ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោស​ឈ្មួញ​កែ​ច្នៃផលិតនិងជួញ​ដូរ​គ្រឿ.ង.ញៀ.ន​ម្នាក់ៗដាក់គុ.កមួយជីវិត​​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២​០២៤ ​នេះ…

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២​០២៤ ​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មួញ​កែ​ច្នៃ​ផលិត ដឹក​​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ចំនួន​១០​នាក់​ដាក់គុក​ក្នុង​ម្នាក់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​​ចូល​ថវិកា​​រដ្ឋ​ម្នាក់​៥០​លាន​រៀល ទៅ១០០លានរៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​កែ​ច្នៃ ផលិត រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ និង​សារធាតុ​ផ្សំ ។

​សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​កើត​ទុក​មិន​សុខ​ចិត្តការ​សម្រេចសេចក្តី​នេះ ។ ជនជាប់ចោទ​១០នាក់ ក្នុង​នោះ​ មាន​៨​នាក់​កំពុង​ជាប់​នៅ​ក្នុង​ឃុំ នឹង​២ នាក់​គេចខ្លួន ៖

១.​ឈ្មោះ សុខ ផា​រ៉ា ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ

២.​ឈ្មោះ សែ​ម វាសនា ហៅ​ក្តាំង ភេទ​ប្រុស អាយុ​៣០ ឆ្នាំ

៣.​ឈ្មោះ ផុ​ន វង្ស​សុភា​បណ្ឌិត ហៅ​សី ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ

៤.​ឈ្មោះ ប៉ុ​ល វាសនា ភេទ​ស្រី អាយុ​៣៤ ឆ្នាំ

៥.​ឈ្មោះ អ៊ុ​ន សា​មិត្ត ភេទ​ប្រុស អាយុ​២៤ ឆ្នាំ

៦.​ឈ្មោះ សុង រតន ហៅ​ខ្លា ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ

៧.​ឈ្មោះ ឡុ​ង ប៊ុ​ន ហៅ​LENG BINH ភេទ​ប្រុស អាយុ​២៦ ឆ្នាំ

៨.​ឈ្មោះ ធី ចាន់​ភិ​រម្យ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ (៨​នាក់​នេះ​សា ល​ក្រម​ផ្តន្ទាទោស​ម្នាក់​មួយ​ជីវិត និង​ពិន័យ​ម្នាក់​៥០ លាន​រៀល​) ។

ចំណែក​២​នាក់​នៅ​ក្រៅ​ឃុំ​មាន ៖ម្នាក់​ឈ្មោះ ជួន វិចិត្រ ហៅ ឆែប ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ម្នាក់​ឈ្មោះ ច្រឹ​ក ផា​ន់​ណា ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​១០០​លាន​រៀល​ដូច​គ្នា ។ សាលក្រម​បាន​ប្រកាស​ជា​សាធារណៈ ដោយ​ចេញ​ដីកា​ឲ្យ​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ទាំង​២​នាក់ និង​សម្រេច​រិ​ប​អូស​ផ្ទះ​មួយ​កន្លែង​នៅ​ខណ្ឌមានជ័យ​ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ ។

សូម​ជម្រាប​ថា ៖ ឈ្មួញ​គ្រឿងញៀន​ទាំង​៨ នាក់ ត្រូវ​បាន​សមត្ថ កិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីដើម​ខែមេសា ឆ្នាំ​២០២៣ ពាក់​ពន្ធ​ករណី​លួច កែ​ច្នៃ ផលិត ដឹក​ជញ្ជូន និង​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ។

ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន កាលពី​ជា អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រ​ឆាំ ង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​លោក អ៊ុ សុ​ភ្តិ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​ស​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​សម្អាត​ប្រាក់​”​ក​៥” និង​ការិយាល័យ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រឿ ង​ញៀន​ដោយ​ខុសច្បាប់ “​ក​៤” ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ លោក​ឧត្តមសេនីយ៍ត្រី ស៊ុ ណា​រ៉ា​ក់ នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ ចុះ​សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ កែ​ច្នៃ និង​ផលិត គ្រឿងញៀន​មួយ​ករណី នៅ​ចំណុច​ប​ណ្តោ​ផ្លូវ​៦០ ម៉ែត្រ មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​៣ ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លទ្ធផល ៖

.​ឃាត់ខ្លួន​ជនសង្ស័យ​៨ នាក់

.​ចាប់​យក​វត្ថុ​តាង​សារធាតុ​គ្រឿងញៀន​ប្រភេទ កេ​តា​មីន (Ketamine) ទម្ងន់ ២០៧៦ ក្រាម ស្មើ​(២​គីឡូ ៧៦​ក្រាម​)

.​សារធាតុ​មិន​ច្បាស់ ទម្ងន់ ១០៦៨៨,៣៤​ក្រាម (១០​គីឡូ ៦៨៨,៣៤​ក្រាម​)

.​ឧបករណ៍​កែ​ច្នៃ​គ្រឿងញៀន​មួ​យ​ចំនួន​ធំ

.​អាវុធ​ខ្លី​១ដើម ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និងវត្ថុ​តាងសមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ