ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​មិន​កំណត់​លក្ខ​ខ​ណ្ឌ​ក្នុង​ការ​ចរ​ចា​បញ្ចប់​សង្គ្រាមអ៊ុយ​ក្រែន

12 ម៉ោង មុន

ទី​ក្រុង​អាស់​ស្តាណា​៖ ថ្ងៃ​នេះ​លោកពូទីន​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​បត់​បែន​ទៅ​សភាព​ការណ៍​ជាក់​ស្ដែង​។​​ ទោះ​បីចង់​ឱ្យ​លោក​ប្រើ​ធម៌​ក្ដៅ​ក៏​បាន​ ប្រើធម៌​ត្រជាក់​ក៏​បាន​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​។ លោក​ថ្លែង​ថា​លោក​អាច​នឹង​ចាប់​ផ្ដើម​ចរ​ចា​គ្នា​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​ដោយ​មិន​ចាំ​បាច់​មាន​បុរេ​លក្ខ​ខណ្ឌ​។ ប៉ុន្តែ​លោក​ក៏​ត្រៀម​ប្រើ​ប្រាស់​គ្រប់​អាវុធ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ដើម្បី​វាយ​ប្រហារ​ទៅ​អ៊ុយ​ក្រែន និង​ក្រុម​បស្ចិម​ប្រទេស​​ផង​បើ​​​អ៊ុយ​ក្រែន​ទទួល​បាន​អាវុធ​នុយ​ក្លេអ៊ែរ​មែន​នោះ​។ លោក​ពូទីន​សង្កត់​ធ្ងន់​ថា​កាល​ពី​ពេល​កន្លង​មកអ្វី​ដែល​លោក​បាន​លើក​ឡើង​អំពី​ការ​ទាម​ទារ​របស់​លោក​នោះ​គឺ​ដើម្បី​ធានា​ថា​ការ​ចរចា​គ្នា​មាន​ដំណើរ​ការ​ទៅ​មុខ និង​ចរ​ចា​ឆាប់​ត្រូវ​គ្នា​។ លោក​ចាត់​ទុក​ថា​អ្វី​ដែល​លោក​បាន​ទាម​ទារ​កាល​ពិ​ពេល​កន្ល​ងមក​នោះ​ជា​…

ទី​ក្រុង​អាស់​ស្តាណា​៖ ថ្ងៃ​នេះ​លោកពូទីន​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​បត់​បែន​ទៅ​សភាព​ការណ៍​ជាក់​ស្ដែង​។​​ ទោះ​បីចង់​ឱ្យ​លោក​ប្រើ​ធម៌​ក្ដៅ​ក៏​បាន​ ប្រើធម៌​ត្រជាក់​ក៏​បាន​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​។ លោក​ថ្លែង​ថា​លោក​អាច​នឹង​ចាប់​ផ្ដើម​ចរ​ចា​គ្នា​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​ដោយ​មិន​ចាំ​បាច់​មាន​បុរេ​លក្ខ​ខណ្ឌ​។ ប៉ុន្តែ​លោក​ក៏​ត្រៀម​ប្រើ​ប្រាស់​គ្រប់​អាវុធ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ដើម្បី​វាយ​ប្រហារ​ទៅ​អ៊ុយ​ក្រែន និង​ក្រុម​បស្ចិម​ប្រទេស​​ផង​បើ​​​អ៊ុយ​ក្រែន​ទទួល​បាន​អាវុធ​នុយ​ក្លេអ៊ែរ​មែន​នោះ​។

លោក​ពូទីន​សង្កត់​ធ្ងន់​ថា​កាល​ពី​ពេល​កន្លង​មកអ្វី​ដែល​លោក​បាន​លើក​ឡើង​អំពី​ការ​ទាម​ទារ​របស់​លោក​នោះ​គឺ​ដើម្បី​ធានា​ថា​ការ​ចរចា​គ្នា​មាន​ដំណើរ​ការ​ទៅ​មុខ និង​ចរ​ចា​ឆាប់​ត្រូវ​គ្នា​។ លោក​ចាត់​ទុក​ថា​អ្វី​ដែល​លោក​បាន​ទាម​ទារ​កាល​ពិ​ពេល​កន្ល​ងមក​នោះ​ជា​ «លក្ខ​ខណ្ឌ​សន្តិ​ភាព​»។ មាន​ន័យ​ថា​បើ​ធ្វើ​តាម​ការ​ទាម​ទារ​នេះ​ សង្គ្រាម​អ៊ុយ​ក្រែន​នឹង​បញ្ចប់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ហើយ​នឹង​ធានា​សន្តិ​ភាព​យូរ​អង្វែង​។

​លោក​ធ្លាប់​បាន​បរិយា​លម្អិត​អំពី​លក្ខ​ខណ្ឌ​សន្តិ​ភាពនៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​​តាម​រយៈ​សុន្ទរ​កថា​របស់​លោក​នៅ​ពេល​ជួប​ជា​មួយ​ក្រុម​អ្នក​តំណាង​ក្រសួង​ការ​បរទេស​រុស្ស៊ី​កាល​ពី​ខែ​មិថុនា​។ លោក​បញ្ជាក់​ថា​ជំហរ​របស់​រុស្ស៊ី​នៅ​ដដែល​ ឥត​មាន​អ្វី​ប្រែ​ប្រួល​ទេ​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​។ ​ម៉្យាង​ទៀត​ ទោះ​បី​​អ៊ុយ​ក្រែនទទួលបាន​អាវុធ​ថ្មី​ៗ​ពី​ប្រទេស​ដទៃ​ក៏​រុស្ស៊ី​ត្រៀម​កំដរ​ជា​និច្ច​។

​​លោកពូទីន​ថ្លែង​ថា​​​រាល់​លក្ខ​ខណ្ឌ​ដែល​លោក​ធ្លាប់​បាន​ប្រកាស​កាល​ពីខែ​មិថុនា​នោះ​គឺ​នៅ​ដដែល​ឥត​ប្រែ​ប្រួល​ទេ​។ កាល​នោះ​លោក​​ថ្លែង​ថា​​សង្គ្រាម​អ៊ុយ​ក្រែន​ បើ​ចង់​បិទ​បញ្ចប់​ ​ងាយ​ស្រួល​បំផុត​​​​​។ សំខាន់​ឱ្យ​តែ​អ៊ុយ​ក្រែន​​ឈប់​ចូល​​​ជា​សមាជិក​អង្គ​ការ​ណាតូ​ និង​យល់​ព្រម​ទទួល​ស្គាល់​ទឹក​ដី​៤​កន្លែង​​ដែល​កង​ទ័ព​រុស្ស៊ី​​កំពុង​កាន់​កាប់​​ជា​ទឹក​ដី​របស់​រុស្ស៊ី​ដោយ​ស្រប​ច្បាប់​​។

​​​សំណើរ​នេះ​ត្រូវ​អ៊ុយ​ក្រែន​ច្រាន​ចោល​ដោយ​មិន​ចាំ​បាច់​គិត​គូរ​ច្រើន​ទេ​។ អ៊ុយ​ក្រែន​អះ​អាង​ថា​ការ​ធ្វើ​បែប​នេះមាន​ន័យ​ស្មើ​នឹង​ប្រគល់​ពាន​ជ័យ​ជម្នះ​ទៅ​ឱ្យ​រុស្ស៊ី​ដែល​ជា​អ្នក​ឈ្លាន​ពាន​គេ​។  ក្រៅ​​ពី​និយាយ​អំពី​ការ​ចរ​ចា​គ្នា​ លោក​ពូទីន​ក៏​ត្រៀម​ប្រើ​ប្រាស់​គ្រឿង​សព្វា​វុធ​ដែល​រុស្ស៊ី​មាន​ទាំង​ប៉ុន្មានដើម្បី​ត​តាំង​គ្នា​ជា​មួយ​អ៊ុយ​ក្រែន​ផង​ដែរ​​បើ​​អ៊ុយ​ក្រែន​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​។​

​​កាល​ពី​សប្ដាហ៍​មុន​ កាសែត​ញូយ៉ក​ថាម​ចុះ​​ផ្សាយ​ថាប្រទេស​លោក​ខាង​លិច​ខ្លះ​ស្នើ​សុំ​ឱ្យ​លោក​បៃដិន​មុន​នឹង​បញ្ចប់​តំណែង​នា​ខែ​មករា​ខាង​មុខ​នេះ លោក​គួរ​តែ​បញ្ជូន​អាវុធ​នុយ​ក្លេអ៊ែរ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ នៅ​ត្រង់​ចំណុច​នេះ លោក​ពូទីន​យល់​ថា​​​បើ​អ៊ុយ​ក្រែន​មាន​​​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ដៃ​ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ជា​បន្ត​ទៀត​? យើ​ង​ត្រូវ​តែ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដែល​យើ​ង​មាន​។

​យើង​នឹង​បន្ត​តាម​ដាន​គ្រប់​សកម្ម​ភាព​របស់​ពួក​គេ​។ បើ​ពួក​គេ​បញ្ជូន​នុយ​ក្លេអ៊ែរ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​មែន​​ មាន​ន័យ​ថា​​ជា​ការ​​បំពាន​ពាក្យ​សន្យា​របស់​ពួក​គេ​ដែល​ថា​មិន​រីក​សាយ​ភាយ​​អាវុធ​នុយ​ក្លេអ៊ែរ​។ ​អ៊ុយ​ក្រែន​មិន​អាច​ផលិត​អាវុធ​នុយ​ក្លេ​អ៊ែរ​បាន​ឡើយ​។ ដូច្នេះ ពួក​គេ​អាច​នឹង​ផលិត​គ្រាប់​បែក​​​លាយ​វិទ្យុ​សកម្ម​។ បើ​ពួក​គេ​ប្រើ​អាវុធ​នេះ លោក​នឹង​ឆ្លើយ​តប​ទៅ​តាម​នោះ​។

អ៊ុយ​ក្រែន​ធ្លាប់មាន​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ដៃ​តាម​រយៈ​ការ​ផ្ទេរ​ពី​​​សហ​ភាព​សូវៀត​បន្ទាប់​ពី​សូវៀត​ដួល​រលំ​កាល​ពី​ឆ្នាំ​១៩៩១​។ ប៉ុន្តែ​ក្រោយ​មក​ អ៊ុយ​ក្រែន​យល់​ព្រម​ប្រគល់​អាវុធ​ទាំង​នោះ​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​វិញ​ទាំង​អស់​តាម​អនុ​ស្សារណៈ​ប៊ុយ​ដា​ប៉ែស​​ឆ្នាំ​១៩៩៤​។ ជា​ថ្នូរ​ត្រឡប់​មក​វិញ ​ប្រទេស​​រុស្ស៊ី អាមេរិក និង​អង់គ្លេស​ធានា​សន្តិ​សុខ​ជាតិ​ជូន​ប្រទេស​អ៊ុយ​ក្រែន​។

ក្រោយ​មក​ អ៊ុយ​ក្រែន​ទំនង​ជា​ស្ដាយ​ក្រោយ​។ លោក​ហ្សេឡិន​ស្គី​ធ្លាប់​និយាយ​ជា​រឿយ​ៗ​ថា​ដោយ​សារ​ប្រគល់​នុយ​ក្លេអ៊ែរ​ទៅ​ឱ្យ​រុស្ស៊ី​​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​របស់​លោករស់​នៅ​​គ្មាន​​សន្តិ​សុខ​​​ទាល់​តែ​សោះ​។​ ហេតុ​នេះ​លោក​យល់​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​ចូល​​អង្គ​ការ​ណា​តូ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ