ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថា​សង្គ្រាម​នុយ​ក្លេអ៊ែរ​មិន​ទាន់​ផ្ទុះ​ឡើង​នៅ​ដំណាក់​កាល​នេះ​ទេ

9 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ក្រោយ​​​ការ​ផ្លោង​វោហារ​សាស្ត្រ​​​ដាក់​គ្នា​​ពាក់​ព័ន្ធ​នឹង​អាវ​​នុយ​ក្លេ​អ៊ែរ​ ​មន្ត្រី​ជាន់​ខ្ពស់​​អាមេរិក​​​​​​យល់​ថា​នៅ​​ពេ​ល​​​នេះ​​ ​រុស្ស៊ី​មិន​ទាន់​លេង​ដៃ​ធ្ងន់​ដល់​ថ្នាក់​ប្រើ​អាវុធ​នេះទេ​។ ​ត្រឹម​​តែ​អាមេរិក​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​​មីស៊ីល​​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​ មិន​ទាន់​ដល់​ថ្នាក់​រុស្ស៊ី​មានលេស​​ប្រើ​​អាវុធ​នេះ​ឡើយ​​​​។ នេះ​បើ​យោង​​តាម​​ប្រភព​​ស៊ើប​ការណ៍​សម្ងាត់​​អាមេរិក​​​។​ ទោះ​ជា​មិន​ទាន់​ប្រើ​នុយ​ក្លេអ៊ែរ ប៉ុន្តែ​រុស្ស៊ី​អាច​នឹង​បើ​យុទ្ធ​នា​ការ​ធ្វើ​វិច្ឆេទ​កម្ម​នយោបាយ​ប្រឆាំង​នឹង​ពួក​អឺរ៉ុប​ដើម្បី​ព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​បស្ចិម​ប្រទេស​ដែល​នៅ​តែ​បន្ត​ជួយ​ឧបត្ថម្ភ​-​គាំទ្រ​អ៊ុយ​ក្រែន​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​២​រូប​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ក្រោយ​​​ការ​ផ្លោង​វោហារ​សាស្ត្រ​​​ដាក់​គ្នា​​ពាក់​ព័ន្ធ​នឹង​អាវ​​នុយ​ក្លេ​អ៊ែរ​ ​មន្ត្រី​ជាន់​ខ្ពស់​​អាមេរិក​​​​​​យល់​ថា​នៅ​​ពេ​ល​​​នេះ​​ ​រុស្ស៊ី​មិន​ទាន់​លេង​ដៃ​ធ្ងន់​ដល់​ថ្នាក់​ប្រើ​អាវុធ​នេះទេ​។ ​ត្រឹម​​តែ​អាមេរិក​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​​មីស៊ីល​​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​ មិន​ទាន់​ដល់​ថ្នាក់​រុស្ស៊ី​មានលេស​​ប្រើ​​អាវុធ​នេះ​ឡើយ​​​​។ នេះ​បើ​យោង​​តាម​​ប្រភព​​ស៊ើប​ការណ៍​សម្ងាត់​​អាមេរិក​​​។​

ទោះ​ជា​មិន​ទាន់​ប្រើ​នុយ​ក្លេអ៊ែរ ប៉ុន្តែ​រុស្ស៊ី​អាច​នឹង​បើ​យុទ្ធ​នា​ការ​ធ្វើ​វិច្ឆេទ​កម្ម​នយោបាយ​ប្រឆាំង​នឹង​ពួក​អឺរ៉ុប​ដើម្បី​ព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​បស្ចិម​ប្រទេស​ដែល​នៅ​តែ​បន្ត​ជួយ​ឧបត្ថម្ភ​-​គាំទ្រ​អ៊ុយ​ក្រែន​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​២​រូប​ រួម​ទាំង​អ្នក​តំណាង​រាស្ត្រ​អាមេរិក និង​ជំនួយ​ការ​សភា​អាមេរិក​បាន​​ឡើង​រាយ​ការណ៍​អំពី​បញ្ហា​នេះ​។

​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​​វាយ​តម្លៃ​ទៅ​លើ​សភាព​ការណ៍​រយៈ​ពេល​៧ខែ​ចុង​ក្រោយ​​​ ហើយ​សន្និ​ដ្ឋាន​ថា​សង្គ្រាម​នុយ​ក្លេអ៊ែរ​​​​មិនអាច​​ផ្ទុះ​ឡើង​ដោយ​គ្រាន់​តែ​អាមេរិក​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ចូល​ទឹក​ដី​រុស្ស៊ី​នោះ​ទេ​។​​ សភាព​ការណ៍​គ្មាន​អ្វី​ប្រែ​ប្រួល​ឡើយ​ ហើយ​​នៅ​ដូច​ដើម​​ទាំង​អស់​ចាប់​តាំង​ពីលោក​បៃដិន​ផ្លាស់​ប្ដូរជំហរ​​​​ដើម្បី​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ដាក់​រុស្ស៊ី​។

ប្រភព​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បង្ហើប​ឱ្យ​ដឹង​ថា​ការ​វាយ​តម្លៃ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​។ ជាក់​ស្ដែង​នៅ​ពេល​អ៊ុយ​ក្រែន​ប្រើ​ប្រា​ស់​​មីស៊ីល​ម៉ាក​អាត់​តា​ខំ​ (ATACMS)​​ ​រុស្ស៊ី​​មិន​​បាន​បញ្ចេញ​នុយ​ក្លេអ៊ែរ​យក​មក​ប្រើ​​ទេ​។ ​ក្រោយ​មក​ ​រុស្ស៊ី​បាញ់​មី​ស៊ីល​លឿន​ជាង​សំឡេង​ម៉ាក​អូរេស្នីក (Oreshnik) ចូល​ទី​ក្រុង​ឌី​នី​ប្រូ (Dnipro) ដើម្បី​សង​សឹក​​។ អ្នក​វិភាគ​យល់​ថា​នោះ​ជា​ការ​ព្រមាន​របស់​រុស្ស៊ី​ដើម្បី​កុំ​ឱ្យ​អាមេរិក​ និង​អឺរ៉ុប​ធ្វើ​ខ្លាំង​ដៃ​ពេក​។ ប៉ុន្តែ​រុស្ស៊ី​នៅ​តែ​មិន​ទាន់​​​បញ្ចេញ​នុយ​ក្លេអ៊ែរ​យក​មក​ប្រើ​ប្រាស់​ដដែល​។​​

តាម​ពិត​ លោក​បៃដិន​បន្ធូរ​ដៃ​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​​រុស្ស៊ី​នោះ​ហាក់​ដូច​ជា​យឺត​ពេល​បន្តិ​ច​ទៅ​ហើយ​។ រហូត​ដល់​ជិត​ចប់​អាណត្តិ​ទើប​លោក​ហ៊ាន​អនុវត្ត​វិធី​នេះ​។ ម៉្យាង​ទៀត លោក​ក៏​ធ្វើ​ឡើង​ទាំង​ប្រថុយ​ប្រថាន​ផង​ដែរ​ព្រោះ​ខ្លាច​អំណាច​របស់​លោក​ពូទីន​ ក្រែង​លោ​លោក​ពូទីន​ផ្ទុះ​កំហឹង​ និង​ទ្រាំ​មិន​បាន​ ពន្លះអ៊ុយ​ក្រែន​១​ប្រាវ​ដោយ​​នុយ​ក្លេអ៊ែរ​ខ្នាត​តូច​។​

​កាល​ពី​មុន​នេះ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មាន​អារម្មណ៍​ផ្អែម​មាត់​មិន​តិច​ទេ​ទាំង​មន្ត្រី​​នៅសេត​វិមាន,​ មន្ទីរ​បញ្ចកោណ និង​ក្រសួង​ការ​បរទេស​។ ពួក​គេ​បារម្ភ​ថា​រុស្ស៊ី​អាច​នឹង​វាយ​បក​វិញ​ដោយ​វាយ​ប្រហារ​បុគ្គលិក​យោធា, បុគ្គលិក​​​ទូត និង​អង្គ​ការ​ណាតូ​។​ ​

ប៉ុន្តែ​លោក​បៃដិន​ប្រហែល​ជា​ទ្រាំ​លែង​បាន​ត​ទៅ​ទៀត​​ ហើយ​សុខ​ចិត្ត​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​បន្ទាប់​ពី​រុស្ស៊ី​ដាក់​ផែន​ការ​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​អស់​ពី​តំបន់​ខឺស​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​​កាន់​តំណែង​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ក្រុម​បស្ចិម​ប្រទេស​ចង់​ឱ្យ​អ៊ុយ​ក្រែន​កាន់​កាប់​តំបន់​នេះ​ជា​បន្ត​ទៀត​ដើម្បី​មាន​ទម្ងន់​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​។ រុស្ស៊ី​បាន​ហៅ​កង​ទ័ព​កូរ៉េ​ខាង​ជើង​ជាង១​ម៉ឺន​នាក់​ទៅ​ជួយ​ច្បាំង​នៅ​ខឺស​ថែម​ទៀត​។ ម៉្លោះ​ហើយ​ លោក​បៃដិន​ត្រូវ​តែ​ធ្វើ​អ្វី​ម៉្យាង​ដើម្បី​ឱ្យ​មាន​តុល្យ​ភាព​គ្នា​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ