ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែវិច្ឆិកា​ ACU ទទួល​បាន​មន្ត្រី ៣៣៩​រូប ​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ ព្រមទាំងទទួល​ពាក្យបណ្តឹង​ចំនួន​៣៦​

15 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖​ នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ACU ​បាន​ទទួលមន្ត្រី​ចំនួន​៣៣៩​រូប ​បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ព្រមទាំង​ទទួល​បាន​ពាក្យ​បណ្តឹ​ង​ចំនួន​៣៦​បណ្តឹង…

រាជធានី​ភ្នំពេញ​ ៖​ នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ACU ​បាន​ទទួលមន្ត្រី​ចំនួន​៣៣៩​រូប ​បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ព្រមទាំង​ទទួល​បាន​ពាក្យ​បណ្តឹ​ង​ចំនួន​៣៦​បណ្តឹង ​។

យោង​តាម​របាយការណ៍​របស់​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​អំពើ​ពុក​រលួយ ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤១ អាណត្តិ​ទី​៣ ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​នា​រសៀល​ថ្ងៃ​ទី​២៨ ​ខែវិច្ឆិកា ឆ្នាំ​២០២៤ មន្ត្រី​ចំនួន៣៣៩​រូប បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​នោះ​មន្ត្រី​ទើប​ទទួល​បានការ តែងតាំង​ថ្មី​ចំនួន ១៩៩​រូប ដោយឡែក​មន្ត្រី ១៤០​រូប​ទៀត បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុ​ល ជា​លើកចុង​ក្រោយ ដោយ​មូលហេតុ បញ្ឈប់​ពី​ការងារ លាឈប់​-​ចូល​និវត្តន៍ និង​ចប់​អាណ​ត្តិ ​។

ឯកឧត្តម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ​ការងារ​ពាក្យប្ដឹង​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យប្ដឹង ​ដែល​មាន​ក្នុង​ខែ​នេះ សរុបចំនួន ៣៦​ពាក្យ​ប្ដឹង និង​បាន​បញ្ជូន​សំណុំរឿង​ចំនួន០៤ ដែល​មាន​ជនសង្ស័យ​ចំនួន ០៩​រូប ទៅ​សាលាដំបូងខេត្តតាកែវ និង​រាជធានី​ភ្នំពេញ ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា ​អង្គភាព​ប្រឆាំង​អំពើ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចូលរួម​ប្រធានបទ ​នៃ​ទិវា​ជាតិ អន្តរជាតិ ៩​ធ្នូ ក្នុងឆ្នាំនេះ​គឺ “​សេវា សាធារណៈ​ល្អ រាស្ត្រ​ស្រលាញ់ គាំទ្រ​” ដោយឡែក​សកម្មភាព​របស់​ក្រុមការងារ អ​.​ប​.​ព​. មាន​គោលដៅ​ចម្បង ក្នុង​ការ​ព​ង្រីក​ការ​ផ្សព្វផ្សាយ អំពីអត្ថន័យ​នៃ​ទិវា​នេះ ដើម្បី​បង្ក្រាប​ការ​យល់​ដឹង​អំពើ​ការងារ​ប្រយុទ្ធ ប្រឆាំងអំពើ​ពុក​រលួយ សញ្ញាណ​នៃ​អំពើ​ពុករលួយ ផលវិបាក​ នៃ​អំពើ​ពុក​រលួយ យន្តការ ផ្សេង​ៗ​ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ចូលរួម ផ្សព្វផ្សាយ​អភិ ក្រម​ទាំង​ប្រាំ​របស់សម្តេច​តេ​ជោ ហ៊ុន សែន (​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់​) លើកកម្ពស់​អភិបាលកិច្ច តម្លាភាព ភាព​ស្អាតស្អំ​ក្នុង​សង្គម ព្រមទាំង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ ​នៅ​គ្រប់​វិស័យ​ ។

លើស​ពី​នេះ ​ACU បាន​ចូលរួម​សង្កេត​ការ​ណ៏​ប្រឡង​ជ្រើសរើស ចំនួន​០៣ ដែល​បាន​រៀប​ចំ​ដោយ​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សាមី ​មាន ​៖ (១) មន្ត្រី​កសិកម្ម​ឃុំ សម្រាប់​ប ម្រើ​ការ​ក្នុង​ក្រប​ខណ្ឌ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (២) មន្ត្រី​អគ្គនាយកដ្ឋាន​រតនាគារ ជាតិ សម្រាប់​បម្រើ​ការ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ (៣) សិស្ស​មន្ត្រីជាន់ខ្ពស់ និង​សិស្ស​មន្ត្រី​ក្រមការ សម្រាប់​សិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ។

ជាង​នេះ​ក៏​បាន​បំពេញការងារ ចុះ​សង្កេត​ការ ណ៍​កិច្ច​លទ្ធកម្ម​សាធារណៈ ចំនួន ៣០​គម្រោង របស់​អង្គភាព​លទ្ធកម្ម ចំនួន ១១​អង្គភាព និង​បាន​បន្ត​ចុះ ប្រតិបត្តិការ​នៅ​តាម​មូល ដ្ឋា​ន​ជាក់ស្តែង​មួយ​ចំនួន​ទៀត តាម​សំណើ​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ផ្សេង​ៗ​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ