង​ជួសជុល​ម៉ូតូ យីហោ​ជាង​កេង​ជួសជុល​ម៉ូតូ ផ្លូវ​លេខ​១១៣K ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ជន​រង​គ្រោះ​ភេទ​ស្រី​ជា​ជនជាតិ​ចិន មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ ។

លើក​ទី​៣ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១ និង​២៥​នាទី ឆក់​ទូរ​សព្ទ​ដៃ នៅ​ចំណុច​មុខ​រោងចក្រ​ឌី​ជេ ផ្លូវ​បេតុង ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះជា​ជនជាតិ​ចិន មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ ។

លើក​ទី​៤ ៖ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​ ​ឆ្នាំ​២០២៤ វេលា​ម៉ោង​២១​និង​១០​នាទី ឆក់​យក​ទូរ​សព្ទ​ដៃ ម៉ាក​អាយ​ហ្វូ​ន​១៣ ពណ៌ ទឹកប៊ិច ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ហាង​ស៊ុប​សាច់​គោ ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ភេទ​ស្រី​ជា​ជនជាតិ​ចិន មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ ។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី និ​ច ពណ៌​ស​-​ក្រហម សេរី​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1LB-1101 ចំនួន​០១ គ្រឿង ។

ជនសង្ស័យ និង​វត្ថុ​តាង បន្ទាប់​ពី​បង្ហាញមុខ​រួច សមត្ថកិច្ច​នឹង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ