ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​នៅ​ទួល​គោក មូលហេតុគឺ​ជនជាតិ​បារាំង ចាក់​ស​ម្លា​.​ប់​សង្សារ​ជានា​រី​ខ្មែរ រួច​ដុត​ស​ម្លា​.​ប់​ខ្លួនឯង

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ផ្ទះល្វែង​មួយ​កន្លែង នៅ​ខាងត្បូង​អង់​តែ​ន​ទួល​គោក យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ មូលហេតុ​ដោយសារ​បុរស​ជា​ជនជាតិ​បារាំង​ម្នាក់ បាន​ចាក់​ស​ម្លា​.​ប់​ស្ត្រី​ខ្មែរ​ជា​សង្សារ ជា​ច្រើន​កាំបិត រួច​ដុត​ស​ម្លា​.​ប់​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ផ្ទះល្វែង​មួយ​កន្លែង នៅ​ខាងត្បូង​អង់​តែ​ន​ទួល​គោក យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ មូលហេតុ​ដោយសារ​បុរស​ជា​ជនជាតិ​បារាំង​ម្នាក់ បាន​ចាក់​ស​ម្លា​.​ប់​ស្ត្រី​ខ្មែរ​ជា​សង្សារ ជា​ច្រើន​កាំបិត រួច​ដុត​ស​ម្លា​.​ប់​ខ្លួនឯង ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​៤៦ ផ្លូវ​លេខ ៥៥៨ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនជាតិ​បារាំង ដែល​ចាក់​ស​ម្លា​.​ប់​ស្ត្រី​ជា​សង្សារ​រួច​ដុត​ស​ម្លា​.​ប់​ខ្លួនឯង មានឈ្មោះ DERAI JEROME MARCEL LEON ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ អ្នក​ធ្វើ​នំ​ភី​ស្សា (​ជា​អ្នក​ជួល​បន្ទប់​) ។ ចំណែក​នារី​រង​គ្រោះ ឈ្មោះ ណី ស្រី​អូន អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ រៀន​ធ្វើ​សក់​ធ្វើ​ក្រចក ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​បាន​វាយ​ផ្ដាច់​សោ​ផ្ទះ រួច​ចូល​ទៅ​ក្នុង ដើម្បី​អន្តរាគមន៍​។ បន្ទាប់​ពី​បាញ់​ពន្លត់ សមត្ថកិច្ច​បានឃើញ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​ស្លា​.​ប់ ។

តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​១០​គ្រឿង បាន​ទៅ​អន្តរាគមន៍ បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ដដែល​។

តាម​នគរបាល​ឱ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ បណ្ដាល​ឲ្យ​បន្ទប់​ជួល​ទំហំ ០៥​ម៉ែត្រ គុណ​០៦​ម៉ែត្រ នៃ​ផ្ទះល្វែង​ទំហំ
៥​ម៉ែត្រ គុណ​១៨​ម៉ែត្រ ធ្វើ​ពី​ថ្ម ប្រក់​ស័ង្កសី បាន​រង​ការ​ខូចខាត​ទាំងស្រុង រួម​ទាំង​សម្ភារៈ រួម​មាន​៖ កង់​ចំនួន ០១​គ្រឿង​, ម៉ូតូ​ចំនួន ០១​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​បន្ទប់ ត្រូវ​ភ្លើង​រង​ការ​ខូចខាត​ទាំងស្រុង និង​បណ្ដា​អោយ​ស្លា​.​ប់​មនុស្ស​ចំនួន​ពីរ​នាក់ ។ អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ដុត​ភ្លើង ធ្វើ​អត្ត​ឃា​.​ត បង្ក​ជា​អគ្គិភ័យ ។

បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល ក៏​បាន​ហ៊ុំ​ព័ទ្ធ​ទីតាំង ដើម្បី​ឲ្យ​នគរបាល​ជំនាញ​ចុះ​ត្រួតពិនិត្យ ។

តាម​ការ​ពិនិត្យ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស​វិ​ទ្យ​សា​សាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ រាជធានី​ពេញ បាន​ធ្វើការ​សន្និដ្ឋាន​ថា ការ​ស្លា​.​ប់​នេះ​ដោយសារ​អំពើ​ឃា​.​ត​កម្ម និង​អត្ត​ឃា​.​ត​(​ចាក់​ស​ម្លា​.​ប់​ជន​រង​គ្រោះ រួច​ហើយ​ជនសង្ស័យ ដែល​ជា​ជនជាតិ​បារាំង ធ្វើ​អត្ត​ឃា​.​ត​ដុត​ស​ម្លា​.​ប់​ខ្លួនឯង តាម​ក្រោយ​) ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​បារាំង​រូប​នោះ បាន​ចាក់​ស​ម្លា​.​ប់​ស្ត្រី​ជា​សង្សារ​របស់​ខ្លួន ប្រមាណ ៥​កាំបិត រួច​ចាក់សោ បន្ទប់​ដុត​សម្លាប់​ខ្លួន ឯង​តែ​ម្ដង ។

ជនជាតិ​បារាំង ឈ្មោះ DERAI JEROME MARCEL LEON មាន​អត្ត​ចរិត​ឆេវឆាវ តែងតែ​ឈ្លោះប្រកែក​គ្នា​ជាមួយ​សង្សារ​របស់​គាត់​ជា​ច្រើន​នាក់ ដែល​តែងតែ​ចេញចូល​ប្តូរ​មុខ​គ្នា​រហូត​។ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​ស​.​ព ឈ្មោះ ណី ស្រី​អូន បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែកឯ សាកស​.​ព​ជនជាតិ​បារាំង សមត្ថកិច្ច​បញ្ជូន​ទៅ​តំកល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​រុ​ស្សី រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ