ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​៣​នាក់​ទិញ​ស្រា​ផឹក​ជជែក​គ្នា​រឿង​កេរ​មរតក​ ម្នាក់​ខឹង​មិន​បាន​ប៉ង​ដុ.ត​ផ្ទះ

7 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​ប្រមាណ​ជិត​១០​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​មក មាន​ករណី​បងថ្លៃ​ប្អូនថ្លៃ ៣​នាក់​ជួបជុំ​គ្នា​ផឹកស្រា​.​ស​ហើយ​ក៏​និយាយ​គ្នា​ពី​រឿង​កេរ​មរតក​ដែល​ឪពុក​ម្តាយ​ចែក​ឲ្យ ខណៈ​បុរស​ម្នាក់​ជា​បង​មិន​ទទួល​បាន​កេរ​មរតក​នឹង​គេ​នោះ​ក៏​ផ្ទុះ​កំហឹង​ប៉ង​ដុត​ផ្ទះ​ចោល តែ​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​ប្រមាណ​ជិត​១០​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​មក មាន​ករណី​បងថ្លៃ​ប្អូនថ្លៃ ៣​នាក់​ជួបជុំ​គ្នា​ផឹកស្រា​.​ស​ហើយ​ក៏​និយាយ​គ្នា​ពី​រឿង​កេរ​មរតក​ដែល​ឪពុក​ម្តាយ​ចែក​ឲ្យ ខណៈ​បុរស​ម្នាក់​ជា​បង​មិន​ទទួល​បាន​កេរ​មរតក​នឹង​គេ​នោះ​ក៏​ផ្ទុះ​កំហឹង​ប៉ង​ដុត​ផ្ទះ​ចោល តែ​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច ។

ជនសង្ស័យ​ប៉ង​ដុត​ផ្ទះ​ឈ្មោះ ពៅ សំអាត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​មនុស្ស​ប្រើប្រាស់​នូវ​សារធាតុ​ញៀន រស់នៅ​ភូមិ​ពូ​ហ៊ួ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មានកាំបិត​ចុង​ស្រួច​១ កាំបិត​បុ័ងតោ ១ កាំបិត​ផ្គាក់​១ សម្ភារៈ​ជក់​គ្រឿងញៀន និង​ដែកកេះ​២ ។

សេចក្តីរាយការណ៍​ដដែល​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ជនសង្ស័យ​ឈ្មោះ ពៅ សំអាត ជាមួយ​ប្អូនបង្កើត​ម្នាក់​ឈ្មោះ ពៅ ចក់ និង​ប្អូនថ្លៃ​ម្នាក់​ឈ្មោះ វ័​ន្ត បាន​នាំ​គ្នា​ទិញ​ផឹកស្រា​.​ស​ផឹក​អស់​ចំនួន​៤​លី​ត្រ ស្រវឹង​ដាប​រៀងខ្លួន ។

ក្នុង​ពេល​ផឹកស្រា​ស្រវឹង​រអិលមាត់​នោះ​ជន​ឈ្មោះ ពៅ សំអាត ចេះ​តែ​ជជីក​សួរ​បង​និង​ប្អូនថ្លៃ​រឿង​កេរ​មរតក ដីធ្លី និង​ផ្ទះសម្បែង​ដែល​ឪពុក​ម្ដាយ​បាន​បន្សល់​ទុក​ឱ្យ ដែល​សព្វថ្ងៃ​ឈ្មោះ វ៉ា​ន ស្រី​ពិ​ច និង​ឈ្មោះ វ័​ន្ដ ជា​អ្នក​រស់នៅ​លើ​ផ្ទះ​នេះ ។ ពេល​នោះ​ឈ្មោះ វ័​ន្ដ ជា​ប្អូនថ្លៃ​ក៏​បាន​ឆ្លើយ​ថា ឪពុក​ម្តាយ​មិន​ចែក​កេរ​ឲ្យ​បង (​ពៅ សំអាត​) ឯង​ទេ ឮ​ដូច្នោះ​ឈ្មោះ ពៅ សំអាត ដែល​ជា​បងប្រុស​ក៏​បាន​និយាយ​ឡើង​ខ្លាំង​ៗ​ថា បើ​ចែក​គ្នា​មិន​ដាច់​ទេ​មាន​តែ​ដុត​ផ្ទះ​ហ្នឹង​ចោល​ទៅ ។

ភ្លាម​នោះ​ឈ្មោះ ពៅ សំអាត ក៏​បាន​ដេញ​ឲ្យ​ឈ្មោះ វ័​ន្ដ និង​ប្រពន្ធ ព្រមទាំង​កូនចៅ​ឲ្យ​ឡើង​ទៅ​ដេក​លើ​ផ្ទះ​បាត់​ទៅ ។ រហូត​ដល់​ម៉ោង​ប្រមាណ​១០​កន្លះ​យប់​ឈ្មោះ ពៅ សំអាត (​ជនសង្ស័យ​)​បាន​យក​កម្ទេច​ឈើ និង​ខោអាវ​ចាស់​ៗ​ទៅ​ដាក់​គរ​នៅ​មុខ​កាំជណ្ដើរ​ផ្ទះ​របស់​ប្អូន​និង​ប្អូនថ្លៃ រួច​យក​សាំង​ទៅ​ចាក់​ដុត​បណ្ដាល​ឲ្យ​ឆេះ​រោល​បង្កាន់ដៃ​ក្បាលកាំ​ជណ្ដើរ​និង​ទ្វារផ្ទះ តែ​មិន​ឆេះ​ខ្លាំង​ទេ រួច​ក៏​រលត់​ទៅ​វិញ ហើយ​ថែម​ទាំង​បាន​កាន់​កាំបិត​គំរាម​ម្ចាស់ផ្ទះ​(​ប្អូន ប្អូនថ្លៃ​) មិន​ឲ្យ​ចុះ​ដី បើ​ហ៊ាន​ចុះ​រូបគេ​នឹង​កាប់​ឲ្យ​ស្លាប់​ទាំងអស់ ។

លុះ​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ម្ចាស់ផ្ទះ​ដែល​ជា​ប្អូនស្រី បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចុង​ផ្លាស់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​លើ​បងប្រុស​នោះ​ទៅ​តាម​ផ្លូវច្បាប់ ។
ក្រោយ​ពី​ទទួល​បណ្ដឹង​ពី​ប្អូនស្រី លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឲ្យ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចុង​ផ្លាស់ និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ពៅ សំអាត យក​ទៅ​សាកសួរ ។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ដុត​កាំជណ្ដើរ និង​គំរាម​កាប់សម្លាប់​ប្អូន ប្អូនថ្លៃ​ប្រាកដ​មែន ដែល​សកម្មភាព​នោះ​ដោយសារ​ខ្លួន​ស្រវឹងស្រា ។ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​ជាក់ស្តែង​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​និង​កំពុង​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ