ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់មានតម្រុយពីការបាត់ព្រះពុទ្ធរូប០៥អង្គនៅឡើយទេ នៅ​ព្រះ​វិហារវត្ត​ផា​បាំង ស្រុក​សៀម​ប៉ា​ង

5 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​តម្រុយ​ពាក់ព័ន្ធ​ក្នុង​ករណី​បាត់​ព្រះ​ពុទ្ធរូប​ចំនួន​០៥​អង្គ​ពី​ក្នុង​ព្រះ​វិហារ វត្ត​ផា​បាំង ស្ថិត​នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង នៅឡើយ​ទេ ។…

ខេត្តស្ទឹងត្រែង ៖ រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​តម្រុយ​ពាក់ព័ន្ធ​ក្នុង​ករណី​បាត់​ព្រះ​ពុទ្ធរូប​ចំនួន​០៥​អង្គ​ពី​ក្នុង​ព្រះ​វិហារ វត្ត​ផា​បាំង ស្ថិត​នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង នៅឡើយ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ២០២៤​ថា ៖ កាលពី​នៅ​ព្រឹក ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ២០២៤ ព្រះ​ចៅអធិការ​វត្ត​ផា​បាំង (​វត្ត​ទួល​រលួស​) បាន​រាយការណ៍​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថ្មកែវ​ថា មាន​ករណី​បាត់​ព្រះ​ពុទ្ធរូប​ចំនួន​០៥​អង្គ​នៅ​ក្នុង​ព្រះ​វិហារ ស្ថិត​នៅ ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

ក្រោយ​ពី​បាន​ទទួល​សេចក្តីរាយការណ៍​នោះ​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថ្មកែវ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ទទួល​ពាក្យបណ្តឹង​នៅ​វត្ត​ទួល​រលួស ។

តាម​ការ​បំភ្លឺ​របស់​ព្រះ​ចៅអធិការ​វត្ត​បាន​មាន​សង្ឃដីកា​ថា កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ព្រះ​អង្គ​បាន​និមន្ត​ចូល​ថ្វាយបង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ គឺ​ព្រះ​ទាំង នោះ​អង្គ​មិន​ទាន់​បាត់​ទេ ហើយ​ព្រះ​អង្គ​ក៏​បាន​និមន្ត​ទៅ​រាជធានី​ភ្នំពេញ ក្រោយ​ពី​ត្រឡប់​មក​ពី​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ព្រះ​អង្គ​បាន​ចូល​ព្រះ​វិហារ​ថ្វាយបង្គំ​ព្រះ​ម្ដងទៀត​ទើប​ដឹង​ថា​បាត់​ព្រះ​ពុទ្ធរូប​ចំនួន​០៥​អង្គ ដោយនៅ​ព្រះ​វិហារ​កន្លែង​រក្សា​ព្រះ ពុំ​បាន​ចាក់សោរ​នោះ​ទេ ។

ព្រះ​ចៅអធិការ​មាន​សង្ឃដីកា​ថា នៅ​ក្នុង​វត្តមាន​ព្រះសង្ឃ​គង់នៅ​ចំនួន​០១​អង្គ និង​សាមណេរ​ចំនួន​១៥​អង្គ ។ ព្រះ​ពុទ្ធរូប​ដែល​បាន​បាត់​ទៅ​នោះ​សាងសង់​ឡើង​អំពី​ស្ពាន់​មិនមែន​ជា​វត្ថុ​ដែល​មាន​តម្លៃ ឬ​ជា​វត្ថុ​បុរាណ​អាយុកាល​រាប់រយ​ឆ្នាំ​នោះ​ទេ ។

អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង លោក ជី​ម អេ​ន បាន​បញ្ជាក់​ថា ចំពោះ​ករណី​នេះ​មិន​ទាន់​មាន​តម្រុយ​នៅឡើយ​ទេ តែ​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ