ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថ្លែង​ថា​អាមេរិក​ចាប់​នាវា​ដឹក​ប្រេង​ពី​វេណេ​ហ្ស៊ូ​អេឡា​ជា​ការ​រំ.លោ.ភ​ច្បាប់​អន្តរ​ជាតិ​

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​បាន​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ចំណាត់​ការ​របស់​អាមេរិក​ដែល​រឹប​អូស​កប៉ាល់ដឹក​ប្រេង​ដែល​​បើក​ចេញ-​ចូល​ដែន​សមុទ្រ​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​។ ពោល​គឺ​ចាប់​នាវា​ដែល​បំពាន​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក​។ ​ចិន​យល់​ថា​ទង្វើ​របស់​អាមេរិក​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​អន្តរ​ជាតិ​។ ម៉្យាង​ទៀត​ ចិន​សូម​ប្រឆំាង​ជំទាស់​នឹង​​ការ​ដាក់​ទណ្ឌ​កម្ម​ជា​ឯកតោ​ភាគី និង​ទាំង​ខុស​ច្បាប់​​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​លីន​ចៀន (Lin…

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​បាន​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ចំណាត់​ការ​របស់​អាមេរិក​ដែល​រឹប​អូស​កប៉ាល់ដឹក​ប្រេង​ដែល​​បើក​ចេញ-​ចូល​ដែន​សមុទ្រ​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​។ ពោល​គឺ​ចាប់​នាវា​ដែល​បំពាន​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក​។ ​ចិន​យល់​ថា​ទង្វើ​របស់​អាមេរិក​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​អន្តរ​ជាតិ​។ ម៉្យាង​ទៀត​ ចិន​សូម​ប្រឆំាង​ជំទាស់​នឹង​​ការ​ដាក់​ទណ្ឌ​កម្ម​ជា​ឯកតោ​ភាគី និង​ទាំង​ខុស​ច្បាប់​​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​លីន​ចៀន (Lin Jian) ថ្លែង​ថា​វេណេ​ហ្ស៊ូ​អេឡា​មាន​សិទ្ធិ​គ្រប់​យ៉ាង​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ដទៃ​ទៀត​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​មន្ត្រីរដ្ឋាភិបាល​អាមេរិក​អះ​អាង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​បាន​ស្ទាក់​ចាប់​កប៉ាល់​ដឹក​ប្រេង​ឆៅ​មួយ​គ្រឿង​នៅ​លើ​ដែន​សមុទ្រ​អន្តរ​ជាតិ​ជិត​ឆ្នេរ​សមុទ្រ​​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​។

នេះ​ជា​ការ​ចាប់​កប៉ាល់​ជា​លើក​​ទី​២​នៅ​ក្នុង​សប្ដាហ៍​នេះ​ និង​ជា​លើក​ទី​បី​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់​២​សប្ដាហ៍​ផង​។ ការ​ចាប់​កប៉ាល់​ដឹក​ប្រេង​កំពុង​ធ្វើ​ឱ្យ​គេ​បារម្ភ​ថា​ការ​ផ្គត់​ផ្គង់​ប្រេង​ឆៅ​នៅ​​លើ​ទី​ផ្សារ​អន្តរ​ជាតិ​អាច​នឹង​មាន​បញ្ហា​រអាក់​រអួល​។ ម៉្យាង​ទៀត​ គេ​សង្កេត​ឃើញ​ថា​ក្រោ​យពេល​​​ចាប់​កប៉ាល់​ដឹក​ប្រេង​ម្ដង​ៗ ​​ប្រេង​ឆៅ​​ចាប់​ផ្ដើម​ឡើង​ថ្លៃ។​

ក្រុម​ការងារ​របស់​អង់​គ្លេស​ឈ្មោះ​វេង​ហ្កាត (Vanguard) ​ដែល​ធ្វើ​ការ​លើ​ផ្នែក​គ្រប់​គ្រង​ហានិ​ភ័យ​ដែន​សមុទ្រ រួម​ជា​មួយ​ប្រភព​ពី​ភ្នាក់​ងារ​សន្តិ​សុខ​ដែន​សមុទ្រ​របស់​អាមេរិក​បាន​កំណត់​មុខ​សញ្ញា​ថា​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​នោះ​​ឈ្មោះ​បេឡា​មួយ (Bella 1)។ នេះ​ជា​ប្រភេទ​នាវា​ដឹក​ប្រេង​ខ្នាត​យក្ស​ដែលត្រូវ​ក្រសួង​រតនា​គារ​អាមេរិក​ដាក់​​​ទណ្ឌ​កម្ម។ ក្រសួង​អះ​អាង​ថា​នាវា​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់​។​

ប្រភពខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ពេល​អាមេរិក​បញ្ជូន​កម្លាំង​ទៅ​ចុះ​ចាប់​នាវា​ដឹក​ប្រេង​ឈ្មោះ Bella 1 នោះ នាវា​នេះ​​នៅ​ទទេ​​​។ ​មាន​ន័យ​ថា​​មិន​ទាន់​ដាក់​ប្រេង​នៅ​លើ​នោះទេ​។ ​​គេ​ដឹង​ថា​កាល​ពី​ឆ្នាំ​២០២១ នា​វា​នេះ​ធ្លាប់​ដឹក​ជញ្ជូន​ប្រេង​ឆៅ​ពី​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​ទៅ​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ